Khmer Dictionary: កំភួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំភួន
( ន.នាមសព្ទ )
ដុំ, ច្រើននិយាយភ្ជាប់ថាដុំកំភួន : ការនោះមិនជាដុំកំភួនអ្វីទេ ។
-
កំភួនជើង
( ន.នាមសព្ទ )
ប៉ែកជើងពីត្រឹមសន្លាក់ជង្គង់មកត្រឹមកជើង ។
-
កំភួនដៃ
( ន.នាមសព្ទ )
ប៉ែកដៃពីត្រឹមបត់កែងដៃមកត្រឹមកដៃ ។
-
ដុំកំភួន
( គុ.គុនសព្ទ )
ធំដុំ, ដែលមានចំណូលទាំងដុំៗ, ធ្ងន់ដុនដាប, ដែលពិតប្រាកដ ៖ ការងារដុំកំភួន, មុខរបរដុំកំភួន, មុខរបរដែលមានចំណូលទាំងដុំៗ, ជំងឺដុំកំភួន, ជំងឺធ្ងន់ដុនដាប, ការរៀនដុំកំភួនគឺរៀនសូត្រប្រឹងប្រែងពិតប្រាកដមិនឡេះឡោះ ។
-
ត្រយូងចេក
( ន.នាមសព្ទ )
ចុងកំភួនជើង (ហៅដូច្នេះព្រោះមានសណ្ឋានដូចត្រយូងចេក) ។
-
បូស
( ន.នាមសព្ទ )
ឈ្មោះរោគហើមសាច់ពង់ដោរ-កជាខ្ទុះស ឬខ្ទុះខួរអណ្ដែង (ខ្ទុះក្រហម) : កើតបូសត្រង់កំភួនជើង ។ បូសមានច្រើនប្រភេទគឺ បូសធំ, បូសទ្រនិច, បូសក្រពើ, បូសផ្កាប់មុខ ។ល។ បូសបម ពាក្យសម្រាប់និយាយតាមទំនួលស្រួលមាត់ (វាចាសិលិដ្ឋ) : ឆ្នាំនេះ ក្មេងៗមានកើតបូសបមកមរមាស់ច្រើនណាស់, ក្មេងខ្លះមានបូសទ្រនិចបណ្ដើរកូន កើតមួយហើយមួយទៀតបន្តគ្នារដឹករដៃ ។
-
ផ្លួត
( ន.នាមសព្ទ )
គុម្ព ឬសំណុំ, កំភួន (ប្រើចំពោះតែដៃនិងជើង) : ផ្លួតដៃ, ផ្លួតជើង គឺកំភួនដៃ, កំភួនជើង ។
-
ពាហា
( ន.នាមសព្ទ )
[--ហា]
កំភួនដៃ; ប្រើជា រ. ស. : ព្រះពាហា ឬ ព្រះពាហុ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អគ្គពាហា ផង) ។
-
ពាហុប្រហារ
( ន.នាមសព្ទ )
[ពាហ៊ុប្រហា ]
(ពាហុប្រហរណ ឬ--ប្រហារ) ការប្រហារដោយកំភួនដៃ, ប្រហារដោយដៃសុទ្ធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុយុទ្ធ ទៀតផង) ។
-
ពាហុរត្ន
( ន.នាមសព្ទ )
[ពាហ៊ុរ័ត ]
គ្រឿងប្រដាប់កាយធ្វើដោយរតនវត្ថុមានមាសជាដើម សម្រាប់ស្ត្រីពាក់ត្រង់កំភួនដៃឬត្រង់ដើមដៃ (កងកន់) : ពាក់ពាហុរត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពាហុ និង រត្ន ផង) ។
Headley's Khmer-English Dictionary Full Text Search
-
កំភួន
( n )
[kɑmpʰuən]
- detail »
piece, chunk, mass; muscle (of calf or forearm)
Headley's Khmer-English Dictionary Subentry Full Text Search
-
កំភួនជើង
[kɑmpʰuən cəəŋ]
calf (of the leg)
-
កំភួនដៃ
[kɑmpʰuən day]
forearm
-
ដុំកំភួន
[dom kɑmpʰuən]
having fundamental meaning; important, significant
Eg. ដូច្នោះ មកទល់នឹងថ្ងៃនេះ ហាក់ដូចជាមិនទាន់ឃើញមានអីជាដុំកំភួនទេ ក្រៅតែអំពីពួកនែ៎ៗ ... អ្ហ៊េ ... ពួកប៉រ៉េពណ៌ខៀវ ...។: So, up to now, it seems that there has been nothing significant except for the ... uh ... Blue Berets .... -
ដុំកំភួន
[dom kɑmpʰuən]
important matter; to be important, grave, serious
Eg. ការនោះមិនជាដុំកំភួនអ្វីទេ: That job isn't important.