Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អយោ

Chuon Nath's Khmer-Khmer Dictionary
  1. អយោ ( ន.នាមសព្ទ ) [អៈយោ ]
    ពាក្យ​ផ្លាស់​មក​ពី បា. អយ, សំ. អយស៑ “ដែក”; ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ, ដូច​ជា អយោកុម្ភ ឆ្នាំង​ដែក (ប្រើ​ជា អយស្កុម្ភ ក៏​បាន​ < សំ. អយស៑ + កុម្ភ > អយស្កុម្ភ) ។
    - អយោគុឌ ឬ --គុឡ ដុំ​ដែក; ដុំ​ដែក​មូល ។
    - អយោឃន អន្លូង​ដែក; ញញួរ (ដែក) ។
    - អយោ​ធាតុ ធាតុ​ដែក; ជាតិ​ដែក ។
    - អយោ​ព័ន្ធ ដែល​ចង​ព័ទ្ធ​ព័ន្ធ, រួត​រឹត, ត្របែង ដោយ​ដែក ។
    - អយោ​ព័ន្ធន៍ ចំណង​ដែក ។
    - អយោ​ភណ្ឌ គ្រឿង​ដែក ។
    - អយោ​ម័យ (--ម៉ៃ) ដែល​ធ្វើ​ដោយ​ដែក, ដែល​យក​ដែក​ធ្វើ, ដែល​ជា​ដែក : របស់​អយោ​ម័យ (ប្រើ​ជា អយស្ម័យ ក៏​បាន < សំ. អយស៑ + មយ > អយស្មយ)។
    - អយោ​មុខ ដែក​មាន​មុខ​ជា​ដែក​ឬ​ពាស​ដែក, ស្រោប​ដែក; ព្រួញ​មុខ​ដែក; ផាល ។
    - អយោ​សង្ខលិក ច្រវាក់​ដែក; ច្រួល​ដែក (បា. ប្រើ​ជា អយសង្ខលិក ក៏​បាន) ។
    - អយោហទ័យ ឬ--ហ្ឫទ័យ ចិត្ត​រឹង​ដូច​ដែក (ចិត្ត​ដែក); អ្នក​ដែល​មាន​ចិត្ត​រឹង​ដូច​ដែក (មនុស្ស​ចិត្ត​ដែក) ។ល។
  2. អយោ --
    (មើល​ក្នុង​ពាក្យ អយោ) ។
  3. អយោគិន [អៈ-- ] or អយោគិនី
    មើល​ក្នុង​ពាក្យ អយោគី ។
  4. អយោគី ( ន.នាមសព្ទ ) [អៈ-- ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (អយោគិន៑) អ្នក​ដែល​មិន​មែន​ជា​យោគី (ប្រើ​ជា អយោគិន ក៏​បាន; បើ​ស្ត្រី​ជា អយោគិនី) ។ ព. ផ្ទ. យោគិ, យោគី; យោគិនី ។
  5. អយោធ ( ន.នាមសព្ទ ) [អៈ-- ] or អយោធា   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (អយោធ) អ្នក​ដែល​មិន​មែន​ជា​យោធា, មនុស្ស​ក្រៅ​ពី​ទាហាន (ប្រើ​ជា អយោធិន ក៏​បាន) ។ ព. ផ្ទ. យោធ, យោធា, យោធិន ។
  6. អយោធិន [អៈ-- ]
    ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អយោធ ឬ អយោធា ។
  7. អយោធ្យា
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អយុធ្យា) ។
  8. អយោនិសោមនសិការ ( ន.នាមសព្ទ ) [អៈយោនិ សោមៈនៈ-- ]   ( បា.បាលី​ ( បាលីភាសា ) )
    ការ​មិន​ពិចារណា​ដោយ​ឧបាយ​ឬ​ដោយ​គំនិត​ទៀងទាត់, ដោយ​គំនិត​ល្អិត​ល្អ; ដំណើរ​មិន​យក​ចិត្ត​ទុក​ដាក់, ការ​គិត​ខុស​ទំនង; ការ​ឥត​បើ​គិត : ធ្វើ​ការ​ដោយ​អយោនិសោមនសិការ ។ ព. ផ្ទ. យោនិ-សោមនសិការ ។
  9. អយោម័យ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    វត្ថុ​ដែល​ធ្វើ​ហើយ​ដោយ​ដែក, ធ្វើ​ពី​ដែក, មាន​ឆ្នាំង, បាត្រ​ជា​ដើម ។
Headley's Khmer-English Dictionary
  1. អយោ ( n ) [ʔaʔyou]   - detail »
    iron, metal
  2. អយោគី ( n ) [ʔaʔyoukii]   - detail »
    one who is not an ascetic
  3. អយោធ ( n ) [ʔaʔyout]   - detail »
    civilian
  4. អយោធា   - detail »
    See: អយោធ
  5. អយោធ្យា   - detail »
    See: អយុធ្យា
  6. អយោនិសោមនសិការ ( n ) [ʔaʔyouniʔsaomeaʔneaʔseʔkaa]   - detail »
    carelessness, indifference
  7. អយោព្វនភាព ( n ) [ʔaʔyouppoannaʔpʰiep]   - detail »
    prepubescence


Prohok Solutions @2017 : Learn Khmer | Khmer Calendar