Khmer Dictionary: កិន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កន្ទួតប្រោង
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ខ្លះហៅថា
- ដើមត្បាល់កិន ។
-
កិន
( កិ.កិរិយាសព្ទ )
សង្កត់ឲ្យបែក : កិនស្រូវ, កិនគ្រួស ។
-
កិន្នរ
( ន.នាមសព្ទ )
[កិន-ណរ- ឬ កិ-ណរ ]
ឈ្មោះបក្សីមួយប្រភេទ ថាមានរូបដូចមនុស្ស មានស្លាបហើរបាន មាននិយាយតែក្នុងរឿងបុរាណ; ដែលហៅថា កេនរ ឬកែណរ នេះជាពាក្យក្លាយមកពីពាក្យថា កិន្នរ នេះឯង ។ ឥត្ថី. កិន្នរី ។
-
កំណិន
( ន.នាមសព្ទ )
ការកិន, ដំណើរដែលកិន, អំពើដែលសង្កត់ឲ្យបែក, ឲ្យល្អិត, ឲ្យរាបស្មើ : កំណិនថ្មនៃផ្លូវនេះ ធ្វើពុំទាន់ហើយនៅឡើយ ។
-
ដៃ
( ន.នាមសព្ទ )
អវយវៈមនុស្សឬសត្វពួកខ្លះ សម្រាប់ចាប់ពាល់កាន់ជាដើម ។ ប្រដាប់សម្រាប់ចាប់រវៃឬបង្វិលក៏ហៅ ដៃ ដែរ :
- ដៃរហាត់, ដៃត្បាល់កិន, ដៃស្នា ។ ប្រដាប់សម្រាប់ចាប់ក្បាលចង្កូតក៏ហៅដៃ ដែរ :
- ដៃចង្កូត ។ មែកឫស្សីក៏ហៅ ដៃ ដែរ :
- ដៃននោង, ដៃត្រឡាច ។ ព្រៃក, ស្ទឹង, ទន្លេ, សមុទ្រ ដែលលយវែងចូលមកក្នុងដី ក៏ហៅ ដៃ ដែរ :
- ដៃស្ទឹង, ដៃទន្លេ, ដៃសមុទ្រ ។ល។
-
ត្បាល់
( ន.នាមសព្ទ )
ប្រដាប់សម្រាប់ប្រើការខាងបុក, កិន, ជាន់, បក់ស្រូវជាដើម; ត្បាល់មានច្រើនប្រភេទ : ត្បាល់កិន មានមេ, គម្រប, តៅ, ធ្មេញ, ដៃ សម្រាប់កិនស្រូវជាដើម; ត្បាល់ជាន់ ឬ ត្បាល់ក្ដឿង ត្បាល់ដែលមានអង្រែជាប់នឹងដងសម្រាប់ជាន់បុកស្រូវជាដើម; ត្បាល់បុក ត្បាល់ដែលអ្នកបុកត្រូវកាន់អង្រែផ្ទាល់នឹងដៃបុកអ្វីៗ មានស្រូវ, អង្ករ, គ្រឿងសម្ល, ស្លាជាដើម; ត្បាល់បក់ ប្រដាប់មានតួ, ជើង, រហាត់, តៅ, ធ្វើដោយឈើ សម្រាប់ផាត់អង្កាម, សំដីស្រូវ ឬលំអងអង្ករ ដើម្បីសម្រាំងយកស្រូវឬអង្ករឲ្យស្អាត ។
-
ត្បាល់កិន
( ន.នាមសព្ទ )
ឈ្មោះឈើតូចមួយប្រភេទ ផ្លែមានសណ្ឋានស្រដៀងនឹងរាងត្បាល់កិន : ដើមត្បាល់កិន ។
-
តៅ
( ន.នាមសព្ទ )
ល្អីរង្វាល់អនុភាគនៃថាំង គឺកន្លះថាំង (ពីរតៅ ជាមួយថាំង) : អង្ករ ១ តៅ ។ រង្វាល់ឬប្រដាប់ឯទៀតៗ ដែលមានសណ្ឋានស្រដៀងនឹងតៅ ក៏ហៅ តៅ បានខ្លះដែរ : ក្រួស ១តៅ, តៅត្បាល់កិន ។
-
ទរ
( កិ.កិរិយាសព្ទ )
កិន. គឺជេរ, ស្ដីឲ្យ, បន្ទោស; វាយ, ទះ, តប់... (ជាពាក្យសាមញ្ញសម្រាប់និយាយបញ្ឆៀងមិនចំពោះដំណើរជេរ, បន្ទោសជាដើមនោះទេ) : ខ្ញុំឥតដឹងរឿងហ្នឹងសោះ ស្រាប់តែគាត់មកដល់ភ្លាម តាំងទរខ្ញុំតែម្ដង ។ ស៊ី (ព. សា.) ឆ្កែទរនំអស់ ។ល។
-
បង្កាច់
( កិ.កិរិយាសព្ទ )
ពោលពាក្យកាច់មួលឲ្យខុសពីដំណើរពិត ។ បង្កាច់បង្កិន គឺនិយាយកាច់កិនឲ្យខុសពីដំណើរពិត ។ បង្កាច់បង្ខូច បង្កាច់ឲ្យខូចកេរ្តិ៍ឈ្មោះ ។
Headley's Khmer-English Dictionary Full Text Search
-
កិន
( v )
[kən]
- detail »
to grind, shell, hull, husk
-
កិន
( v )
[kən]
- detail »
to break, smash, crush, splinter
-
កិន
( v )
[kən]
- detail »
to collide (e.g. as vehicles)
-
កិន
( v )
[kən]
- detail »
to pave with crushed stone
-
កិន
( v )
[kən]
- detail »
to oppress, keep down
-
កិន
( v )
[kən]
- detail »
to scold, criticize, blame; to abuse
-
កិន
( v )
[kən]
- detail »
to roll (e.g. a road)
Headley's Khmer-English Dictionary Subentry Full Text Search
-
កិនកំទេច
[kən kɑmtɨc]
to crush, mash
-
កិនគេ
[kən kee]
to run over someone (as with a car); to blame
-
កិនថ្នល់
[kən tnɑl]
to roll a road (in order to make it level / smooth)
-
កិនម្សៅ
[kən msav]
See:កិនអង្ករ -
កិនស្រូវ
[kən srǝv]
to husk rice (after husking it becomes អង្ករសំរូប ); to grind rice grains (to remove the husk and bran)
-
កិនស្រូវ
[kən srǝv]
to husk rice (after this stage it becomes អង្ករ )
-
កិនអង្ករ
[kən ʔɑŋkɑɑ]
to grind rice into flour
-
ត្បាល់កិន
[tbal kən]
mill
-
ត្បាល់កិន
[tbal kən]
small mill / machine for grinding / crushing
-
ត្បាល់កិន
[tbal kən]
kind of small shrub (Abutilon indicum)
Reference: ដើមត្បាល់កិន