Khmer Dictionary: អុក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពាង
( ន.នាមសព្ទ )
ឈ្មោះបក្សីមួយប្រភេទ មានរូបធំស្រដៀងនឹងត្មាតតែទ្រង់ទ្រាយស្រដៀងនឹងរអាត មានសម្រែកឮខ្លាំងជាសត្វឆាបឆក់សត្វស្លាបផងគ្នាដែលមានអានុភាពតិចជាងខ្លួន យកជាចំណី (អ្នកស្រុកខ្លះហៅ អុក) ។
-
រអៃ
( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
រអាករអាយមិនដាច់សូរ ឬឮសូរអែអុក, រអោកមិនដាច់សូរ : និយាយគ្នារអៃ, ឮមាត់រអៃ (ប្រើតាមទម្លាប់ដោយស្រុក) ។
-
រំអុក
( កិ.កិរិយាសព្ទ )
អុករឿយៗ, កម្ជេញដាក់ គឺពឹងរក, សូម; តឿនទារ ទទូចច្រំដែល, កន្ទក់កន្ទេញ នាំឲ្យព្រួយ ឲ្យជ្រេញចិត្ត : រំអុកឲ្យ, រំអុកសូមប្រាក់។
-
ស្រៈ
( ន.នាមសព្ទ )
(សរ; ស្វរ) អក្សរដែលអាចបញ្ចេញសំឡេងខ្លួនឯងបានផង អាចនាំព្យញ្ជនៈឲ្យចេញសំឡេងបាន មានសូរឮតាមរំពងរបស់ព្យញ្ជនៈផង ។ ស្រៈសម្រាប់ប្រើក្នុងភាសាបាលីមាន៨តួគឺ អ អា, ឥ ឦ,ឧ ឩ, ឯ ឱ ។ សម្រាប់ប្រើក្នុងភាសាសំស្រ្កឹតមាន ១៣ តួគឺ អ អា, ឥ ឦ, ឧ ឩ, ឫ, ឬ, ឭ, ឯ ឰ, ឱ ឪ; ថែមស្រៈ ឮ មួយដោយឡែកមកទៀតជា ១៤ តួ ។ សម្រាប់ប្រើក្នុងភាសាខ្មែរ (សម័យបច្ចុប្បន្ននេះ), រាប់ស្រៈផ្សំជាមួយនឹងនិគ្គហិតនិងវិសជ៌នីយផង, មាន ២១ តួគឺ អ អា អិ អី អឹ អឺ អុ អូ អួ អើ អឿ អៀ អេ អែ អៃ អោ អៅ អុំ អំ អាំ អះ; រាប់ទាំង ឫ ឬ ឭ ឮ និងស្រៈ ឰ, ឪ, ឳ ផង ជា ២៨ តួ ។ ស្រៈទាំងនេះ, លើកតែ ឫ ឬ ឭ ឮ និង ឪ ចេញ, ចែកជា ២ យ៉ាងគឺ ស្រៈសុទ្ធដែលចេញសំឡេងតាមទំនើងខ្លួនឯងហៅ ស្រៈពេញតួ (ត្រូវសរសេរពេញតួ) : អ អា ឥ ឦ ឧ ឪ ឬ ឩ ឯ ឰ ឱ ឪ; អ អា ។ល។ អុំ អំ អាំ អះ; (ចំពោះស្រៈ ឧ បុរាណសរសេរដាក់សញ្ញាត្រីសព្ទ (៊) ពីលើជា ឨ អ. ថ. អុក, ប៉ុន្តែតមក ឈប់ប្រើសញ្ញានេះ នៅតែត្រឹម ឧ; មើលក្នុងនិទាន Introduction ផង) ។ ស្រៈមិនពេញតួដែលប្រើផ្សំជាមួយនឹងព្យញ្ជនៈហៅ ស្រៈផ្សំ ត្រូវសរសេរគំនូសដូច្នេះ I ា ិ ី ឹ ឺ ុ ូ ួ ើ ឿ ៀ េ ែ ៃ ោ ៅ ុំ ំ ាំ Iះ, ផ្សំជា ក កា កិ កី កឹ កឺ ។ល។ កុំ កំ កាំ កះ; ឬផ្សំជាមួយនឹងស្រៈ អ ពេញតួជា អ អា អិ អី អឹ អឺ ។ល។ អុំ អំ អាំ អះ ផងក៏បាន ។ ស្រៈផ្សំទាំង ២១ តួនេះ កាលបើគ្រូបង្រៀនសិស្សឲ្យរៀនផ្សំជាមួយនឹងព្យញ្ជនៈ អឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងតូចថា ក ស្រៈ អ ក, ក ស្រៈ អា កា, ក ស្រៈ អិ កិ, ក ស្រៈ អី កី, ក ស្រៈ អឹ កឹ, ក ស្រៈ អឺ កឺ ។ល។ ក ស្រៈ អុំ កុំ, ក ស្រៈ អំ កំ, ក ស្រៈ អាំ កាំ, ក ស្រៈ អះ កះ (ត្រូវឲ្យសិស្សសរសេរស្រៈជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ) ។ បើផ្សំជាមួយនឹងព្យញ្ជនៈ ឃោសៈ ត្រូវបង្គាប់សិស្សឲ្យអានជាសូរសំឡេងធំដូចជាមានសញ្ញាត្រីស័ព្ទ (៊) នេះនៅពីលើ ប៉ុន្តែពុំត្រូវឲ្យប្រើត្រីស័ព្ទផ្សំជាមួយផងទេ គ្រាន់តែឲ្យសិស្សអានបញ្ចេញសំឡេងឲ្យឮធំប៉ុនគ្នានឹងសំឡេងព្យញ្ជនៈ ឃោសៈ ប៉ុណ្ណោះ គឺត្រូវឲ្យអានផ្សំថា គ ស្រៈ អ៊ គ, គ ស្រៈ អ៊ា គា, គ ស្រៈ អ៊ិ គិ, គ ស្រៈ អ៊ី គី, គ ស្រៈ អ៊ឹ គឹ, គ ស្រៈ អ៊ឺ គឺ, ។ល។ គ ស្រៈ អ៊ុំ គុំ, គ ស្រៈ អ៊ំ គំ, គ ស្រៈ អ៊ំា គាំ, គ ស្រៈ អ៊ះ គះ (ត្រូវឲ្យសិស្សសរសេរស្រៈជា I ា ិ ី ឹ ឺ ។ល។ ុំ ំ ាំ Iះ មិនត្រូវឲ្យដាក់ត្រីស័ព្ទផ្សំផងទេ) ។ គ្រូបង្រៀនសិស្សឲ្យផ្សំស្រៈជាមួយនឹងព្យញ្ជនៈតាមសំឡេងតូចធំបែបនេះ ទើបត្រឹមត្រូវតាមរបៀបការសិក្សាអក្សរខ្មែរតាំងពីក្នុងបុរាណកាលរៀងមក; ទាំងសិស្សសោត ក៏អាចចេះអក្សរខ្មែរទៀងទាត់ច្បាស់លាស់ផង ។ ត្រង់ព្យញ្ជនៈឃោសៈគ្រប់តួ គ្រូគួរប្រយ័ត្នកុំឲ្យសិស្សអានល្អៀងសំឡេង ត្រង់បែបផ្សំជាមួយនឹងស្រៈសំឡេងធំ ៥ តួគឺ អ៊ា អៀ អ៊ុំ អ៊ំ អ៊ំា (គា គៀ គុំ គំ គាំ, ទា ទៀ ទុំ ទំ ទាំ, នា នៀ នុំ នំ នាំ ... នេះ ) ។
-
ហាង
( ន.នាមសព្ទ )
(កន្ទុយ : ខ្សែហាង ខ្សែកន្ទុយគឺខ្សែដែលតភ្ជាប់ពីចុងកែបមកពាក់ក្រោមគល់កន្ទុយសេះ : រឹតខ្សែអុកពាក់ខ្សែហាង រឹតខ្សែទ្រូងពាក់ខ្សែកន្ទុយ (ច្រើនប្រើក្នុងសាស្រ្តាទេសន៍បុរាណ ឬប្រើក្នុងពាក្យកាព្យបុរាណ) ។
-
ឧកញ៉ា
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរស័ក្តិនៃមន្ត្រីថ្នាក់ខ្ពស់ជាងទី ព្រះ សំដៅសេចក្ដីថា “អ្នកចេះត្រួតត្រាមុខការក្នុងក្រសួងឬនាទីរបស់ខ្លួន” (មកពី ពាក្យខ្មែរ ឧក ឬ អុក “ត្រួតត្រាពេញអំណាច” + បា. ញា “ដឹង; ចេះ; ស្គាល់”), ប្រើតាមលំដាប់ថ្នាក់ស័ក្តិធំតូចថា លោកអ្នកឧកញ៉ា..., អ្នកឧកញ៉ា..., ឧកញ៉ា... (មាននិយាយក្នុងច្បាប់ទម្រង់ស័ក្តិ) ។ មានអត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧ “ព្រះព្រហ្ម; ព្រះឥសូរ” + បា. ញា “ដឹង; ចេះ; ស្គាល់” សំដៅសេចក្ដីថា “អ្នកស្គាល់ការគោរពព្រះព្រហ្មឬព្រះឥសូរ” (តាមលទ្ធិខ្មែរសម័យបុរាណ); អត្ថកោវិទខ្លះយល់ថា ឧក ក្លាយមកពី សំ. ឧក្ត “ពោល, ស្ដី, និយាយ, ថា” + បា. ញា សំដៅសេចក្ដីថា “អ្នកស្គាល់ការស្ដីនិយាយ” (ការយល់ទាំងពីរយ៉ាងក្រោយនេះក៏បានសេចក្ដីដោយឡែកដែរ គង់នៅប្រើជា ឧកញ៉ា ដូចគ្នា ផ្សេងគ្នាតែសេចក្ដីប៉ុណ្ណោះ) ។ កាលក្នុង ព. ស. ២៤៥៨ គ. ស. ១៩១៤ គណៈកម្មការបង្កើតវចនានុក្រមខ្មែរ បានផ្តើមប្រឹក្សាគ្នាជាដំបូងបង្អស់ អំពីអក្សរ ៤ តួគឺ ឧ៊, ឪ, ឱ, ឪ (អុក, អុវ ឬ អូវ, អោ, អៅ) នេះ ក៏បានយល់ព្រមគ្នាជាឯកច្ឆន្ទថា ឧ៊ បុរាណយក ( ៊) នេះដែលហៅថា សក់ក មកដាក់ពីលើជាតួប្រកបជាជំនួស ក (ឧក) ត្រូវលែងប្រើ ត្រូវប្រើ ឧក វិញ (ឧកហ្មឺន... ឧកញ៉ា) ។ ឱ ដែលប្រកបនឹង យ ជា ឱយ ឬ អោយ នេះត្រូវកុំប្រើត្រូវប្រើ ឱ្យ ដូចពីដើមទុកថាជា អញ្ញត្រសព្ទ ។ ឪ និង ឪ ដែលយកចុងឬកន្ទុយ វ មកដាក់ពីលើជា ឪ, ឪ (អុវ, អៅ) ត្រូវទុកឲ្យនៅដូចពីដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឪ>ឪ, ឱ, ឪ តាមលំដាប់ ទៀតផង) ។ សៀមសម័យបុរាណយកពាក្យ ឧក ទៅប្រើជា អក, សរសេរជា អ្ចក ប្រើជាពាក្យនាំមុខឋានន្តរមន្រ្តីគ្រប់ថ្នាក់ជា អ្ចកហ្មឺន, អ្ចកខុន អ្ចកហ្ល្វង, អ្ចកព្រះ, អ្ចកញា (អកហ្មឺន, អកឃុ៎ន, អកហ្លួង, អកផ្រះ, អកយ៉ា) ។ អ្ចក នេះសៀមប្រើជាពាក្យហៅបិតាមាតាថា ព្ច់អ្ចក, េមេ់អ្ចក ផងក៏បាន (អ. ថ. ផអក, ម៉ែអក “ឪពុកបង្កើត, ម្ដាយបង្កើត”) ។ លាវប្រើពាក្យ ព់អ្ចក, េមេ់អ្ចក នេះជាសម្ដីសម្រាប់បព្វជិតហៅឧបាសកឧបាសិកា ផងក៏បាន ។
-
ឧកហ្លួង
( ន.នាមសព្ទ )
[អុក--]
ពាក្យប្រើជាឋានន្តរនៃមន្រ្តីពួកសូទ្រៈ (អ្នកងារ) ក្នុងសម័យបុរាណ, មាននាទីជាអ្នកត្រួតត្រាពួកសូទ្រៈគ្នាឯង ប៉ុន្តែនៅក្រោមបង្គាប់មន្រ្តីមុខក្រសួងដែលខ្លួនត្រូវឡើង ។ សៀមសម័យបុរាណប្រើជា អ្ចកហ្ល្វង អ. ថ. អកហ្លួង (ឧកហ្លួង) ប៉ុន្តែមិនប្រើចំពោះពួក សូទ្រៈ ទេ (មើលក្នុងពាក្យ ឧកញ៉ា) ។
-
ឧក្រិដ្ឋ
( គុ.គុនសព្ទ )
[អុក-ក្រិត]
(បា. សំ.) (ឧត្ក្ឫឞ្ត; ឧក្កដ្ឋ) ធ្ងន់, យ៉ាងធ្ងន់; ធំ, យ៉ាងធំ; តឹង, យ៉ាងតឹង, យ៉ាងតឹងតែង, យ៉ាងម៉ឺងម៉ាត់ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧក្កដ្ឋ ឬ ឧក្កដ្ឋៈ) ។
- ទោសឧក្រិដ្ឋ ឬ - ឧក្រិដ្ឋទោស ទោសធ្ងន់ ។ បទឧក្រិដ្ឋបទល្មើសឬដំណើរល្មើសដែលប៉ះទៅលើទោសឧក្រិដ្ឋ : អំពើនុះចូលក្នុងបទឧក្រិដ្ឋ ។
- សាលាឧក្រិដ្ឋ សាលាតុលាការជំនុំជម្រះទោសឧក្រិដ្ឋ (ហៅ សាលាឧក្រិដ្ឋ ក៏បាន) ។ ប្រើជា កិ. វិ. ក៏បាន :
- ប្រព្រឹត្ត
- ឧក្រិដ្ឋ ឬ - កាន់ឧក្រិដ្ឋ ប្រព្រឹត្តឬកាន់យ៉ាងតឹង ។ល។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : រីពាក្យឧក្រឹដ្ឋ ប្រើបានតាមចិត្ត ផ្សំនឹងគុណទោស ឆ្ពោះភាពធ្ងន់តឹង ប្រឹងឬសន្តោស ដែលហួសកំណោស ហៅឧក្រឹដ្ឋបាន ។
-
ឯកឧកញ៉ា
( ន.នាមសព្ទ )
[អែក-អុក-ញ៉ា]
ពាក្យសម្រាប់ប្រើរៀងពីខាងដើមឋានន្តរនៃមន្រ្តីមានស័ក្តិខ្ពស់ : ឯកឧត្ដមនាយករដ្ឋមន្រ្តី, ឯកឧត្ដមឧត្ដមសេនីយឯក... ។ ទាំងពីរពាក្យ ប្រើអក្សរសង្ខេបថា ឯ. ឧ. ដូចគ្នា (បារ. Excellence, Son--, S.E.) ។ ប៉ុន្តែ ឯកឧកញ៉ា ប្រើតែក្នុងរជ្ជកាលសម័យបុរាណព្រេងនាយ, គេនិយាយកាត់ខ្លីថា លោកឯកឧក, សម័យបច្ចុប្បន្ននេះ ប្រើពាក្យ ឯកឧត្ដម (ឯ. ឧ.) ។
-
ឧក
( ន.នាមសព្ទ )
(អក, អ៝ក អ. ថ. អុក “ទ្រូង”) ខ្សែចងទ្រូងឬខ្សែពុង គឺខ្សែដែលចងរឹតកែបសេះ : ធូរខ្សែអុក, ចងខ្សែអុក (ខ្សែទ្រូង) ។
Headley's Khmer-English Dictionary Full Text Search
-
ពាង
( n )
[pieŋ]
- detail »
kind of vulture
See:អុក -
អុក
( n )
[ʔok]
- detail »
bellyband, cinch, girth (of a harness)
-
អុក
( v )
[ʔok]
- detail »
to reproach, blame, censure; to scold; to abuse, to criticize severely
-
អុក
( v )
[ʔok]
- detail »
to slam something down; to fall down hard.
-
អុក
( i )
[ʔok]
- detail »
check, checkmate
-
អុក
( n )
[ʔok]
- detail »
kind of vulture
-
ឧក
[ʔok]
- detail »
See:អុក
Headley's Khmer-English Dictionary Subentry Full Text Search
-
កូនអុក
[koon ʔok]
chess piece (in general)
-
ដួលអុកក្ដិត
[duəl ʔok kdət]
to fall down hard on one's behind
-
អុកចត្រង្គ
[ʔok caʔtrɑŋ]
See:លេងចត្រង្គ