Khmer Dictionary: អាម
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
មការន្ត
( ន.នាមសព្ទ )
[មៈការ៉ន់-តៈ ឬ--រ៉ន់ ]
ឈ្មោះនិគ្គហិតដែលពោលឮសូរសំឡេងជាអក្សរ ម ប្រកបខាងចុង (អ័ម, អាម) ដូចជា កំ, តំ (ក័ម, ត័ម) : កាំ, ចាំ (ក័ម, ច័ម ឬ កាម, ចាម) ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) និគ្គហិត និង សរណគមន៍ ផង) ។
-
អាម
( ប.បរិវារសព្ទ )
ពាក្យសម្រាប់និយាយផ្សំជាមួយនឹងពាក្យ ឩម ថា : ឩមអាម អាគមដែលមានពាក្យ ឩម ផ្តើមជាមុន : ខ្ញុំមិនចេះឩមអាមស្តោះផ្លុំអ្វីទេ ចេះតែថ្នាំកែរោគតាមបន្ទាល់ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : អាគមឩមអាម ព្រះពុទ្ធទ្រង់ហាម មិនឲ្យអ្នកបួស រៀនសូត្រកួចកាន់ ក្រណាន់ជ្រុលជ្រួស ភ្លេចគិតសីលផ្នួស ដើរស្តោះព្រួសគេ ។
-
អាម
( និ.និបាតសព្ទ )
[អាម៉ៈ]
ពាក្យឆ្លើយ, ឆ្លើយទទួល “ករុណា, កណា, បាទ, ចា៎ស, ចា, ចា៎, អើ...”, ដូចជា អាម ភន្តេ ! ករុណា ទានប្រោស ! (សម្រាប់ប្រើតែខាង សំ. និង បា.) ។
-
អាមក
( គុ.គុនសព្ទ )
[--ម៉ៈកៈ]
(ឬជា អាម ក៏មាន) ឆៅ; ស្រស់ ។
- អាមកនិវាប, --និវាបៈ (--វាប ឬ --វាប៉ៈ) ឬ - អាមកសាក, --សាកៈ បន្លែឬអន្លក់ស្រស់, ឆៅ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សាកៈ ផង) ។
- អាមកបាត្រ បាត្រឆៅ (បាត្រដីដែលមិនទាន់បានដុត) ។
- អាមកភត្ត បាយឆៅ ។
- អាមកភោជន ភោជនឆៅ ។
- អាមកភោជី អ្នកដែលចូលចិត្តបរិភោគអន្លក់ឆៅ; សត្វតិរច្ឆាន (មនុស្សស្រីឬសត្វតិរច្ឆានញីជា អាមកភោជិនី) ។
- អាមកសុសាន ឬ
- --ស្មសាន ស្មសានសម្រាប់ចោលអសុភស្រស់, ស្មសានដែលតម្កល់ឬកប់ខ្មោចស្រស់ ។
- អាមកសូប សម្លឆៅ ។ល។
-
អាមវាត
( ន.នាមសព្ទ )
[--ម៉ៈ-- ]
(< អាម “ឆៅ” + វាត “ខ្យល់”) ខ្យល់ដែលបណ្ដាលឲ្យហើមពោះ, ខ្យល់ហើមពោះ; រោគហើមពោះ (បណ្តាលអំពីការបរិភោគអាហារឆៅឬព្រោះអាហារមិនរលួយ) ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រើជា អាមវាតោ, អាមវាតា តាមចំនួនកាព្យក៏បាន) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ប្រាប់ពីការរក្សាខ្លួនថា : រីអាមវាត ជារោគាពាធ ហើមពោះច្រអឹង កើតពីបរិភាគ អាហាររឹងៗ ដែលពុំអាចនឹង រលាយឆាប់បាន ។ ពុំនោះកើតព្រោះ អាហារស្រស់ៗ ឆៅទាំងប៉ុន្មាន ដែលក្រ-រលាយ ក៏សឹងតែមាន អ្នកថែទាំប្រាណ ត្រូវស្ទាបស្ទង់មើល ។ល។
-
អាមសូល
( ន.នាមសព្ទ )
[--ម៉ៈ-- ]
(< អាម “ឆៅ” + សូល “ការចាក់ដោត”; អាមឝូល) ជំងឺចុកសៀតពោះ, ជំងឺចុកពោះ (បណ្តាលអំពីការបរិភោគអាហារឆៅជាដើម) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ដាស់តឿនឲ្យស្គាល់អាម័យនិងអានាម័យ : អាមសូលជារោគចុកសៀតពោះ កើតព្រោះអាហារស្រស់ឆៅៗ គួរស្ទាបស្ទង់មើលកុំសៅដៅ ជួនមេរោគនៅនោះក៏មាន ។ ចាស់ថាថ្នមខ្លួនស្ងួនចំណី ថ្នមស្រីកុំប្រើការឈ្លានពានអាម័យត្រូវចៀសកុំឲ្យមាន ទោះឃ្លានត្រូវមើលសិនសឹមស៊ី ។ ត្រូវតែឲ្យមានអនាម័យ រាល់យប់រាល់ថ្ងៃត្រូវសម្ភី រក្សាខ្លួនប្រាណជន្មជីវី ដ្បិតស្លាប់ព្រោះស៊ីក៏សឹងមាន ។
-
អាមាតិសារ
( ន.នាមសព្ទ )
[--ម៉ា-- ]
(< អាម “ឆៅ” + អតិសារ “ជំងឺមួល, ជំងឺមួលឈាម”) ជំងឺមួល (ព្រោះទាស់ចំណីណាមួយមានអាហារឆៅជាដើម) ។
-
អាមាសយ
( ន.នាមសព្ទ )
[--ម៉ាសៈយ៉ៈ ]
(អាមាឝយ ឬ អាមាឝ្រយ < អាម “ឆៅ; ស្រស់; អាហារថ្មី” + អាឝយ ឬ អាឝ្រយ “ទីអាស្រ័យ, ទីនៅ, លំនៅ”; អាម + អាសយ) ក្រពះអាហារ, ក្រពះបាយ ។
- អាមាសយរោគ ឬ - អាមាសយាពាធ រោគក្រពះ, ជំងឺបណ្តាលពីក្រពះ (ព. ខ្ព. ឬ រ. ស.) ។
-
ឩម !
( និ.និបាតសព្ទ )
[អូម ឬ អូម៉ៈ ]
(ជា ឧ.) ពាក្យលាន់មាត់ ដោយមានសេចក្ដីក្រោធខ្លាំង, ដោយគំរាមដាក់ជាដើម ។ ខ្មែរប្រើជាពាក្យផ្តើមមន្តអាគម (អ. ថ. អូម ឬ អូម៉ៈ), ក្លាយមកពី ឱម ! (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ) ។
- ឱមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាម)។ បុរាណសរសេរ ឱ្ម គឺ អ-ឧ ម > ឱម ឬ ឱ្ម មានអត្ថន័យថា “ព្រះឥសូរ, ព្រះនារាយណ៍, ព្រះព្រហ្ម ”លុះចំណេរកាលតមក, ពួកពុទ្ធសាសនិកខាងលទ្ធិអាចរិយវាទខ្លះក៏មក ឱម ឬ ឱ្ម នេះមកប្រើផងដែរថា ឱមនមស្ករ៍ ! ឬ ឱម នមោ ! “សូមនមស្ការចំពោះ ឱម គឺ អ = អរហន្តសម្មាសម្ពុទ្ធ !; ឧ = ព្រះឧត្ដមធម៌; ! ម = មហាសង្ឃគណៈ !”; (គេប្រតិបត្តិបែបនេះ ដើម្បីកុំឲ្យចាញ់លទ្ធិព្រាហ្មណិកដែលមានពាក្យ ឱម ឬ ឱ្ម ជាបែប នមស្ការ គឺឲ្យពុទ្ធសាសនិកជនដឹងថា ខាងលទ្ធិពុទ្ធសាសនិកក៏មាន ឱម ឬ ឱ្ម ដូចលទ្ធិព្រាហ្មណិកដែរ មិនចាញ់ប្រៀបគ្នាទេ) ។ល។
-
ឱម !
( ន.នាមសព្ទ, ឧ.ឧទានសព្ទ )
(ឱម៑) ពាក្យសង្ខេបជាបទសន្ធិនៃអក្សរ ៣ តួគឺ អ ឧ. ម., អ + ឧ > ឱ + ម > ឱម ឬ ឱ្ម; អ. គឺ វិស្ណុ, ឧ. គឺ សិវៈ, ម. គឺ ព្រហ្ម; ជាត្រៃសរណៈរបស់ពួកព្រាហ្មណិក សម្រាប់បញ្ចេញវចីភេទគោរពចំពោះទេវតាស័ក្តិសិទ្ធិ ៣ អង្គគឺ ព្រះវិស្ណុ, ព្រះឥសូរ, ព្រះព្រហ្ម; ប្រើរៀងក្នុងខាងដើមបទវេទ, មន្ត និងសេចក្ដីសូត្រផ្សេងៗ ឬប្រើជាពាក្យបន្លឺសូមពរសូមជ័យស្រីសួស្ដី ឬក៏ប្រកាសជ័យជម្នះ (ត្រូវគ្នានឹងពាក្យ ជយោ !) ក៏មាន, ប្រើជាពាក្យបន្លឺទទួលអំណរ (ត្រូវគ្នានឹងបាក្យ សាធុ!) ក៏មាន ។ ខ្មែរសម័យបុរាណប្រើជា ឱម! ឬ ឱ្ម ! តាមបែបដើម, លុះចំណេរកាលតមក ច្រើនប្រើក្លាយជា ឩម (អូម), សម្រាប់រៀងក្នុងខាងដើមមន្តអាគម ។ ឱម > អាម ក៏មាន; ខ្មែរក្នុងអបរសម័យ ច្រើនប្រើ អាម ជាបរិវារសព្ទរបស់ ឩម, និយាយថា
- ឩមអាម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឩម! និង អាម ទៀតផង) ។ ពួកពុទ្ធសាសនិកក្នុងអបរសម័យរៀងមកដល់បច្ចុប្បន្ននេះ យកពាក្យ ឱម ! មកប្រើជា រត្នត្រ័យសង្ខេប គឺ អ. ឧ. ម. ដូចបែបដើមដែរ ប៉ុន្តែសំដៅសេចក្ដីថា អ. គឺ អរហំសម្មាសម្ពុទ្ធ, ឧ. គឺ ឧត្ដមធម៌, ម. គឺ មហាសង្ឃ (ព្រះពុទ្ធ, ព្រះធម៌, ព្រះសង្ឃ); នមស្ការថា នមោ ឱមស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. គឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ឬថា នមោ ឱមរតនត្តយស្ស ! សូមនមស្ការចំពោះ អ. ឧ. ម. រត្នត្រ័យគឺ ព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ! ។
Headley's Khmer-English Dictionary Full Text Search
Headley's Khmer-English Dictionary Subentry Full Text Search
-
ឩមអាម
[ʔoom~ʔoomaʔ ʔaam]
incantation beginning with the word ឩម