Khmer Dictionary: ភគវ័ត
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
បុណ្យ
( ន.នាមសព្ទ )
[បុន]
(បុញ្ញ) គុណជាតជាគ្រឿងជម្រះសន្ដានចិត្ត; កុសល, អំពើល្អ, សេចក្ដីសុខ ។
- ធ្វើបុណ្យ គឺធ្វើសេចក្ដីល្អខាងផ្លូវកាយវាចាចិត្ត ឲ្យកើតមានដោយកិច្ចនិងទំនងផ្សេងៗ...។
- បុណ្យស័ក្តិ អំណាចតេជះដែលបានដោយសារបុណ្យ (យសស័ក្តិឬការងារ) ។
- ឡើងបុណ្យ ឡើងស័ក្តិយសខ្ពស់ជាងមុន ។ ព្រះមានបុណ្យ ព្រះភគវ័ត (ព្រះសម្មាសម្ពុទ្ធ) ។ល។ ពាក្យថា បុណ្យ នេះ ខាងសំស្រ្កឹត ប្រើជា គុ. ផងក៏បាន, ប្រែថា “បរិសុទ្ធ, ស្អាត, ល្អ, គួរស្រឡាញ់ គួរចង់បាន” ។
-
ភគវតី
( ន.នាមសព្ទ )
[ភៈគៈវៈដី ]
ពាក្យជាឥត្ថីលិង្គរបស់ពាក្យ ភគវ័ត ឬ ភគវ័ន្ត; តាមរូបសព្ទសម្រាប់ហៅស្ត្រីអ្នកមានបុណ្យអ្នកមានស័ក្តិធំទាំងពួង; តាមលទ្ធិព្រាហ្មណ៍, ច្រើនហៅ ព្រះឧមា ឬ ព្រះលក្ស្មី ថា ព្រះភគវតី; តាមសណ្ដាប់ប្រទេស, ប្រើហៅ ស្ត្រីជាព្រះអគ្គមហេសីនៃក្សត្រិយ៍ទ្រង់រាជ្យក៏បាន : សម្ដេចព្រះភគវតី ។
-
ភគវន្ត
(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ភគវ័ត)
-
ភគវា
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភៈគៈ-- ]
(ភគវន្តុ > ភគវា; ភគវន៑) មើលពាក្យ ភគវ័ត ។
-
ភគវ័ត
( គុ.គុនសព្ទ, ន.នាមសព្ទ )
[ភៈគៈវ័ន ឬ --វ័ន ]
(ភគវត៑; ភគវន្តុ > ភគវន្ត) ដែលមានជោគ, មានបុណ្យ, មានយស; ឬលោកអ្នកមានជោគ, អ្នកមានបុណ្យ, អ្នកប្រាជ្ញ ។ ពាក្យនេះ ខាងលទ្ធិពុទ្ធសាសនាហៅចំពោះតែព្រះសម្មាសម្ពុទ្ធ : ព្រះភគវ័ត ឬ ព្រះភគវ័ន្ត; ខាងលទ្ធិដទៃ ហៅបានគ្រប់អ្នកប្រាជ្ញធំៗទួទៅមិនមានកំណត់ ហៅថា ភគវា ឬ ភគវាន ក៏បាន) ។
-
សាវក
( ន.នាមសព្ទ )
[--វ៉ាក់ ]
(សាវក; ឝ្រាវក) អ្នកស្ដាប់, អ្នកស្ដាប់ឱវាទ; សិស្សស្ដាប់ឱវាទ : សាវ័កព្រះពុទ្ធ, សង្ឃសាវ័កព្រះភគវ័ត, សាវ័កនិគ្រន្ថ (ប្រើជា ស្រាវក ឬ ស្រាវ័ក ក៏បាន; បើស្ត្រីជា សាវិកា ឬ ស្រាវិកា) ។
-
សាវត្ថី
( ន.នាមសព្ទ )
(ឝ្រាវស្ដី) ឈ្មោះក្រុងជារាជធានីរបស់ដែនកោសល ក្នុងពុទ្ធកាល, មាននិយាយតំណាលជាញឹកញយក្នុងប្រវត្តិពុទ្ធសាសនា និងក្នុងរឿងនិទានផ្សេងៗ : សម័យមួយ ព្រះភគវ័តទ្រង់គង់នៅក្នុងជេតវនារាមរបស់អនាថបិណ្ឌិកសេដ្ឋី ជិតក្រុងសាវត្ថី... (សម័យសព្វថ្ងៃនេះហៅ សហេតម៉ហេត អ. ថ. សៈហេតម៉ៈហេត) ។
Headley's Khmer-English Dictionary Full Text Search
-
ភគវា
- detail »
See:ភគវ័ត -
ភគវ័ត
( adj )
[pʰeaʔkeaʔvoat]
- detail »
to be victorious; powerful; honorable; fortunate, blessed; (of the Buddha) to have reached fulfillment
-
ភគវ័ត
( n )
[pʰeaʔkeaʔvoat]
- detail »
wise man, scholar; savior; winner
Headley's Khmer-English Dictionary Subentry Full Text Search
-
ព្រះភគវ័ត
[preah pʰeaʔkeaʔvoat]
the Buddha