Khmer Dictionary: ឧទ្ធរណ៍
Chuon Nath's Khmer-Khmer Dictionary
-
ឧទ្ធរណ៍
( ន.នាមសព្ទ ) [អ៊ុត-ធ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(ឧទ្ធរណ) ការរើឡើង; ការរើសើ, ការរើធ្វើជាថ្មីទៀត ។ ខ្មែរប្រើពាក្យនេះជាឈ្មោះសាលាឬសាលតុលាការទី ២ សម្រាប់រើជំនុំជម្រះអធិករណ៍ដែលគូក្តីម្ខាងពុំសុខចិត្តនឹងសេចក្ដីវិនិច្ឆ័យនៃចៅក្រមសាលាដំបូង ហើយប្តឹងសុំឲ្យរើជំនុំកាត់សេចក្ដីម្តងទៀត : សាលាឧទ្ធរណ៍, ប្តឹងឧទ្ធរណ៍ ។ ប្រើជា កិ. ក៏មាន “សើរើ, រើប្តឹងជាថ្មីទៀត” : សុំឧទ្ធរណ៍ទៀត ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : សាលាដំបូងវិនិច្ឆ័យ កាត់ក្តីត្រឹមត្រូវដោយយុត្តិធម៌ ប៉ុន្តែអ្នកចាញ់ឡើងឧទ្ធរណ៍ នាំវរឲ្យខូចឈ្មោះចៅក្រម ។ ឧទ្ធរណ៍រើសើជម្រះទៅ ឃើញនៅដូចមុនឥតច្រឡំ ប៉ុន្តែអ្នកក្តីថាពុំសម ក៏ខំឡើងសាលវិនិច្ឆ័យ ។
Headley's Khmer-English Dictionary
-
ឧទ្ធរណ៍
( v ) [ʔuttʰɔɔ]
to appeal
-
ឧទ្ធរណ៍
( n ) [ʔuttʰɔɔ]
repetition, recurrence, relapse, set-back, rearrangement; appeal ; renewal, reorganizing
-
ទុកផ្លូវឧទ្ធរណ៍
[----- pləv ʔuttʰɔɔ] : to leave the door open (e.g. to allow room for compromise); to appeal
-
ប្ដឹងឧទ្ធរណ៍
[pdəŋ ʔuttʰɔɔ] : to appeal
-
សាលាឧទ្ធរណ៍
[saalaa ʔuttʰɔɔ] : supreme court / court of appeals (appellate court created by a royal decree in 1897; this is the second appellate court; the first is the សាលាដំបូង )
-
សុំឧទ្ធរណ៍
[som ʔuttʰɔɔ] : to appeal
-
សាលឧទ្ធរណ៍
[saal ʔuttʰɔɔ] See: សាលាឧទ្ធរណ៍
-
អ្នកឧទ្ធរណ៍
[neak ʔuttʰɔɔ] : appellant