Khmer Dictionary: អាធារ
Chuon Nath's Khmer-Khmer Dictionary
-
អាធារ
( ន.នាមសព្ទ )
( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
ប្រដាប់សម្រាប់រង, សម្រាប់ទ្រ, គ្រឿងទ្រ; ការទំនុកបម្រុង, ការគាំទ្រ; ការរ៉ាប់រង; សេចក្ដីធន់ទ្រាំ, ទ្រាំទ្រ; អាងឬពាងទឹក; កន្លែងដែលទប់ខាំងទឹក, ស្រះទឹក; ទីដីមានជីជាតិល្អ ។ សត្តមីវិភត្តិនាម (ព. វ.) ។ ខ្មែរប្រើជា កិ. ក៏មាន “ធន់ទ្រាំ, ទ្រាំទ្រ; រ៉ាប់រង” : គ្មានអ្នកណានឹងអាធារចិញ្ចឹមវាទេ ! ។
- អាធារធ្វើការ ធន់ទ្រាំធ្វើការ ។
- ជើងអាធារ ប្រដាប់ធ្វើដោយឈើសម្រាប់ដំឡើងបញ្ឈរទ្រគម្ពីរសាស្រ្តា :
- ជើងអាធាររៀន ជើងអាធារតូចសម្រាប់ដំឡើងទ្រសាស្រ្តារៀន; ជើងអាធារទេសន៍ ឬ ជើងអាធារគ្រែធម្មាសន៍ ជើងអាធារធំខ្ពស់សម្រាប់ដំឡើងដាក់បញ្ឈរពីមុខគ្រែធម្មាសន៍តម្កល់គម្ពីរទេសនា ។
- បត្តាធារ ឬ - បាត្រាធារ (បុ័ត-តា-ឬ បាត្រា--) ជើងបាត្រ ។
Headley's Khmer-English Dictionary
-
អាធារ
( n )
[ʔaatʰie]
- detail »
support, backing (up); guarantee, endorsement, confirmation; brace, strut, prop; patience, endurance.
-
អាធារ
( v )
[ʔaatʰie]
- detail »
to support, sponsor; endure, suffer, bear, put up with
-
អាធារ
( n )
[ʔaatʰie]
- detail »
vessel for water; reservoir; millpond
-
អាធារ
( n )
[ʔaatʰie]
- detail »
fertile land
-
អាធារ
( n )
[ʔaatʰie]
- detail »
inflectional ending