Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបករណ៍

Chuon Nath's Khmer-Khmer Dictionary
  1. ឧបករណ៍ ( ន.នាមសព្ទ ) [អ៊ុប៉ៈក]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ឧបករណ) សេចក្ដី​ទំនុក​បម្រុង, ការ​ជួយ​ទប់​ទល់​គ្នា : មាន​ឧបករណ៍ ទៅ​វិញ​ទៅ​មក ។ គ្រឿង​ទប់​ទល់, គ្រឿង​ប្រុង, គ្រឿង​ប្រកប​ផ្សំ​គ្នា : ឧបករណ៍​រទេះ គ្រឿង​រទេះ ។ គ្រឿង​ចិញ្ចឹម​ជីវិត, មុខ​ការ​របរ, ផ្លូវ​ធ្វើ​ការ​រក​ស៊ី : ខំ​ប្រឹង​រក​ឧបករណ៍​ផ្គត់ផ្គង់​បម្រុង​អាត្មា​និង​គ្រួសារ ។ គ្រឿង​ប្រើ​ប្រាស់​ជិត​ដៃ (គ្រឿង​ដៃ), គ្រឿង​ប្រដាប់​សម្រាប់​ធ្វើ​ការ, គ្រឿង​ហត្ថ​កម្ម : ខ្វះ​ខាត​ឧបករណ៍​ប្រើ​ប្រាស់ ។ គ្រឿង​ចក្រ​ឬ​គ្រឿង​ម៉ាស៊ីន​ដែល​ប្រើ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ​ក៏​ចាត់​ជា ឧបករណ៍ ដែរ ។ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : មុខ​ការ​របរ ត្រូវ​មាន​ឧបករណ៍ ទុក​ជា​ជំហរ បើ​ខ្វះ​ឧបករណ៍ អំណរ​សាទរ ក៏​ពុំ​បវរ ផុត​មុខ​ផុត​ក្រោយ ។ មាន​នេះ​ខ្វះ​នោះ មុខ​ការ​លេះលោះ ពុំ​ផ្តល់​អំណោយ ទោះ​បី​ផ្តល់​ខ្លះ ទ្រព្យ​ធន​ក៏​ខ្សោយ គួរ​ជន​កុំ​ធ្លោយ ឲ្យ​ខ្វះ​ឧបករណ៍ ។
Headley's Khmer-English Dictionary
  1. ឧបករណ៍ ( n ) [ʔuʔpaʔkɑɑ]   - detail »
    assistance, aid, help, service, support, means of existence
  2. ឧបករណ៍ ( n ) [ʔuʔpaʔkɑɑ]   - detail »
    instrument, tool, implement, device; supplies, equipment; in general any instrument or means for achieving a purpose
  3. ឧបករណ៍ ( n ) [ʔuʔpaʔkɑɑ]   - detail »
    part (of a mechanism)


Prohok Solutions @2017 : Learn Khmer | Khmer Calendar