Khmer Dictionary: អាយតនៈ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ត្រចៀក
( ន.នាមសព្ទ )
អាយតនៈសម្រាប់ត្រងរងនូវសំឡេង : ឮសំឡេងដោយត្រចៀក ។ ប៉ែកអវយវៈនៃអ្វីផ្សេងៗមានសណ្ឋានស្រដៀងនឹងត្រចៀក ដែលសម្រាប់យួរ, សម្រាប់ទ្រទប់បិទបើកបាន : ត្រចៀកកញ្ឆេ, ត្រចៀកទ្វារ ។ល។
-
ប្រសាទ
( ន.នាមសព្ទ )
[-សាត ]
(បសាទ) សេចក្ដីជ្រះថ្លា ។ អាយតនៈសម្រាប់ទទួលសម្ផស្សដឹងអារម្មណ៍គឺគ្រឿងវិសេសដែលមានប្រចាំតាមធម្មជាតិ នៅក្នុងរូបកាយមនុស្សសត្វសម្រាប់ទទួលដឹងនូវអារម្មណ៍ពីខាងក្រៅដែលមកប៉ះពាល់ : ភ្នែកអាចមើលឃើញរូបបាន ដោយសារប្រសាទសម្រាប់ភ្នែក, ត្រចៀកអាចស្ដាប់ឮសំឡេងបានដោយសារប្រសាទសម្រាប់ត្រចៀក; ។ល។ កាលបើប្រសាទនោះវិនាសខូចហើយភ្នែកមិនអាចមើលឃើញរូប, ត្រចៀកមិនអាចស្ដាប់ឮសំឡេងបានឡើយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចក្ខុបសាទ, ជិវ្ហាបសាទ ផង) ។ កិ. ជ្រះថ្លា, ពេញចិត្ត :
- ប្រសាទពរ (ប្រសាត-ព) គឺឲ្យពរដោយពេញចិត្ត (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រជាពលរដ្ឋឈូឆរ មកដោយអំណរ ប្រសាទប្រសិទ្ធពរថ្វាយ ។
-
ផស្ស
( ន.នាមសព្ទ )
[ផ័ស-សៈ]
(ផស្ស; ស្បឝ៌) សម្ផស្ស, ផ្សព្វ គឺអារម្មណ៍ដែលមកប៉ះត្រូវអាយតនៈ មានភ្នែកជាដើម, ការប៉ះពាល់ត្រូវ ។
-
ផស្សាហារ
( ន.នាមសព្ទ )
[ផ័ស-សាហា ]
(ស្បឝ៌ាហារ) អាហារគឺផស្សៈ ឬផស្សៈដែលទុកជាអាហារមួយប្រភេទសំដៅយកការប៉ះប្រសព្វគ្នានៃអាយតនៈខាងក្នុងនិងខាងក្រៅដែលមានវិញ្ញាណជាបច្ច័យ...។
-
ភ្នែក
( ន.នាមសព្ទ )
ចក្ខុ គឺអាយតនៈមួយប្រភេទរបស់មនុស្ស, សត សម្រាប់មើលរូប, ឃើញរូប ។ ពកត្រង់ថ្នាំងឫស្សីខ្ចីទាំងពួងឬឈើខ្ចី, វល្លិខ្ចីពួកខ្លះដែលនឹងបែកពន្លកចេញជាដៃ, ជាមែក : ភ្នែកឫស្សី (ព. ប្រ.) ដែលមានតែភ្នែកមើលឃើញប៉ុន្តែឥតដឹងឥតយល់ : មនុស្សភ្នែកឫស្សី ។
-
សកត្ថ
( ន.នាមសព្ទ )
[សៈក័ត-ថៈ ឬ សៈក័ត]
(ស្វក + អថ៌) អត្ថរបស់ខ្លួន គឺសព្ទដែលមានអក្សរឬពាក្យដទៃរៀងភ្ជាប់ពីខាងចុង គ្រាន់តែផ្សំមកឲ្យស្រួលមាត់ ឥតមានសំដៅសេចក្ដីថាជាអ្វីឡើយ យកសេចក្ដីតែសព្ទដែលភ្ជាប់ពីខាងដើមនោះប៉ុណ្ណោះ (ព. វ. សំ. បា. ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កម្មាយតនៈ>កម្មាយតនៈ, សិប្បាយតនៈ ក្នុងពាក្យ អាយតនៈ ផង) ។
-
សម្ផស្ស
( ន.នាមសព្ទ )
[ស័ម-ផ័ស-សៈ ឬ សំផស់ ]
(សំស្បឝ៌) ការប៉ះពាល់ត្រូវព្រម ឬការប៉ះពាល់ត្រូវពេញ គឺការប៉ះប្រសព្វចួបគ្នានៃអាយតនៈខាងក្នុងនិងអាយតនៈខាងក្រៅក៏កើតសេចក្ដីដឹងឡើង ដូចយ៉ាងភ្នែក (ជាអាយតនៈខាងក្នុង) ឃើញរូប (ដែលជាអាយតនៈខាងក្រៅ) ក៏កើតចក្ខុវិញ្ញាណគឺសេចក្ដីដឹងតាមភ្នែក ថារូបនេះ រូបនោះជាដើម; សម្ផស្សមាន ៦ យ៉ាងគឺ ចក្ខុសម្ផស្ស, សោតសម្ផស្ស, ឃានសម្ផស្ស, ជិវ្ហាសម្ផស្ស, កាយសម្ផស្ស, មនោសម្ផស្ស (ព. ពុ.) ។ ខ្មែរហៅពាក្យចួនក្នុងពាក្យដែលទទួលគ្នាឬដែលមានសូរសព្ទធ្ងន់ស្រាល តាមកំណត់មាត្រាកាព្យថា សម្ផស្ស ដែរ : កាព្យមានពាក្យខុសសម្ផស្សគ្នា, សម្ផស្សពាក្យចួន ។
-
សោត
( ន.នាមសព្ទ )
[--តៈ]
(ឝ្រោត្រ) ត្រចៀក ។
- សោតទ្វារ ទ្វារត្រចៀក (ត្រចៀកជាទ្វារចូលនៃសំឡេង) ។
- សោតប្បសាទ (--ត័ប-ប៉ៈសាត) ប្រសាទរបស់ត្រចៀក ។
- សោតវិញ្ញាណ សេចក្ដីដឹងដែលកើតឡើងអាស្រ័យសំឡេងមកប៉ះនឹងសោតប្បសាទ ។
- សោតសម្ផស្ស (-សំ-ផស់) ការប៉ះពាល់សំឡេងដោយសោតប្បសាទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សម្ផស្ស ផង) ។
- សោតាយតនៈ (--យ៉ៈតៈនៈ; បា. < សោត + អាយតន) អាយតនៈគឺត្រចៀក, ត្រចៀកដែលជាអាយតនៈមួយ ក្នុងអាយតនៈទាំង ៦ ។ល។
-
អនត្តលក្ខណ
( ន.នាមសព្ទ )
[អៈនុ័ត-តៈល័ក-ខៈណៈ]
(--លក្ខណ) ការសម្គាល់ឃើញ, គ្រឿងកំណត់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍>ត្រៃលក្ខណ៍ ផង)។
-
អនត្តសញ្ញា
( ន.នាមសព្ទ )
[អៈនុ័ត-តៈស័ញ-ញ៉ា]
សេចក្ដីសម្គាល់ឃើញថាបញ្ចក្ខន្ធឬអាយតនៈជាដើមជា អនត្តា ។
Headley's Khmer-English Dictionary Full Text Search
-
អាយតនៈ
( n )
[ʔaayaʔtaʔnaʔ]
- detail »
basis of a sensation; the six senses and the six objects of sensation: eye, ear, nose, tongue, body, mind; visible object, sound, odor, taste, tangible object, cognizable object
-
អាយតនៈ
( adj )
[ʔaayaʔtaʔnaʔ]
- detail »
to be organic
-
អាយតនៈ
( n )
[ʔaayaʔtaʔnaʔ]
- detail »
residence, domicile; cave, hole, well; origin, root, source, cause