Khmer Dictionary: ក្រពេន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្រពេន
( ន.នាមសព្ទ )
ឈ្មោះឈើមួយប្រភេទ មានផ្កាក្រអូបស្លឹកប្រើបន្ទុំក្រចក, បន្ទុំភ្លុកឲ្យក្រហម ។ ក្រពេនម្យ៉ាងទៀតពូជមកពីប្រទេសចិន មានស្លឹកស្ដើងជាងបន្ដិច គេយកស្លឹកមកធ្វើជាបន្លែ ។
-
បន្ទុំ
( កិ.កិរិយាសព្ទ )
ធ្វើឲ្យទុំ : បន្ទុំចេក, បេះផ្លែទៀបពេញចំណាស់យកមកបន្ទុំ ។
- បន្ទុំក្រចក យកស្លឹកក្រពេនដែលបុកឬដែលដំឲ្យល្អិត មករុំត្រង់ក្រចកដៃឲ្យដិតឡើងសម្បុរក្រហមទុំ រាប់ថាជាលំអរបស់អ្នកដែលត្រូវការ ។
- បន្ទុំបារមី បំពេញបារមីទាំង ១០ ឲ្យពេញបរិបូរហាក់ដូចជាផ្លែឈើដែលដល់កំណត់ទុំ ដើម្បីឲ្យសម្រេចពោធិញ្ញាណ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទសបារមី ផង) ។
Headley's Khmer-English Dictionary Full Text Search
-
ក្រពេន
( n )
[krɑpein]
- detail »
kind of bush with aromatic flowers (Lawsonia spinosa inermis; the small leaves are pounded and wrapped around the fingernails as a substitute for nail polish)
-
ក្រពេន
( n )
[krɑpein]
- detail »
kind of Chinese vegetable (poss. Hydrolea zeylanica)