Khmer Dictionary: កួន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កួន
( ន.នាមសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយពាក្យរុកនិងពាក្យគុំ : រុកកួន, និយាយរុកកួនគេ ; គុំកួន ។
-
ឌុដាន់
( កិ.កិរិយាសព្ទ )
(ដុដ័ន អ. ថ. ឌុដាន់ គុ. “ដែលរឹងត្អឹង ស្ដីថា, ហាមប្រាមមិនស្ដាប់; កាច”) រំអុកឲ្យ, និយាយកកែកករ ។ រករឿងរកហេតុ, និយាយរុកកួន, និយាយចាក់រុក, ញុះញង់ ។ ច្រើនប្រើក្លាយមកជា ឌុកដាន់ ។
-
លុទ្ធបុគ្គល
( ន.នាមសព្ទ )
[លុត-ធៈបុក-គល់ ]
(លុព្ធ + បុទ្គល) បុគ្គលលោភ, មនុស្សលោភ, អ្នកល្មោភ, អ្នកដែលចង់បានតែប្រយោជន៍ផ្ទាល់ខ្លួន ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : លុទ្ធបុគ្គល រមែងតែយល់ ប្រយោជន៍ផ្ទាល់ខ្លួន បើឃើញគេបាន ទ្រព្យធនផ្ទួនៗ ច្រើនតែរុកកួន រអ៊ូរទាំ ។
-
ហាក់
( និ.និបាតសព្ទ )
ដូចជា, ទំនងជា; កួនជា; លោជា : ហាក់នឹងថា, ហាក់នឹងទៅ ។
- ហាក់ក៏នឹងថា ដូចជានឹងថា ។
- ហាក់ជា ប្រហែលជា (ច្រើនប្រើក្នុងកាព្យ) ។
- ហាក់ដូច ឬ - ហាក់ដូចជា ក្រែងដូច, ប្រាកដដូច : បើយើងមិនទៅហាក់ដូចជាយើងមិនរាប់អានគេ ។
- ហាក់បើថា ដូចជាថា ។ល។
-
អព្យាបាទ
( ន.នាមសព្ទ )
[អ័ប-ព្យាបាត ]
(អវ្យាបាទ) ការមិនព្យាបាទ គឺការមិនចងគំនុំ, មិនគុំកួន : អព្យាបាទជាសុចរិតមួយយ៉ាងខាងផ្លូវចិត្ត រាប់បញ្ចូលក្នុងមនោសុចរិតទាំង ៣ ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រីអព្យាបាទ ជាកម្មដ៏ស្អាត កើតក្នុងមនោ ក្នុងពួកសុចរិត វិសិដ្ឋសេដ្ឋោ ព្រះសម្ពុទ្ធោ ទ្រង់ត្រាស់សរសើរ ។ ព. ផ្ទ. ព្យាបាទ ។
-
ឧបនាហៈ
( ន.នាមសព្ទ )
[អ៊ុប៉ៈន៉ាហៈ ]
(ឧបនាហ) ដំណើរចងកំហឹង, ការផ្ងំ កំហឹងឲ្យងំនៅជានិច្ច; ការចងគំនុំឬចងពៀរ : ឧបនាហៈជាឧបក្កិលេសនៃចិត្ត តែងធ្វើចិត្តឲ្យក្ដៅពុំសូវស្រាក (ព. ពុ.) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា ឧបនាហ៍ (អ៊ុប៉ៈន៉ា) ក៏បាន, ដូចជាកាព្យថា : ឧបនាហ៍ជាភ្នក់ភ្លើងដ៏ធំ ចេះតែក្ដៅងំនៅជានិច្ច មិនឆាប់ក៏យូរតែងទង្កិច នាំឲ្យលង់លិចបែកសាមគ្គី ។ បើខឹងឆេវឆាវតែមួយភ្លែត មិនកជាហេតុក្ដៅវក់វី កំហឹងក៏ស្រាលស្រាកឃ្លាតពី- គំនុំគុំកួនទៅឯងៗ ។
Headley's Khmer-English Dictionary Full Text Search
-
កួន
- detail »
Headley's Khmer-English Dictionary Subentry Full Text Search
-
គុំកួន
[kum -----]
to be vindictive, vengeful, hostile
-
រុកកួន
[ruk -----]
to harass, pester, bother, annoy (somewhat stronger than រំខាន )