Khmer Dictionary: ក្បិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្បិន
( ន.នាមសព្ទ )
រមូរជាយសំពត់សងខាងដែលចុកនៅកន្លែងឆ្នុកក្បិន : មូរក្បិន, ចងក្បិន ។
-
ខៀន
( ន.នាមសព្ទ )
សំពត់ផាឌិប ឬ ទេសមានផ្កាបោះពុម្ពពណ៌ផ្សេងៗ ធ្វើមកពីប្រទេសក្រៅសម្រាប់ស្លៀកចងក្បិន ។
-
កំប៉ឺត
( គុ.គុនសព្ទ )
ដែលរឹតតឹងក្បឺត : ចងក្បិនកំប៉ឺត ។
-
យារ
( គុ.គុនសព្ទ )
ដែលស្លុយ, ស្រុងចុះ, យុលចុះ, ដែលសំយាកចុះ; ជ្រុលចុះក្រោម : សង្រែកយារ, ក្បិនយារ ។
- យារមុខ ជ្រុលមុខ, ងងុយមុខ, ងប់មុខ ។
- យារមុខ ខើចក្រោយស្រុងខាងមុខខើចខាងក្រោយ : សម្លៀកសំពត់យារមុខខើចក្រោយ ។
- ដំឡូងយារ មើមដំឡូងដែលនៅជាប់ នឹងគល់កប់ក្នុងដីហួសរដូវហើយ ស្វិតសាច់ស្ប៉តស្ងោរមិនរលួយ ។
- ទាញយារ ទាញស្រៈអាសំយាកចុះ; ន. ស្រៈអា (អា) : ក ទាញយារជា កា (ព. សា.) ។
- យុរយារ ដែលធូរស្វតយុរចុះរយាក :
- សាច់ស្បែកយុរយារ ។
- យូរយារ យូរជ្រុល, យូរហួសកំណត់ : យូរយារណាស់ហើយ ។
-
លយឆាយ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
លយជាយ គឺស្លៀកសំពត់សម្លុយក្បិន : ស្លៀកលយឆាយ (តាមសណ្តាប់ខ្មែរ ទុកដាក់ថាជាបែបស្លៀកពុំសមគួរ រាប់បញ្ចូលក្នុងការព្រហើន) ។
-
សម្លុយ
( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
[សំ-ល៉ុយ]
ស្លៀកសំពត់ឲ្យស្លុយ គឺស្លៀកសំពត់ទម្លាក់ជាយម្ខាងចុះក្រោមទាំងអស់ (បែបយ៉ាង ស្លៀកស្បង់, ស្លៀកសារុង) : សម្លុយសំពត់; ស្លៀកសម្លុយ ។ គុ. ដែលស្លុយចុះ, ដែលផ្ទុយពីចងក្បិន : សំពត់សម្លុយ ។
-
អាបឡាប
( គុ.គុនសព្ទ )
ព្រវីព្រវារ, តតេបតតាប; កខ្វេសកខ្វាស : ខ្វិនអាបឡាប ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : ដូចខ្វាក់បាំងស្បែក ដូចកល់តម្ពែក ចង់សូមប្រេងលាប ដូចថ្លង់ស្ដាប់ច្រៀង ទះដៃទាបៗ ដូចខ្វិនអាបឡាប ចង់ចងក្បិនរត់ (សាស្រ្តាច្បាប់រាជនេតិ) ។
Headley's Khmer-English Dictionary Full Text Search
-
ក្បិន
( n )
[kbən]
- detail »
hem of the sampot (Cambodian skirt) rolled together and passed back between the legs where it is tucked in.
-
ក្បិន
( clf )
[kbən]
- detail »
for two skirts (about 3 and a half yards of material)
Headley's Khmer-English Dictionary Subentry Full Text Search
-
ចងក្បិន
[cɑɑŋ kbən]
style of wearing a sampot in which the ends are twisted, pulled between the legs and tied in a knot in the back
-
ចងក្បិន
[cɑɑŋ kbən]
to wear the sampot in the above way (usually reserved for ceremonial occasions)
See:ស្លៀកចងក្បិន -
តឹងក្បិន
[təŋ kbən]
to be tense, strained; strict, stern, severe
-
មូរក្បិន
[muu kbən]
to roll the loose portion of the skirt that is gathered in front into a long, rope-like piece or `tail'
See:រុំក្បិន -
មូរក្បិន
[muu kbən]
to roll the ends of the sampot together
-
រុំក្បិន
[rum kbən]
to roll the loose portion of the skirt that is gathered in front into a long, rope-like piece or `tail'
See:មូរក្បិន -
ស្លាប់ក្រោមកន្ទុយក្បិន
[slap kraom kɑntuy kbən]
to be hen-pecked, slavishly devoted (to one's wife)