Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: សកម្ម

Chuon Nath's Khmer-Khmer Dictionary
  1. សកម្ម ( គុ.គុនសព្ទ ) [សៈកាំ ]   ( បា.បាលី​ ( បាលីភាសា ) )
    ដែល​ប្រកប​ដោយ​កម្ម, ដែល​ប្រព្រឹត្ត​ទៅ​មួយ​អន្លើ​ដោយ​កម្ម; ដែល​ទាក់ទង​ដោយ​ការងារ, ដែល​នៅ​មិន​ស្ងៀម, ដែល​ចេះ​តែ​មាន​ដំណើរ​រវើក​រសិប​ជានិច្ច (បារ. Actif) ។
  2. សកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ កិរ៉ិយា ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សកម៌ក្រិយា) កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម គឺ​កិរិយា​សព្ទ​ដែល​កាល​ណា​និយាយ ត្រូវ​ស្រែក​ហៅ​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង, ដូច​ជា ធ្វើ, ស៊ី, ទទួល, វាយ, បិទ ជាដើម : ធ្វើ​ការ, ស៊ី​បាយ,ទទួល​សំបុត្រ​ វាយ​ស្គរ, បិទ​ទ្វារ; ការ, បាយ, សំបុត្រ, ស្គរ, ទ្វារ ជា កម្ម “អំពើ” របស់ ធ្វើ, ស៊ី, ទទួល, វាយ, បិទ ដែល​ជា សកម្ម​កិរិយា; ហៅ​ថា សកម្ម​ធាតុ ក៏​បាន (ព. វ.) ។ ព. ផ្ទ. អកម្ម​កិរិយា ។
  3. សកម្មធាតុ ( ន.នាមសព្ទ ) [សៈក័ម-ម៉ៈ ធាត ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (សកម៌--) ធាតុ គឺ​មូល​ឬ​ឫស​ដើម​របស់​កិរិយា​សព្ទ​ប្រកប​ដោយ​កម្ម, កាល​ណា​និយាយ ត្រូវ​ដាក់​ពាក្យ​ជា​អំពើ​ដែល​ត្រូវ​ធ្វើ​មក​ផង (ដូច​គ្នា​នឹង សកម្ម​កិរិយា ដែរ ។ ព. វ. ) ។ ព. ផ្ទ. អកម្ម​ធាតុ ។
  4. សកម្មភាព ( ន.នាមសព្ទ ) [សៈកាំម៉ៈ ភាប ]   ( បា.បាលី​ ( បាលីភាសា ) )
    (--ភាវ) ភាព​ដែល​ប្រកប​ដោយ​កម្ម; ដំណើរ​ដែល​មាន​កិច្ច​ការ​ប្រព្រឹត្ត​ទៅ​ជានិច្ច, ការ​កម្រើក​រវើក​ឥត​ឈប់​ឈរ, ការ​បំពេញ​មុខ​ការ​ងារ​ផ្សេង​ៗ,.... : ធ្វើ​សកម្ម​ភាព, បំពេញ​សកម្ម​ភាព (បារ. Activité) ។
  5. សកម្មាកម្មកិរិយា ( ន.នាមសព្ទ ) [សៈក័ម-ម៉ា ក័ម-ម៉ៈ កិរ៉ិយា ]   ( បា.បាលី​ ( បាលីភាសា ) )
    ព. វ. កិរិយា​សព្ទ​រូប​តែ​មួយ​ដដែល​ជា​សកម្ម​ក៏​បាន​ជា​អកម្ម​ក៏​បាន, ប្រកប ជា​សកម្ម : សព្វ​ថ្ងៃ​ឯង​ប្រកប​នូវ​ការ​របរ​អ្វី ? (ប្រកប​ការ​របរ​អ្វី ?) --ខ្ញុំ​បាទ​ប្រកប​នូវ​កសិកម្ម (ប្រកប​ការ​ស្រែ​ចម្ការ) ។ល។ ប្រកប ជា​អកម្ម : សូម​អ្នក​រាល់​គ្នា​ប្រកប​ដោយ​សុខ​ភាព​និង​វឌ្ឍន​ភាព​ជា​និច្ច​និរន្តរ៍ ។ល។ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សកម្ម​កិរិយា និង​អកម្ម​កិរិយា ទៀត​ផង) ។
Headley's Khmer-English Dictionary
  1. សកម្ម ( n ) [saʔkam, saʔkammaʔ-]   - detail »
    assets, credits
  2. សកម្ម ( adj ) [saʔkam, saʔkammaʔ-]   - detail »
    to be active, energetic, hard working
  3. សកម្មាកម្មកិរិយា ( n ) [saʔkammaakammaʔkeʔreʔyaa]   - detail »
    verb which can be transitive or intransitive


Prohok Solutions @2017 : Learn Khmer | Khmer Calendar