Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អហិត

Chuon Nath's Khmer-Khmer Dictionary
  1. អហិត ( គុ.គុនសព្ទ ) [អៈហិតៈ ឬ ព. កា. --ហិត]
    ដែល​ឥត​ផល​ប្រយោជន៍; ដែល​មិន​មែន​ជា​ការ​ទំនុក​បម្រុង​ឬ​ផ្ចុងផ្តើម ។ ន. ដំណើរ​មិន​មែន​ជា​ផល​ប្រយោជន៍​ឬ​មិន​មែន​ជា​ការ​ទំនុក​បម្រុង; សត្រូវ ។ ព. ផ្ទ. ហិត ។
    - អហិត​ករ ឬ - --ការកៈ, --ការី អ្នក​ដែល​ធ្វើ​អំពើ​ឥត​ផល​ប្រយោជន៍​ឬ​អ្នក​ដែល​ធ្វើ​ឲ្យ​ឥត​ផល​ប្រយោជន៍; បើ​ស្ត្រី​ជា អហិត​ការិកា  ឬ --ការិនី  (ព. ផ្ទ. ហិតករ, --ការកៈ, --ការី; ហិត​ការិកា, --ការិនី) ។
    - អហិត​កម្ម អំពើ​ឥត​ផល​ប្រយោជន៍ (ព. ផ្ទ. ហិត​កម្ម) ។
    - អហិត​ប្រឹថពី ដ៏​ឥត​ផល​ប្រយោជន៍​ គឺ​ដី​ដែល​ធ្វើ​របរ​អ្វី​ពុំ​កើត (ព. ផ្ទ. ហិត​ប្រឹថពី) ។
    - អហិត​ពាក្យ ឬ - --វាចា, --វាទ សម្ដី​ឥត​ផល​ប្រយោជន៍ (ព. ផ្ទ. ហិត​ពាក្យ, --វាចា, --វាទ) ។
    - អហិត​វាទិន ឬ - --វាទី អ្នក​ដែល​ច្រើន​តែ​និយាយ​សម្ដី​ឥត​ផល​ប្រយោជន៍; បើ​ស្ត្រី​ជា អហិត​វាទិនី (ព. ផ្ទ. ហិត​វាទិន ឬ--វាទី; ហិត​វាទិនី) ។
    - អហិតានុគ្រោះ (សំ. អហិត + អនុគ្រហ; បា. អហិត + អនុគ្គហ) អនុគ្រោះ​ដោយ​ការ​ឥត​ផល​ប្រយោជន៍ (ព. ផ្ទ. ហិតា-នុគ្រោះ) ។
    - អហិតេសី (បា. < អហិត + ឯសី “អ្នក​ស្វែង​រក, អ្នក​ត្រូវ​ការ​រក”; សំ. អហិតៃឞិន៑ < អហិត + ឯឞិន) អ្នក​ស្វែង​រក​ឬ​ត្រូវ​ការ​រក​តែ​អំពើ​ឥត​ផល​ប្រយោជន៍; បើ​ស្ត្រី​ជា អហិតេសិនី (ព. ផ្ទ. ហិតេសី; ហិតេសិនី) ។ល។
  2. អហិត-- or អហិតា--, អហិតេ--
    (មើល​ក្នុង​ពាក្យ អហិត) ។
Headley's Khmer-English Dictionary
  1. អហិត ( adj ) [ʔaʔhet, ʔaʔheʔtaʔ]   - detail »
    to be useless.
  2. អហិត ( n ) [ʔaʔhet, ʔaʔheʔtaʔ]   - detail »
    uselessness
  3. អហិត ( adj ) [ʔaʔhet, ʔaʔheʔtaʔ]   - detail »
    to be unfriendly.
  4. អហិត ( n ) [ʔaʔhet, ʔaʔheʔtaʔ]   - detail »
    enemy
  5. អហិតេសី ( n ) [ʔaʔheʔteesəy]   - detail »
    one who does useless / unproductive work


Prohok Solutions @2017 : Learn Khmer | Khmer Calendar