Khmer Dictionary: អ្ងែង
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ហង
( បុ. ស.បុរិសសព្ទនាម )
មេ, ឯង ។ ពាក្យសម្រាប់អ្នកធំឬចាស់និយាយទៅរកស្រីដែលតូចទាបជាងខ្លួន ឬនិយាយដោយស្មោះស្មើទៅរកស្រីស្មើភាពនឹងខ្លួន : នែហង !, ហងឯងទៅណា ? (ព. សា. ថា អ្ងែង និយាយថា : ចុះអ្ងែងធ្វើអី ?; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះទៀតផង) ។
-
អ
សម្រាប់ភាសាសំស្រ្កឹតនិងបាលីប្រើអក្សរនេះជាស្រៈ អានថា អៈ ជាគូគ្នានឹងស្រៈ អា (អ អា មួយគូនេះហៅ អវណ្ណៈ) ជាកណ្ឋជៈ មានសំឡេងកើតក្នុងក ។ សម្រាប់ភាសាខ្មែរ ប្រើជាស្រៈក៏មាន ជាព្យញ្ជនៈសំឡេងស្រៈក៏មាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ស្រៈ និង ព្យញ្ជនៈ ផង) ។ តាមរបៀបរៀងព្យញ្ជនៈ ៣៣ តួ, បុរាណផ្សំជាមួយនឹងនិគ្គហិត (o) ជា អំ (ដើម្បីឲ្យឮសំឡេងថា អ័ង) រៀងខាងចុងបំផុត ជាព្យញ្ជនៈទី៣៣ (ជាទី ៨ ក្នុងសេសវគ្គឬអវគ្គ), បើប្រើ ឝឞ ផង តែមិនប្រើ ឡ ផងទេ អំ ជាព្យញ្ជនៈ ទី ៣៤ (ជាទី ៩ ក្នុងសេសវគ្គ), បើប្រើ ឡ ផង ចាត់ជាព្យញ្ជនៈ ទី ៣៥ (ជាទី ១០ ក្នុងសេសវគ្គ) ។ សម្រាប់ភាសាខ្មែរ, (ប្រើដាក់ត្រីសព្ទ ( ៊ ) នេះពីលើឲ្យមានសំឡេងជា អ៊ំ ក៏បាន, ប៉ុន្តែបើផ្សំជាមួយនឹងស្រៈ ិ ី ឹ ឺ ើ អាចប្រើជា អ៊ិ អ៊ី អ៊ឹ អ៊ឺ អ៊ើ ក៏បានដូច ស៊ និង ហ៊ ដែរ ។ ប្រើផ្សំពីលើ ហ ឲ្យមានសំឡេងជា អ្ហ អ្ហ៊ ក៏បានដូចជា នៃអ្ហឺ, អាអ្ហែង, ទេអ្ហ៊ៃ ជាដើម ។ ប្រើផ្សំលើ ង ជា អ្ង ក៏បាន ចំពោះពាក្យ អ្ងែង (ហងឯង) ។ល។
-
អ្ងែង
( បុ. ស.បុរិសសព្ទនាម )
(ព. សា.) ហងឯង ។ សម្រាប់និយាយទៅរកស្រីក្មេងឬមានសភាពស្មើគ្នាដោយស្និទ្ធស្នាល : ចុះអ្ងែងមិនទៅទេឬ ? ចុះហងឯងមិនទៅទេឬ ?; នែមេនេះ, អ្ងែងទៅណាហ្នឹង ? នែមេនេះ, ហងឯងទៅណាហ្នឹង ?; អ្ងែងកុំទៅអី, នៅចាំផ្ទះចុះ ! ហងឯងកុំទៅអី, នៅចាំផ្ទះចុះ !
-
ឯង
( បុ. ស.បុរិសសព្ទនាម )
[អែង ]
អ្នក ។ ពាក្យសម្រាប់ហៅ មនុស្សក្មេងជាងឬតូចទាបជាង ក្នុងទីចំពោះមុខ : ឯងទៅណា ?; ឯងទាំងអស់គ្នា កុំអាលទៅណា ! ។ អាឯង ព. សា. ប្រើជា អាអ្ហែង; ហងឯង ព. សា. ប្រើជា អ្ងែង, និយាយថា អាអ្ហែងទៅណា ?; អ្ងែងមកពីណា ? (សម្រាប់ប្រើក្នុងការនិយាយស្ដីធម្មតាឬក្នុងរឿងប្រលោមលោកជាដើម) ។
Headley's Khmer-English Dictionary Full Text Search
-
ហង
( pron )
[hɑɑŋ]
- detail »
you / your (scornful term used by either men or women when addressing a younger woman, esp. a maid; also used by mothers to their daughters when they are angry, and among women who are close friends)
See:អ្ងែង -
អ្ងែង
( pron )
[ʔŋaeŋ]
- detail »
you / your (to younger girl, usually one of lower status, or a girl of equal age who is a close friend; it can be pejor. if the addressee is not a close friend)