Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អារម្មណ៍

Chuon Nath's Khmer-Khmer Dictionary
  1. អារម្មណ៍ ( ន.នាមសព្ទ ) [--រ៉ម់]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អារម្មណ; អារម្ពណ ឬ អាលម្ពន) គ្រឿង​តោង; គ្រឿង​ព្យួរ; គ្រឿង​ទាញ​ឬ​ទាញ​ទាក់; គ្រឿង​តោង​របស់​ចិត្ត; គំនិត; ការ​ដឹង;... ។ ដែល​ប្រើ​ដោយ​ច្រើន, សំដៅ​ត្រង់ គ្រឿង​តោង​របស់​ចិត្ត មាន ៦ ប្រភេទ​គឺ រូបារម្មណ៍ (សម្រាប់​ភ្នែក), សទ្ទារម្មណ៍ (សម្រាប់​ត្រចៀក), គន្ធារម្មណ៍ (សម្រាប់​ច្រមុះ), រសារម្មណ៍ (សម្រាប់​អណ្ដាត), ផោដ្ឋញ្វរម្មណ៍ (សម្រាប់​សព៌ាង្គ​កាយ លើក​អាយតនៈ ៥ ចេញ), ធម្មារមណ៍ (សម្រាប់​ចិត្ត​សុទ្ធ) : អារម្មណ៍​ល្អ, អារម្មណ៍​មិន​ល្អ, អារម្មណ៍​មិន​ទៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អាយតនៈ ផង) ។ សំដៅ​ត្រង់ គំនិត  និង ការ​ដឹង, ដូច​ជា កៀង​អារម្មណ៍ កៀង​ប្រមូល​គំនិត​មិន​ឲ្យ​ទាស​រសេមរសាម ។
    - ឃ្វាង​អារម្មណ៍ ឃ្វាង​គំនិត ។
    - ចាប់​អារម្មណ៍ ចាប់​ចិត្ត, ជាប់​ចិត្ត, ជាប់​គំនិត ។
    - ជិះ​អារម្មណ៍ ផ្ទួន​គំនិត ។
    - ជោក​អារម្មណ៍ ជោក​គំនិត, ស៊ប់​ចិត្ត​ពេញ​ទី ។
    - ទទួល​អារម្មណ៍ ទទួល​ដឹង, បាន​ដឹង (ដោយ​ភ្នែក​ឃើញ​រូប​ជាដើម) ។
    - ទប់​អារម្មណ៍ ទប់​គំនិត ។
    - ទាញ​អារម្មណ៍ ទាញ​គំនិត ។
    - ទាស​អារម្មណ៍ ឬ - អារម្មណ៍​ទាស ទាស​គំនិត ឬ​គំនិត​ទាស ។
    - ទាស់​អារម្មណ៍ ទាស់​ចិត្ត, ទាស់​អធ្យាស្រ័យ; មិន​ត្រូវ​ធាតុ​គ្នា ។
    - ប៉ះ​អារម្មណ៍ ឬ - ប្រទះ​អារម្មណ៍ ប៉ះ​ឬ​ប្រទះ​រូបារម្មណ៍​ជាដើម; ទង្គុច​ចិត្ត​គ្នា ។
    - ប្រមូល​អារម្មណ៍ ប្រមូល​គំនិត, ធ្វើ​ឲ្យ​មូល​ចិត្ត ។
    - រង​អារម្មណ៍ ឬ - សោយ​អារម្មណ៍ ទទួល​អារម្មណ៍, ចាប់​អារម្មណ៍ ។
    - ស្ទាក់​អារម្មណ៍ ស្ទាក់​ផ្លូវ​គំនិត ។ល។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ សរសេរ​ជា អារម្មណ (អ.ថ. --រុ័ម-ម៉ៈណៈ), ដូច​ជា អារម្មណប្បភេទ ដំណើរ​ផ្សេង​នៃ​អារម្មណ៍​ជាដើម ។
Headley's Khmer-English Dictionary
  1. អារម្មណ៍ ( n ) [ʔaarɑm]   - detail »
    feeling(s), perception, impression, reaction, sensation; spirit, contemplation, thought, idea, thinking, mood, humor, attitude, frame of mind (There are six kinds of អារម្មណ៍ : visible impression, auditory impression, olfactory impression, taste impression, physical impression, and emotional impression)


Prohok Solutions @2017 : Learn Khmer | Khmer Calendar