Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ទើរ

Chuon Nath's Khmer-Khmer Dictionary
  1. ស្ទើរ ( គុ.គុនសព្ទ )
    ដែល​មិន​ពេញ, មិន​ល្មម, មិន​គ្រប់គ្រាន់; មិន​ទាន់​ដល់​កំណត់ : របស់​ស្ទើរ; ទុំ​ស្ទើរ ។ កិ. វិ. ដែល​មិន​ដាច់​ស្រេច, នៅ​រារែក : ស្ទើរ​ទៅ​ស្ទើរ​នៅ, ស្ទើរ​ថា​ស្ទើរ​ទេ ។
    - ស្ទើរ​ចិត្ត កិ. ឬ កិ. វិ. មិន​ល្មម​ដល់​ចិត្ត, តិច​នឹង​ចិត្ត ។
    - ស្ទើរ​ដៃ កិ. ឬ កិ. វិ. មិន​ពេញ​ដៃ, មិន​អស់​ពី​ដៃ។
    - ស្ទើរ​តែ ឬ ស្ទើរ​នឹង និ. រក​កល់​តែ​ឬ​រក​កល់​នឹង : ស្ទើរ​តែ​មិន​បាន, ស្ទើរ​នឹង​មិន​កើត ។
    - ស្ទើរ​ភ្លើង គុ. ឬ កិ. វិ. ដែល​មិន​ដល់​ភ្លើង : បាយ​ស្ទើរ​ភ្លើង; ដាំ​បាយ​ស្ទើរ​ភ្លើង ។ ព. ប្រ. ដែល​មិន​ដល់​កម្រិត, មិន​ពេញ​លេញ : ចំណេះ​ស្ទើរ​ភ្លើង; ប្រដៅ​ស្ទើរ​ភ្លើង, រៀន​ស្ទើរ​ភ្លើង ។ល។
  2. ស្ទើរកំណើត ( គុ.គុនសព្ទ, និ.និបាតសព្ទ )
    ដែល​ស្ទើរ​តែ​នឹង​មិន​កើត, ដែល​ធ្វើ​កើត​ដោយ​ខ្ជីខ្ជា; ដែល​តិច​ស្ទើរ​ពេក​មិន​ល្មម​ដល់​ការ : បើ​ស្ទើរ​កំណើត​កុំ​ធ្វើ ឲ្យ​គេ​ធ្វើ​ទៅ​អេះ !; របស់​ស្ទើរ​កំណើត (ព. ព.) ។
  3. ស្ទើរ​កោះ ( ន.នាមសព្ទ )
    ផ្ទៃ​ដី​ស្ដួច​ជ្រលម​វែង​ដែល​មាន​លំហ​សមុទ្រ​ឬ​ទន្លេ​ព័ទ្ធ​ស្ទើរ​នឹង​ជុំ នៅ​សល់​តែ​ភាគ​តូច​ស្ដួច​ទ្រវែង​ជាប់​នឹង​ផ្ទៃ​ដី​ខាង​ត្រើយ, ស្ទើរ​នឹង​ទៅ​ជា​កោះ; ហៅ​តាម សំ. បា. ស. ថា ទ្វីប​សាទិស “ភាគ​ដី​ដែល​ស្ទើរ​ឬ​រក​កល់​នឹង​ទៅ​ជា​កោះ” (បារ. Presqu'lle) ។ ហៅ​ថា ទៀប​កោះ ក៏​បាន ។
Headley's Khmer-English Dictionary
  1. ស្ទើរ ( adj ) [stəə]   - detail »
    to be insufficient, incomplete, not quite; halved, not full; neither one thing nor the other; semi-, half-; to be on the point of, about to, almost
  2. ស្ទើរ ( adj ) [stəə]   - detail »
    to be hesitant, undecided


Prohok Solutions @2017 : Learn Khmer | Khmer Calendar