Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ទង

Chuon Nath's Khmer-Khmer Dictionary
  1. អន្ទង ( កិ.កិរិយាសព្ទ )
    នាំ​សរសៃ​អំបោះ​ឬ​សូត្រ​ទៅ​មក​ៗ រៀប​ចំ​ឲ្យ​មាន​របៀប​បណ្តោយ​គ្នា ហើយ​មូរ​ដោយ​ក្តារ​មូរ​ដាក់​ព័ទ្ធ​មូល​នឹង​ដាម ដើម្បី​ថ្ករ​ត្បាញ : អន្ទង​អំបោះ ។ ន. អំបោះ​ឬ​សូត្រ​ដែល​អន្ទង​រួច​ហើយ : អន្ទង​ខ្មៅ ។ គុ. ដែល​អន្ទង​រួច​ហើយ : អំបោះ​អន្ទង ។
  2. អន្ទង ( កិ.កិរិយាសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដឹក​នាំ​ឬ​បញ្ចុះ​បញ្ចូល​ឲ្យ​ព្រម​តាម, ឲ្យ​ដោយ​តាម : អន្ទង​កូន​ឲ្យ​ខំ​ប្រឹង​រៀន​សូត្រ ។ ទាញ​យោង​ឲ្យ​ហើប, ឲ្យ​អណ្ដែត​ឡើង, ឲ្យ​ឃ្លាត​ចាក​ទី : អន្ទង​ឈើ​ហុប ។
    - យោង​អន្ទង ទំនុក​បម្រុង​ឲ្យ​ចម្រុង​ចម្រើន (មើល​ក្នុង​ពាក្យ យោង ទៀត​ផង) ។
  3. អន្ទង់ ( ន.នាមសព្ទ )
    ទីឃ​ជាតិ​មួយ​ប្រភេទ ខ្លួន​មូល​វែង​សណ្ឋាន​ពស់ ប៉ុន្តែ​ឥត​ស្រកា មាន​រំអិល ឥត​ពិស កើត​នៅ​អាស្រ័យ​ក្នុង​ទឹក​ក្នុង​ភក់ រាប់​បញ្ចូល​ក្នុង​ពួក​មច្ឆជាតិ : អន្ទង់​កប់​ភក់ ។
    - អន្ទង់​ស អន្ទង់​ដែល​មាន​ខ្លួន​ស​ប្លែក​ពី​អន្ទង់​ធម្មតា (កម្រ​មាន​ណាស់) ។ ព. ប្រ. ច្រមុះ​អន្ទង់ ច្រមុះ​មនុស្ស​ដែល​មាន​ចុង​ស្រួច​ឆ្លឹម សណ្ឋាន​ស្រដៀង​នឹង​ច្រមុះ​អន្ទង់ ។ គុ. ប៉ិន​ឬ​ហៃ​ខាង​ការ​ចចាក់ចចុច​ឈ្លេច​ឈ្លឺ​រក​ហេតុ​រក​ដំណើរ​ដែល​កំបាំង​ឲ្យ​ឃើញ​តាម​ពិត : មនុស្ស​ស្រមុះ​អន្ទង់ ។ ព. ទ. បុ. អន្ទង់​វែង កុំ​រក​ឆ្នាំង​វែង ការ​ខ្លី​ឬ​ងាយ កុំ​ធ្វើ​ឲ្យ​វែង​ឬ​ឲ្យ​ពិបាក​ឡើយ ។
    - ពោះ​អន្ទង់ ការ​មាន​ចិត្ត​លាត​ត្រង់​ភ្លឹង​ឥត​កកិចកកុច ឬ​ដែល​ស្មោះ​អស់​ពី​ពោះ, មាន​ចិត្ត​ត្រង់ : មនុស្ស​ពោះ​អន្ទង់ ។
  4. អន្ទង់បារ ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ឈ្មោះ​រោគ​មួយ​ប្រភេទ​បណ្តាល​ឲ្យ​ធ្លាក់​លោហិត​ពី​មាត់​ពី​ច្រមុះ ជា​រោគ​រឹង​ត្អឹង​កែ​បាន​ដោយ​កម្រ : កើត​រោគ​អន្ទង់​បារ ។
  5. អន្ទង់រុក ( ន.នាមសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    អាការ​ដែល​នៅ​ស្ងៀម​ៗ​តាម​សភាព​ប្រក្រតី ស្រាប់​តែ​ចេញ​ឈាម​ស្រស់​ៗ​ពី​ច្រមុះ (ច្រើន​មាន​តែ​កូន​ក្មេង) : អន្ទង់​រុក​ច្រមុះ ។
  6. អន្ទង់វិត ( ន.នាមសព្ទ )
    ឈ្មោះ​រុក្ខជាតិ​មួយ​ប្រភេទ ដើម​សណ្ឋាន​ជា​វល្លិ, តាម​ធម្មតា, មាន​មែក​ច្រើន​តែ​មួយ​គូ​ៗ​ទន្ទឹម​គ្នា ស្លឹក​ក៏​មួយ​គូ​ៗ​ទន្ទឹម​គ្នា​ដែរ មាន​បន្លា​ច្រើន​តែ​បួន​ៗ ដុះ​ចេញ​ត្រង់​គល់​ទង​ស្លឹក បើ​មុត​សាច់​ឈឺ​ចាប់​ពើត, ក្លិន​ក្រពុល ប៉ុន្តែ​ប្រើ​ស្លឹក​បុក​ធ្វើ​​ជា​បន្លែ​ឬ​ជា​គ្រឿង​ផ្សំ​ឲ្យ​កាត់​ចម្អាប ស្ល-កកូរ​អន្ទង់​ឬ​ត្រី​រំអិល​បាន : សម្ល-កកូរ​ស្លឹក​អន្ទង់វិត ។
  7. អន្ទង់អាំង ( គុ.គុនសព្ទ )   ( ព. ប្រ.ពាក្យប្រៀប (​ ពាក្យប្រើចំពោះ ) )
    ដែល​វៀច​ព័ទ្ធ​ពេន​ក្រវិចក្រវៀន (ដូច​របត់​អន្ទង់​ដែល​គេ​ត្បុត​អាំង) : ផ្លូវ​អន្ទង់​អាំង, របត់​អន្ទង់​អាំង ។
Headley's Khmer-English Dictionary
  1. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to raise, bring up, educate, train; to lead, guide, direct; to convince, persuade, coax
  2. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to take out, pull out, drag out, extract; to pull, drag, tow
  3. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to prepare the warp threads on a loom.
  4. អន្ទង ( n ) [ʔɑntɔɔŋ]   - detail »
    the warp threads
  5. អន្ទង់ ( n ) [ʔɑntʊəŋ]   - detail »
    eel


Prohok Solutions @2017 : Learn Khmer | Khmer Calendar