Khmer Dictionary: ឧកាស
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
វិហារៈ
( ន.នាមសព្ទ )
[--ហារៈ]
(វិហារ) ការនៅ, ការនៅដោយសប្បាយ; ការដើរលេង, ការដើរកំសាន្តសប្បាយ; ការសម្រួលអារម្មណ៍ឲ្យគេចផុតចាកកង្វល់ ។
- វិហារកីឡា ឬ
- --ក្រីឌា ល្បែងកំសាន្តចិត្ត, ការលេងកំសាន្តអារម្មណ៍ ។
- វិហារដ្ឋាន, --ស្ថាន, --ទេស, --ភូមិ ទីសម្រាប់ឈប់សម្រាកកំសាន្តសប្បាយ (ដូចយ៉ាងទីសម្រាប់ពួកសិស្សឈប់សម្រាកកំសាន្តក្នុងចន្លោះម៉ោងរៀនជាដើម) ។
- វិហារទិន ឬ - វិស្សមទិន ថ្ងៃឈប់សម្រាក ។
- វិហារធម៌ ធម៌ឬសភាវៈជាទីសម្រាកចិត្ត; ឈាន, សមាបត្តិ ។
- វិហារបព៌ត (--ហារៈបរពត់) ភ្នំសម្រាប់កំសាន្តសប្បាយ ។
- វិហារមាស ឬ
- --កាល ឬក៏ វិហារោកាស (បា. វិហារ + ឱកាស) ខែឬពេល, ឧកាស ដែលឈប់សម្រាកមិនធ្វើការឬមិនចូលសាលារៀន (វិស្សមមាស, វិស្សមកាល, វិស្សមោកាស) ។
- វិហារយាត្រា ការដើរលេងសប្បាយ, ការដើរលេងកំសាន្តចិត្ត ឬ រំហើយខ្លួន ។
- វិហារវ័ន ព្រៃសម្រាប់កំសាន្តសប្បាយ, ឧទ្យាន ។ល។
- ទិព្វវិហារ (ទិប-ពៈវិហ៊ា) ការនៅដូចជា ទេវតា ។
- ផាសុវិហារ (--ហ៊ា) ការនៅសប្បាយ ។
- ព្រហ្មវិហារ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។ សុខវិហារ (--ហ៊ា) ការនៅជាសុខ ។ល។
-
សរសើរ
( កិ.កិរិយាសព្ទ )
[ស៏-សើ]
និយាយលើក, លើកតម្កើង, និយាយស្ងើច, ពោលពណ៌នាគុណ : សរសើរមារយាទ, សរសើរចំណេះ, សរសើរគុណ ។
- សរសើរព្រះបាទ ឈ្មោះកាព្យបុរាណមួយរឿងខាងព្រះពុទ្ធសាសនា កើតមានក្នុងរជ្ជកាលនៃ ព្រះបាទសម្ដេចព្រះហរិរក្សរាមា ឥស្សរាធិបតី... មានដើមថា ឧកាស, បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្សទាំងគូរត្នរុង- រឿងឫទ្ធិរង្សី ។ល។
-
ឧកាស !
( ន.នាមសព្ទ )
[អ៊ុកាសៈ]
(បា.) (ឱកាស) ពាក្យគោរពសម្រាប់ផ្តើមមុនបង្អស់ក្នុងវេលារៀបនឹងសូមអ្វីៗ ឬប្រកាសសេចក្ដីណាមួយ, ដោយសេចក្ដីថា “សូមគោរព !; សូមទាន !, សូមទានគោរព !; សូមមេត្តា !, សូមមេត្តាប្រោស !; ទានប្រោស, សូមទានប្រោស !” (សម្រាប់ប្រើតែខាងសាសនា តាមសេចក្ដីពេញចិត្តឬធ្លាប់ប្រើ) : ឧកាសៈ ! បាទយុគលំ នមាមិហំ ខ្ញុំអរឱនអង្គ ក្រួញក្រាបអភិវាទ ព្រះបាទពុទ្ធពង្ស ទាំងគូរ័ត្នរុង-រឿងឫទ្ធិរង្សី ។ល។ (កាព្យសរសើរព្រះបាទបុរាណ) ។ ប្រើជា ឱកាស ឬ ឱកាសៈ ! ក៏បាន (អ. ថ. អោកាសៈ “សូមឱកាស !, សូមទានឱកាស !” ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ សម្រាប់ឲ្យប្រើពាក្យ ឧកាសៈ ! និង ឱកាសៈ ! ថា : ឧកាសៈ ! យើងខ្ញុំ សូមបង្គំឆ្ពោះត្រ័យរ័ត្ន សូមយើងមានវិវឌ្ឍន៍ និងក្តីសុខស្ងប់សព្វកាល ។ សូមឲ្យមានទ្រព្យធន ច្រើនលើសលន់ពន់វិសាល សូមគុណអភិបាលប្រជាជាតិឲ្យឃ្លាតទុក្ខ ។ ឬថា : ឱកាសៈ ! យើងខ្ញុំ មកជួបជុំព្រមព្រៀងគ្នា សូមពោលពាក្យប្តេជ្ញា ថានឹងកាន់ចិត្តសច្ចំ ។ ចំពោះប្រទេសជាតិ មាតុភូមិរាជបល្ល័ង្ក ពុទ្ធសាសនំ យើងសូមកាន់ដោយគោរព ។
-
ឱកាស !
( និ.និបាតសព្ទ )
[អោកាសៈ ]
(ឱកាស ន.) សូមឱកាស ! ឬសូមទានឱកាស ! (ពាក្យសម្រាប់សូមឱកាសដោយសេចក្ដីគោរព) : ឱកាស ! ខ្ញុំព្រះករុណាសូមអារាធនា... (ច្រើនប្រើតែខាងសាសនា ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧកាស ! ឬ ឧកាសៈ ! ទៀតផង) ។
Headley's Khmer-English Dictionary Full Text Search
-
លែង
( initverb )
[lɛɛŋ]
- detail »
to quit / stop (doing something)
Eg. លែងមនុស្សទោសក្នុងឧកាសបុណ្យរំឭកថ្ងៃប្រកាសឯករាជ : to free prisoners on Independence Day. -
ឧកាស
( i )
[ʔuʔkaasaʔ]
- detail »
permit (me), excuse (me) (a polite word used to break into a conversation); please ... (particle of entreaty especially used before a prayer)
Headley's Khmer-English Dictionary Subentry Full Text Search
-
លោកត្រ័យ
[look~lookaʔ tray]
three worlds. (There are two groups of three worlds: 1. មនុស្សលោក the human world, ទេវលោក world of angels, ព្រហ្មលោក world of the gods. 2. មេឃ or ឋានសួគ៌ paradise, ផែនដី earth, ឧកាសកណ្តាល or បាតាល space)