Khmer Dictionary: អាលបន
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ម្នាល
( អា. និ.អាយតនិបាត )
នែ, ហៃ; ពាក្យជាអាលបននិបាតសម្រាប់អ្នកធំនិយាយទៅរកអ្នកតូច ឬមាតាបិតានិយាយទៅរកកូន : ម្នាលកូន, ម្នាលបា, ម្នាលនាង ។ (ព. ទេ.) : ម្នាលប្រស្ដែងប្រេតអើយ ចុះយើងចាក់ទឹក ៣០ បាត្រទៅក្នុងមាត់ហើយ ម្ដេចក៏ប្រស្ដែងថាពុំបាន ដឹងថាមានទឹកក្នុងពោះដូច្នេះហៈ ?
-
អាលបន
( ន.នាមសព្ទ )
[--ល៉ៈប៉ៈន៉ៈ]
(អាលបន) ការនិយាយស្ដី; ការនិយាយរួសរាយ; រាក់ទាក់; សន្ទនា ។ បា. (ព. វ.) ការហៅរកឬនិយាយឆ្ពោះទៅរក, ដូចជា នាង, ឯងមកពីណា ? ឬ ឯងមកពីណានាង ?; នាង ជា អាលបនៈ (ហៅ សម្ពោធន ក៏បាន សំ. បា. ហៅបានដូចគ្នា) ។ ក្នុងវិធីប្រែបាលីឬតែងសេចក្ដីទេសនាមានកំណត់ឲ្យប្រើពាក្យ អាលបនៈ ថា "បពិត្រ, ម្នាល, នែ, ហៃ” : បពិត្រព្រះសម្មតិទេព; ម្នាលភិក្ខុទាំងឡាយ, នៃកូន; ហៃបា ។
- អាលបននិបាត និបាតសព្ទមានសេចក្ដីជា អាលបនៈ, ដូចជា វ៉ី, វ៉ឺយ, ហឺយ !, ហេ !, ហ៊េ !, នែ ! ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
អាវុសោ
( ន.នាមសព្ទ )
(អាយុឞ្មន៑ ឬ អាយុឞ្មន៑្ត) អាលបននិបាត មានសេចក្ដីថា “អ្នកមានអាយុ” (ដូចគ្នានឹង អាយុស្មន្ត, អាយស្មន្ត, អាយស្មា ដែរ); សម្រាប់ភិក្ខុចាស់វស្សានិយាយទៅរកភិក្ខុខ្ចីវស្សាជាង ឬនិយាយទៅរកសាមណេរ (ប្រើបានទាំង ឯក, ទាំង ពហុ.) : និមន្តទៅណាអាវុសោ ?, និមន្តឆាន់ទៅអាវុសោ !; នែអាវុសោ, ការនេះមិនមែនជាភារៈរបស់លោករាល់គ្នាទេ (ព. វិ. ពុ.) ។ បព្វជិតនិយាយទៅរកគ្រហស្ថជាសាធារណជនឬដែលស្និទ្ធស្នាលថា អាវុសោ ក៏បាន : អាវុសោ អ្នកបានសមាទានសីលហើយឬ ? (ព. ទេ.) ។
Headley's Khmer-English Dictionary Full Text Search
-
អាលបន
( n )
[ʔaalaʔpaʔnaʔ]
- detail »
talking to, addressing; friendly discussion
Headley's Khmer-English Dictionary Subentry Full Text Search
-
អាលបនៈវាចា
[ʔaalaʔpaʔnaʔ -----]
declaration, manifesto