Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ដេច

Chuon Nath's Khmer-Khmer Dictionary
  1. ស្ដេច ( ន.នាមសព្ទ ) [ជើង ដ, អ. ថ. ស្ដាច់]
    ក្សត្រិយ៍, អ្នក​ដែល​កើត​ក្នុង​វង្ស​ក្សត្រិយ៍ : ទី​ដែល​ស្ដេច​គង់; ជាតិ​ស្ដេច ។ ព. ផ្ទ. រាស្រ្ត ។ កិ. (រ. ស.) យាង, ទៅ, មក, ដើរ, ទ្រង់​ចេញ​ព្រះ​រាជ​ដំណើរ : ព្រះ​ករុណា​ទ្រង់​ស្ដេច​ទៅ​ខែត្រ​ក្រៅ ។
    - ស្ដេច​ភ្នំ ភ្នំ​ដែល​ធំ​ខ្ពស់​ចម្បង​ជាង​ភ្នំ​នានា (ភ្នំ​ព្រះ​សុមេរុ៍; ភ្នំ​ហិមពាន្ត​ឬ​ហិមាល័យ) ។
    - ស្ដេច​ម្រឹគ ម្រឹគ​ដែល​មាន​អានុភាព​ជាង​ម្រឹគ​នានា (សីហៈ) ។
    - ស្ដេច​សត្វ សត្វ​ដែល​មាន​អំណាច​លើ​ពួក​របស់​ខ្លួន : ស្ដេច​ខ្លា, ស្ដេច​ពស់, ស្ដេច​ហង្ស ។
    - ស្ដេច​ស្ដែង ឬ - ស្ដែង​ស្ដេច ស្ដេច​ជាក់​ស្ដែង, អ្នក​ដែល​ប្រាកដ​ជា​ស្ដេច, ស្ដេច​សុទ្ធ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) ។
    - ឡើង​ជា​ស្ដេច ឡើង​ពី​រាស្រ្ត​ទៅ​ជា​ស្ដេច ។ល។
  2. ស្ដេចចង់ ( ន.នាមសព្ទ ) [ជើង ដ]
    ឈ្មោះ​ល្បែង​មួយ​ប្រភេទ​បែង​គ្នា​ជា​ពីរ​ពួក មាន​ម្នាក់​អង្គុយ​កណ្ដាល​ធ្វើ​ជា​ស្ដេច, លេង​ដោយ​វិធី​ខ្សឹម..., ដែល​ដឹង​ថា​ពួក​ខាង​ណា​ឈ្នះ​ឬ​ចាញ់ ដោយ​អ្នក​កណ្ដាល​ប្រាប់ : ល្បែង​ស្ដេច​ចង់​គេ​ច្រើន​លេង​តែ​ក្នុង​វេលា​យប់​ខែ​ភ្លឺ ។
  3. ស្ដេចដើរ ( ន.នាមសព្ទ ) [ជើង ដ]
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​បុរាណ​មួយ​មេ : ភ្លេង​ស្ដេច​ដើរ ។
  4. ស្ដេចត្រាញ់ ( ន.នាមសព្ទ ) [ជើង ដ]
    ចៅហ្វាយ​ស្រុក​ស័ក្ដិ​១០​ហ៊ូពាន់ (ហៅ​ថា ១០ ហ៊ូពាន់​ក្នុង) នៅ​ប្រទេស​កម្ពុជា​ក្នុង​រជ្ជកាល​ព្រេង​នាយ ជា​មេ​ទ័ព​ធំ ហៅ​ថា​ស្ដេច​សឹក​មាន​អំណាច​កាប់​សម្លាប់​បាន​ក្នុង​នាទី​របស់​ខ្លួន; ក្នុង​ប្រទេស​កម្ពុជា​នា​សម័យ​បុរាណ​ព្រេង​នាយ​នោះ មាន​ស្ដេច​ត្រាញ់​៥​ស្រុក​គឺ ១-ស្រុក​កំពង់ស្វាយ​មាន​ងារ​ជា អ្នក​ឲកញ៉ា​តេជោ​បុរារាជ...; ២-ស្រុក​ពោធិ៍សាត់​មាន​ងារ​ជា អ្នក​ឲកញ៉ា​សួគ៌ា​លោក...; ៣-ស្រុក​ទ្រាំង រួម​ទ្រាំង​ត្រើយ​ខាង​ត្បូង​និង​ទ្រាំង​ត្រើយ​ខាង​ជើង​ជា​ស្រុក​តែ​មួយ មាន​ងារ​ជា អ្នក​ឲកញ៉ា​ពិស្ណុ​លោក...; ៤-ស្រុក​ត្បូងឃ្មុំ មាន​ងារ​ជា អ្នក​ឲកញ៉ា​អជ៌ុន (ហៅ​ក្លាយ​ជា អរជូន)... ៥-ស្រុក​បាភ្នំ​ទាំង ២ ផ្នែក​គឺ ខាង​ត្រើយ​និង​ខាង​កោះ រួម​ជា​ស្រុក​តែ​មួយ​មាន​ងារ​ជា អ្នក​ឲកញ៉ា​ធម្មា​តេជោ... ។ កាល​បើ​ប្រទេស​មាន​សង្រ្គាម ស្ដេច​ត្រាញ់​ទាំង ៥ នេះ ត្រូវ​ទទួល​រ៉ាប់រង​រក្សា​ការពារ​ប្រទេស​ដោយ​ពេញ​សមត្ថភាព​រៀង​រាល់​ខ្លួន ។ល។
  5. ស្ដេចផ្ទំ ( ន.នាមសព្ទ ) [ជើង ដ]
    ឈ្មោះ​បទ​ភ្លេង​ខ្មែរ​មួយ​មេ : ភ្លេង​ស្ដេច​ផ្ទំ ។
Headley's Khmer-English Dictionary
  1. ស្ដេច ( n ) [sdac]   - detail »
    king, member of the royal family, royalty
  2. ស្ដេច ( pvp ) [sdac]   - detail »
    used before a verb of motion if the king is the subject.
  3. ស្ដេច ( v ) [sdac]   - detail »
    to go, come, depart, walk (3) + ADJ n the king / prince of ...
    Eg. ក្មេង​នេះចំជាស្តេចខូច: This child is very bad (lit. `...the king of naughtiness')


Prohok Solutions @2017 : Learn Khmer | Khmer Calendar