Khmer Dictionary: ក្ងាន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ក្ងាន
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ សណ្ឋានប្រហែលនឹងសត្វទា តែធំ, ខ្ពស់, កវែងជាងទា, សម្បុរស ។
-
ឍាមរា
( ន.នាមសព្ទ )
[ឍាមៈរា ]
ក្ងាន, ហង្ស ។
-
ទាស
( ន.នាមសព្ទ )
ឈ្មោះវល្លិព្រៃមួយប្រភេទ សន្ដានពពាយជ្រុង ប៉ុន្តែប្រើការដូចពពាយជ្រុងពុំកើតទេ : ឃើញសេះជាលា ក្ងានជាទា ពពាយជាទាស សំណជាប្រាក់ ស្ពាន់ឆ្លាក់ជាមាស បង្កួយជាជាស កប្បាសជា-គ ។ (ច្បាប់ រាជនេតិ ជាព្រះនិពន្ធនៃព្រះរាជសម្ភារ) ។ ឈ្មោះពន្ធដែលទារយកតាមមុខដំណាំ (ពន្ធដំណាំ) :
- ពន្ធទាស ។
-
ហង្ស
( ន.នាមសព្ទ )
[ហង់]
(ហំស) ក្ងានព្រៃ (បារ. Cygne ស៊ីញ) ។ បក្សីពួកសកុណជាតិមានក្រញាំជើងព្រែកជាប់គ្នា រូបរាងដូចក្ងាន ប៉ុន្តែមានចំពុះរៀវស្រួចខាងចុងបន្តិចមាន-កមូលវែង ច្រើនតែមានសម្បុរស្លាប-សភ្លឺ ឬសម្បុរស្លាបលឿងក៏មានខ្លះ ហៅថា សុវណ្ណហង្ស, ជាសត្វហើរបានខ្ពស់ត្រដែត កាត់ឆ្លងទីឆ្ងាយៗ ចូលចិត្តហើរចុះហែលទឹក រកចំណីក្នុងទឹក វាហែលទឹកពង់កវាសមណាស់, មើលទៅឃើញខ្ញង់គួរពេញចិត្តចង់គយគន់, ហេតុនេះបានជាមានកាព្យ បុរាណថា ល្អនេះពេញល្អ គន់មើលទៅក មូលដូចកហង្ស គន់មើលទៅមុខ មុខមូលក្រឡង់ គួរឲ្យតែចង់ មើលហើយមើលទៀត ។ មានកវីនិពន្ធក្នុងគម្ពីរលោកនីតិថា ថី រមតិ បុ, ខុ រមតិ ធំ, ហឹ រមតិ បំ, ហំ រមតិ បោ “ស្រ្តីត្រេកអរចំពោះបុរស, ភិក្ខុមានសីលស្រស់ត្រេកអរចំពោះធម៌, ក្របីត្រេកអរចំពោះភក់ថាបវរ, សត្វហង្សនិករត្រេកអរចំពោះស្រះឈូក” ។ សត្វហង្សនេះច្រើនកើតមាននៅក្នុងប្រទេសមានអាកាសធាតុត្រជាក់ល្មម ជាសត្វព្រៃ ពុំមែនជាបសុសត្វទេ ។ មានចាស់ទុំខ្លះនិយាយតំណាលថាក្នុងប្រទេសកម្ពុជាយើងសម័យពីដើមនៅខែត្រកំពង់សោម (ស្រុកកំពង់សោមខែត្រកោះកុងសម័យបច្ចុប្បន្ន) មានហ្វូងហង្សហើរមកចុះលេងទឹកម្តងៗដែរ, ប៉ុន្តែក្នុងសម័យបច្ចុប្បន្ននេះ ពុំដែលបានឮគេនិយាយថាមានហង្សទេ ។ ហង្ស នេះបើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. ហង់សៈ, ដូចជា ហង្សគតិ ដំណើរនៃហង្ស, ដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សគាមិនី ស្រ្តីដែលមានលំនាំដំណើរស្រដៀងនឹងហង្ស ។
- ហង្សនាទ សម្រែកហង្ស ។
- ហង្សពាហៈ, --ពាហនៈ ឬ
- --រថ ដែលមានហង្សជាជំនិះ (ព្រះព្រហ្ម) ។
- ហង្សមាលា ហ្វូងហង្ស (ប្រើជា ហង្សនិករ ក៏បាន) ។
- ហង្សរាជ ស្តេចហង្ស ឬហង្សជាស្តេចនៃបក្សី (រាជហង្ស) ។
- ហង្សសេត ឬ - ហង្សស្វេត សដូចសម្បុរស្លាបហង្ស ។ល។
-
ហួរ
( កិ.កិរិយាសព្ទ )
ស្រូបរាវដោយចំពុះ (ចំពោះតែសត្វពួកទាពួកក្ងាន) : ទាហួរ, ប្រវឹកហួរ ។
- ហួរហែក ឬ - ហែកហួរ ហែកច្រៀកខ្ទេចខ្ទី ឬហែកឈ្លីញីញក់ ។
-
ង
ព្យញ្ជនៈទី ៥ ក្នុងវគ្គទី ១ ជាកណ្ឋជៈ គឺមានសំឡេងក្នុងបំពង់ក, ជាវគ្គន្តៈ ឃោសៈ, រាប់ចូលក្នុងពួកព្យញ្ជនៈសម្លាប់ គឺ សម្លាប់ ជា ង៉, បើនៅពីខាងមុខព្យញ្ជនៈអឃោសៈ ឬ ផ្ញើជើងជាមួយនឹងព្យញ្ជនៈ អឃោសៈ មិនបាច់សម្លាប់ដោយ មូសិកទន្ត ក៏មានសំឡេងជា ង៉ ដែរ ដូចជា ក្ង, ក្ងាន, ចម្ងាយ, ឆ្ងាយ, ថ្ងាន់, ថ្ងៃ ផ្ងារ ជាដើម ។
Headley's Khmer-English Dictionary Full Text Search
-
ក្ងាន
( n )
[kŋaan]
- detail »
goose, swan
Headley's Khmer-English Dictionary Subentry Full Text Search
-
អាចម៍ក្ងាន
[ʔac kŋaan]