Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ទាក់

Chuon Nath's Khmer-Khmer Dictionary
  1. អន្ទាក់ ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​ខ្សែ​ឬ​ដោយ​ចម្រៀក​ផ្តៅ​ជាដើម មាន​ក្រវិល​រូត​បាន សម្រាប់​ទាក់, សម្រាប់​ដាក់​ឲ្យ​ជាប់​សត្វ​ទ្វេបាទ​ចតុប្បាទ​ជាដើម : សត្វ​ជាប់​អន្ទាក់ ។ អន្ទាក់​ណែងណង អន្ទាក់​មាន​ចង​ណែងណង​ផង ។
    - អន្ទាក់​រូត អន្ទាក់​ឥត​ដង រូត​ជាប់ ក្នុង​កាល​ដែល​សត្វ​ចូល​ក្នុង​រង្វង់​ប៉ះ​ឲ្យ​រូត ។
    - អន្ទាក់​វាត់ អន្ទាក់​មាន​ដង​វែង​មាន​គន្លឹះ កាល​ណា​ប៉ះ​ត្រូវ​ទំនង​ថ្លោះ​វាត់​ឡើង​រូត​ជាប់​សត្វ ។ ព. ប្រ.
    - អន្ទាក់​កាម កាម​គុណ​ដែល​ទុក​ដូច​ជា​អន្ទាក់​ទាក់​សត្វ​លោក ។
    - អន្ទាក់​ដៃ ហត្ថបាស ។
    - អន្ទាក់​មារ កិលេស​ដែល​ជា​គ្រឿង​ទាញ​ទាក់​សត្វ​លោក ។
    - ជាប់​អន្ទាក់ ជាប់​កុន, ជាប់​ចំណោម ។
    - នៅ​ក្នុង​អន្ទាក់ នៅ​ក្នុង​ទំនាយ​ថា​មិន​បាត់, ថា​មិន​ស្លាប់...; នៅ​ក្រៅ​អន្ទាក់ ទំនាយ​យាម​ថា​បាត់, ថា​ស្លាប់ (ពាក្យ​ប្រើ​ក្នុង​ក្បួន​ចាប់​យាម) ។ល។
  2. អន្ទាក់ខ្លា ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​ស្នៀត​គុន​មួយ​បែប​មាន​លំនាំ​អាការ​ស្រដៀង​នឹង​លំនាំ​រង្វង់​ដង​អន្ទាក់​ដាក់​ខ្លា ។
    - គង​អន្ទាក់​ខ្លា កិ. ឬ កិ. វិ. គង-ក​ជើង​ម្ខាង​លើ​ក្បាល​ជង្គង់​ម្ខាង : អង្គុយ​គង​អន្ទាក់​ខ្លា ។
Headley's Khmer-English Dictionary
  1. អន្ទាក់ ( n ) [ʔɑnteak]   - detail »
    snare, trap


Prohok Solutions @2017 : Learn Khmer | Khmer Calendar