Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្លាប់

Chuon Nath's Khmer-Khmer Dictionary
  1. ស្លាប់ ( កិ.កិរិយាសព្ទ )
    អស់​ខ្យល់​ដង្ហើម, អស់​ជីវិត ។ វេវ. បរិនិញ្វន; សោយ​ទិព្វ​ជង្គត, សោយ​ទិវង្គត; សោយ​ពិរាល័យ; សុគត ឬ សុរគត; ក្ស័យ, ក្សិណក្ស័យ; ទទួល​អសញ្ញ​កម្ម ឬ ទទួល​អសញ្ញ​ភាព; ទទួល​មរណ​ភាព; ទទួល​អនិច្ច​ធម្ម; ទទួល​អនិច្ច​កម្ម; ធ្វើ​កាល​កិរិយា; រលត់, រលត់​ខន្ធ, រំលាង​ខន្ធ, ធ្លាយ​ខន្ធ, ធ្លាយ​សង្ខារ ឬ បែក​ធ្លាយ​សង្ខារ; បាត់បង់; ដើរ; ផុត, ផុត​រលត់; ដាច់​ខ្យល់, អស់​ដង្ហើម; ងាប់; តាយសាក; តាយហោង; ស្មឹង, តាយស្មឹង; តេន (ប្រើ​តាម​ថ្នាក់ ខ្ពស់, កណ្ដាល, ទាប​និង​សាមញ្ញ) ។ ព. ផ្ទ. រស់ ។
    - ស្លាប់​ក្រឡា អស់​ក្រឡា​ដើរ​ទៅ​ទៀត (សម្រាប់​និយាយ​ក្នុង​ល្បែង​ចត្រង្គ​ជាដើម) ។ ព. ប្រ. អស់​ផ្លូវ​អស់​ដំណើរ​លែង​រើ​ត​ទៅ​ទៀត​បាន : ពាក្យ​ស្លាប់​ក្រឡា ។
    - ស្លាប់​ចិត្ត អស់​ចិត្ត, សុខ​ចិត្ត ។
    - ស្លាប់​ប្រយោជន៍ ខូច​ឬ​បង់​ប្រយោជន៍ ។
    - ស្លាប់​ព្រាយ ស្លាប់​ដោយ​សម្រាល​កូន​ពុំ​រួច ។
    - ស្លាប់​សាច់ រាប​សាច់​ឬ​រំងាប់​សាច់​ខុស​ពី​ប្រក្រតី​ដើម លែង​ប្រែប្រួល​ទៅ​ទៀត : សំពត់​ស្លាប់​សាច់ ។ល។
    - ទឹក​ស្លាប់ ទឹក​ដែល​គេ​លត់​ដែក​ឬ​លត់​លោហ​ជាតិ​ណា​មួយ ។
    - នាឡិកា​ស្លាប់ ឬ
    - --ងាប់ នាឡិកា​ឈប់​មិន​ដើរ ។ល។
Headley's Khmer-English Dictionary
  1. ស្លាប់ ( v ) [slap]   - detail »
    to die.
  2. ស្លាប់ ( adj ) [slap]   - detail »
    to be dead, lifeless, numb, paralyzed; (of machines) to stop running / cease functioning (ស្លាប់ is basically neutral; ងាប់​ is used of animals and is pejor. when referring to humans; សុគត and អនិច្ចធម្ម are used of Buddhist monks; សោយទិវង្គត is used of the king, and there are countless euphemisms meaning `to die' such as ទទួលអនិច្ចកម្ម )
  3. ស្លាប់ ( adv ) [slap]   - detail »
    too, excessively
    Eg. ញ៉ាំម្ហូបថៃទៅ​!​ ហឹរសឹងស្លាប់​!: Just have some Thai food. Oh, it's too spicy!


Prohok Solutions @2017 : Learn Khmer | Khmer Calendar