Khmer Dictionary: ក្រាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ទ្រាញ
( ន.នាមសព្ទ )
មេគ្រួ, មេក្រាន, មេត្រួតក្នុងស្រុកព្នង :
- មេកន្ទ្រាញ ។
-
ក្រាន
( ន.នាមសព្ទ )
គ្រួ, គឺមនុស្សមួយបនដែលជុំគ្នា មានលំនៅផ្ទះជាមួយគ្នា មានប្ដីប្រពន្ធ, អាពុកម្ដាយ, កូននិងបងប្អូនបង្កើតរួមចង្ក្រានជាមួយគ្នា : មនុស្សមួយក្រាន ។
-
គុក
( ន.នាមសព្ទ )
រណ្ដៅដែលគេជីកលង់ដីធ្វើជាជើងក្រានសម្រាប់ដាំខ្ទះ ឬថ្លាងធំៗ ស្ងោរ, រំងាស់, ដាំស្ល ។
-
ផ្នោះក្រាន
( ន.នាមសព្ទ )
អវយវៈសត្វចតុប្បាទត្រង់ខាងចុងគល់ភ្លៅ គឺត្រង់ប៉ែកខាងលើបំផុតនៃជើងក្រោយទាំងពីរ មានសណ្ឋានស្រដៀងនឹងទ្រង់ទ្រាយនៃផ្នោះចង្ក្រាន : ផ្នោះក្រានគោ, ផ្នោះក្រានក្របី ។ ឈ្មោះចំណាប់ដែលអ្នកមួយនៅពីខាងក្រោយខ្នង លូកដៃទាំងពីរចាប់ដៃទាំងពីររបស់អ្នកមួយស៊កព័ទ្ធប្រទាស់ដៃនឹងដៃ ហាក់ដូចជាគេបោះផ្នោះចង្ក្រានឲ្យមាំរឹងរើមិនរួច : បោះផ្នោះក្រានជាប់ ឬ ចាប់បោះផ្នោះក្រានជាប់ ។ កិ. ចាប់ជាប់ដោយចំណាប់មាំដែលហៅថា ផ្នោះក្រាន ។
-
ផែលទឹក
( ន.នាមសព្ទ )
ប៉ែកអវយវៈត្រង់ខាងមុខផ្នោះក្រានទាំងពីរខាង គឺត្រង់ចង្កេះរបស់សត្វចតុប្បាទធំៗ ដូចយ៉ាងគោ, ក្របី : ផែលទឹកគោ, ផែលទឹកក្របី ។
-
មេ
( ន.នាមសព្ទ )
ម្ដាយ (ចំពោះតែសត្វតិរច្ឆាន) : មេក្របី, មេគោ, មេមាន់, មេសេះ ...។ ដំរីញី, ទោះបីនៅតូចពុំទាន់មានកូន, គេច្រើនហៅថា មេ ។ ពាក្យសម្រាប់ហៅស្រ្តីដែលក្មេងជាង ឬដែលតូចទាបជាង, ដោយសេចក្ដីស្និទ្ធស្នាល ឬស្មោះស្មើទៅរក, ហៅចេញចំឈ្មោះថា មេនេះ, មេនោះ (ដូចជាហៅ មេ ក, មេ ខ...); ឬមិនចេញចំឈ្មោះគ្រាន់តែថា មេនុ៎ះ, មេហ្នឹង; ពុំនោះហៅដោយទ្រគោះចេញសម្ដីថា មេ ... ក៏មាន (អ្នកខ្លះប្រើពាក្យ មេ នេះក្លាយទៅជា មី ក៏មាន) ។ របៀបរាប់បំណែកព្យញ្ជនៈផ្សំនឹងស្រៈតាមលំដាប់ដូចជា : មេកកា, មេកក, មេកង, មេកច, មេកញ ជាដើម ។ មនុស្ស, សត្វ ឬអ្វីដែលជាធំ, ជាប្រធាន, ជាចម្បងលើគេ ដូចជា : មេកង មេរបស់ពួកមួយៗ ។ ឋានន្តរស័ក្តិសម្រាប់អាជ្ញាកត់ពន់ មានស័ក្តិចុះបន្ទាប់ពីអាជ្ញាហ្លួងមក : មេកងពន្ធស្រូវ, មេកងពន្ធទាស (មានតែក្នុងសម័យពីដើម) ។
- មេកាព្យ ក្បួន ឬបែបប្រាប់របៀបតែងកាព្យ ។
- មេការ អ្នកដែលជាមេលើកិច្ចការនីមួយៗ ។ ឈ្មោះក្រុមអ្នករាជការ ជាងឈើក្នុងព្រះបរមរាជវាំង : ក្រុមមេការ, មន្ត្រីមេការ ។ ឈ្មោះក្រសួងសម្រេចកិច្ចការហត្ថកម្មផ្សេងៗខាងលើកថ្នល់, សង់ស្ពាន, សង់ផ្ទះ ... ក្នុងកម្ពុជរដ្ឋសព្វថ្ងៃនេះ : ក្រសួងមេការ, លោកចាងហ្វាងមេការ ។
- មេកោយ គ្រាប់អង្គញ់ដែលដាំជាមេ និងគ្រាប់ដែលជាកោយសម្រាប់បោះ ឬបាញ់ ។ ព. ប្រ. ពួកអ្នកដែលមាននាទីធំតូចតាមលំដាប់គ្នា, គេតែងនិយាយថា : ធ្វើការត្រូវស្ដាប់មេកោយ ឬថា ចាត់ការឲ្យមានមេមានកោយ ។
- មេក្រាន មេចង្ក្រាន គឺមេគ្រួ ឬមេផ្ទះមួយៗ របស់ពួកព្នង គឺខ្មែរលើសព្វថ្ងៃនេះ ។
- មេក្រុម ឬ - មេគណៈ អ្នកដែលជាប្រធានលើក្រុមឬពួកមួយៗ ។
- មេខូច មេនាំឲ្យខូចខ្លួនផង ។
- មេខ្លោង មេដំរីដែលមានមាឌធំសម្បើមជាប្រធានលើហ្វូង ។ ព. ប្រ. មនុស្សដែលមានរូបរាងធំខ្ពស់ជ្រងោ កាលបើដើរចេញទៅណាឃើញចង្គ្រោងជាងគេរាល់គ្នា ។
- មេគណ (--មេគន់) មន្រ្តីសង្ឃដែលមានសមណស័ក្តិខ្ពស់ជាងអនុគណគ្រប់ស្រុកក្នុងខែត្រ ។
- មេគណក្រុង មេគណក្នុងក្រុង ។
- មេគយ អធិបតីក្នុងរាជការគយ ។
- មេគ្រែ ឈើបួនកំណាត់ដែលផ្គុំភ្ជាប់នឹងគ្រែ ។
- មេចង្ហាន់ ស្ត្រីអ្នកផ្គត់ផ្គង់ចង្ហាន់ ។
- មេចោរ ចោរដែលជាប្រធានលើអស់ចោរក្នុងពួកណាមួយ ។ ពាក្យជេរ ឬបញ្ចោរស្ត្រីដោយទុកដាក់ថា ជាចោរឬថាដូចជាចោរ; ឬក៏ប្រើជាពាក្យសាមញ្ញច្រឡោះបោះជេរលែងប្រឡែងទៅរកស្ត្រីដែលស្និទ្ធស្នាល ដោយស្មោះស្មើក៏មាន : មេចោរខូច !, មេចោរអន្តរធាន !... ។
- មេជើង មេម្រាមជើង គឺម្រាមជើងដែលធំជាងគេ ។
- មេដែក ដែកមួយប្រភេទដែលស្រូបដែកដទៃបាន ។
- មេដៃ មេម្រាមដៃ គឺម្រាមដៃដែលធំជាងគេ ។
- មេដំបូល មេរបស់ដំបូល គឺឈើដែលដាក់បណ្ដាយលើក្បាលសសរទ្រូង ឬចុងជើងគក ។
- មេទ័ព មេរបស់កងទ័ព គឺមន្ត្រីដែលជាអធិបតីត្រួតត្រាពួកទ័ព ។
- មេទាហាន មន្រ្តីដែលមានអំណាចត្រួតត្រាលើពួកទាហានមានកំណត់ចំនួនប៉ុណ្ណោះៗ ក្នុងបន្ទាយមួយៗ ឬក្នុងក្រុមមួយៗ ។
- មេទឹក ទឹកអន្លង់ជាដើមសម្រាប់បើក, បង្ហូរឬបាចដាក់ស្រែ ។
- មេបទ អ្នកដែលជាមេបើកបទពំនោលល្ខោន ឬជាមេតាំងផ្ដើមមុនក្នុងការសូត្របទ ឬច្រៀង ។
- មេបន្ទុក អ្នកដែលជាប្រធានក្នុងការទទួលរងបន្ទុក (អ្នកចិញ្ចឹមរក្សាគេ) ។
- មេផ្ទះ ស្រ្តីដែលជាប្រធានក្នុងការចាត់ចែងកិច្ចការក្នុងផ្ទះ (ប្រពន្ធ) ។
- មេពាក្យ ពាក្យដែលរៀបរៀងជាមេតាមលំដាប់អក្សរ (ដូចយ៉ាងរបៀបពាក្យក្នុងវចនានុក្រមនេះ) ។
- មេព្រើល មេនាំឲ្យព្រើល ។
- មេព្រៃ ឈ្មោះក្រុមរាជការត្រួតត្រាខាងឈើព្រៃចម្រើនប្រយោជន៍ក្នុងរដ្ឋមណ្ឌល : ក្រុមមេព្រៃ, រាជការមេព្រៃ ។
- មេលេខ ឬ - មេនព្វន្ត ពាក្យដែលចងជាមេទន្ទេញចំនួនសំខ្យាមានវិធីផ្សំជាដើម សម្រាប់ប្រើក្នុងវិជ្ជានព្វន្ត ។
- មេវត្ត ចៅអធិការវត្ត : លោកមេវត្ត ។
- មេសូត្រ ពាក្យដែលចងជាមេទន្ទេញប្រាប់វិធីវេយ្យាករណ៍បាលីសម្រាប់ប្រើក្នុងការរៀនបាលីភាសា (ខាងវេយ្យាករណ៍សំស្ក្រឹតបែបបុរាណ ក៏មានមេសូត្រដែរ) ។
- មេស្រុក ឬ - មេឃុំ មន្ត្រីជាអធិបតីក្នុងឃុំ គឺពញារក្សាភិបាល (ក្នុងសម័យឥឡូវហៅថា នាយសង្កាត់...) ។
- មេស្រែ អ្នកដែលកាន់កាប់រក្សាស្រែព្រះកេរ្តិ៍ ឬអ្នកដែលមានស្រែច្រើនជួលឲ្យគេធ្វើ ។ មេអ្នកបាអ្នក (ព. សា.) មនុស្សដែលមានអានុភាពស្មើនឹងគេរាល់គ្នា ឥតមានអ្នកណាសន្មតទុកដាក់ឲ្យជាប្រធានលើគេទេ ក៏ស្រាប់តែចេញទែង សម្ដែងអាការជាអ្នកត្រួតត្រាហែហៃលើគេក្នុងកិច្ចការអ្វីមួយ គឺតាំងខ្លួនឯងជាមេជាបាលើអ្នកទាំងអស់ ។ល។
- ព្រះមេ (ព. ប្រ.) ស្រូវ, អង្ករ, បាយ (ហៅដោយទុកដាក់ថាជាមេនៃអាហារ) ។
-
មេក្រាន
( ន.នាមសព្ទ )
មនុស្សស្រី ឬប្រុស មានតួនាទីសំខាន់ក្នុងការដាំស្ល ធ្វើម្ហូបអាហារសម្រាប់គ្រួសារ ឬក្នុងពិធីអ្វីមួយ ។
-
វិក្រាន្ត
( គុ.គុនសព្ទ )
[វិក-ក្រាន-តៈ ឬ--ក្រាន]
(វិក្កន្ត) ដែលក្លាហាន, ក្លាខ្លាំង, អង់អាច, ឥតញញើត ។
- វិក្រាន្តយុទ្ធ ឬ
- --សង្គ្រាម (វិក-ក្រាន-តៈ--) ចម្បាំងយ៉ាងខ្លាំង, យ៉ាងសម្បើម ។
-
អង្គារ
( ន.នាមសព្ទ )
ធ្យូង ។ រ. ស. ព្រះអង្គារ ធ្យូងដែលសល់ពីការថ្វាយព្រះភ្លើងព្រះបរមសពព្រះសម្មាសម្ពុទ្ធឬព្រះរាជា បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អង់-គារៈ ដូចជា អង្គារការ, --ការី ឬ --ក្រឹត អ្នកដុតធ្យូង (បើស្ត្រីជា អង្គារការិកា ឬ អង្គារការិនី) ។
- អង្គារដ្ឋាន ឬ - --ស្ថាន កន្លែងដាក់ធ្យូង ។
- អង្គារថូប ឬ - --ស្តូប ស្តូបដែលបញ្ចុះព្រះអង្គារ : អង្គារថូបព្រះសព្វញ្ញុពុទ្ធជាទីគោរពនៃពុទ្ធមាមកជន ។
- អង្គារទារុ ឬ - --ព្រឹក្ស ឈើដែលប្រើការដុតធ្យូងបាន ។
- អង្គារធានិការ ឬ - --ធានី ជើងក្រាន; ជើងក្រានធ្យូង ។
- អង្គារបាត្រី (--ប៉ា--) ជើងក្រានដុតធ្យូង, ឡដុតធ្យូង (ហៅ អង្គារលេណ ឬ អង្គារលេណដ្ឋាន ក៏បាន) ។ អង្គារពាណិជ (--និច) អ្នកលក់ធ្យូង ។
- អង្គារពាណិជ្ជ, --ពាណិជ្យ ឬ - --វណិជ្ជា ការឬរបរលក់ធ្យូង, ជំនួញធ្យូង ។ល។
-
អន្ទិកា
( ន.នាមសព្ទ )
ជើងក្រាន (ដែលធ្វើដោយដីដុតឆ្អិន), ជើងក្រានលើកបាន, អាំងឡូវ ។
Headley's Khmer-English Dictionary Full Text Search
-
ក្រាន
( n )
[kraan]
- detail »
group (of people united by kinship or common dwelling), nuclear family, household
Headley's Khmer-English Dictionary Subentry Full Text Search
-
ក្រានក្រួ
[kraan -----]
home; family
-
ជើងក្រាន
[cəəŋ kraan]
oven, stove, furnace, hearth(stone); kitchen
-
បោះផ្នោះក្រានជាប់
[bɑh pnɑh kraan coap]
to fasten the hands tightly behind the back
-
មនុស្សមួយក្រាន
[mɔnuh~meaʔnuh~mɔnɨh muə yɔɔ kraan]
family, household of people
-
មេក្រាន
[mee kraan]
family chief among the Phnong ethnic minority