Khmer Dictionary: ប្រមា
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កាំប្រមា
( ន.នាមសព្ទ )
[--ប្រម៉ា ]
កាំគឺព្រួញស្រួចៗ ជាជំនួសរោមរបស់ប្រមា ដុះចេញវែងច្រូងច្រាងពេញទាំងខ្លួន សម្រាប់ប្រើជាអាវុធផ្ទាត់បាញ់ទម្លាក់ផ្លែឈើជាអាហារ ឬសម្រាប់ការពារខ្លួនវា ។
-
តក់ប្រមា
( កិ.កិរិយាសព្ទ )
[តក់ប្រម៉ា ]
(តកប្រះហ្មា់ អ. ថ. តុកប្រះហ្មា “តក់ស្លុត, ស្លុតស្លន់”)
- តក់ប្រាជ្ញា គឺតក់ស្លុតស្លន់ញ័រទទ្រាក់ទទ្រើកស្ទើរភ័ន្តបាត់ប្រាជ្ញាស្មារតី; ច្រើនប្រើជាមួយនឹងពាក្យ ភ័យ ថែមទៀតផង : ភ័យតក់ក្រមា (និយាយក្លាយមកជា តក្កមា) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រមា ១ ផង) ។
-
ប្រមា
( ន.នាមសព្ទ )
[--ម៉ា ]
(បមា) ការរាប់ ។ (សំ.) ញាណ, ប្រាជ្ញា, សេចក្ដីដឹងច្បាស់ ។
- ភាន់ប្រមា ឬ - ស្លុតប្រមា គឺភាន់ឬស្លុតការរាប់ ឬភាន់ស្លុតសេចក្ដីដឹង, ភាន់ស្លុតប្រាជ្ញា ។
-
ប្រមា
( ន.នាមសព្ទ )
ឈ្មោះសត្វចតុប្បាទមួយប្រភេទមានកាំរឹងៗស្រួចៗ ជាជំនួសរោម បរិភោគផ្លែឈើជាអាហារ : កាំប្រមា ។ ឈ្មោះត្រីមួយប្រភេទ គេច្រើនប្រើប្រឡាក់អំបិលផ្អាប់ឲ្យហើមសាច់បន្តិចហើយហាលថ្ងៃឲ្យស្ងួត ទុកសម្រាប់ប្រើការបានយូរ : ត្រីប្រមា ។
Headley's Khmer-English Dictionary Full Text Search
-
ប្រមា
[prɑmaa]
- detail »
-
ប្រមា
( n )
[prɑmaa]
- detail »
true knowledge, correct notion, accuracy of perception, clear understanding; sensation; mind, intellect, wisdom
-
ប្រមា
( n )
[prɑmaa]
- detail »
counting, measuring, calculation
-
ប្រមា
( n )
[prɑmaa]
- detail »
porcupine fish
Reference: ត្រីប្រមា
Headley's Khmer-English Dictionary Subentry Full Text Search
-
ថ្នាំក្រពះប្រមា
[tnam krɑpeah prɑmaa]
kind of medicine made from the stomach of a porcupine (it is taken by mothers who have just given birth)