Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រាំង

Chuon Nath's Khmer-Khmer Dictionary
  1. រាំង ( កិ.កិរិយាសព្ទ )
    បិទ​ខ្ទប់,បាំង​ខ្ទប់, ឃាំង :
    - រាំង​ទ្វារ, រាំង​ផ្លូវ ។ រាំង​ដំណើរ បិទ​ឬ​ឃាត់​ដំណើរ ។
    - រាំង​មុខ ឃាំង​ឬ បាំង​ចំ​ពី​មុខ ។
    - រាំង​រា ឬ - រា​រាំង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រា) ។ល។
  2. រាំង ( កិ.កិរិយាសព្ទ )
    ឈប់​លែង​ធ្លាក់​ភ្លៀង, អស់​ភ្លៀង; គ្មាន​ភ្លៀង : ភ្លៀង​តែ​មួយ​ឈូ​រាំង​ធេង !; ពេញ​មួយ​ខែ​ហើយ​រាំង​គ្មាន​ភ្លៀង​មួយ​តំណក់ ។ ព. ប្រ. រាំង​ខែ ឬ រាំង​រដូវ ឈប់​មិន​ធ្លាក់​រដូវ, គ្មាន​រដូវ (នៃ​ស្ត្រី) ។
    - រាំង​ភ្លៀង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រាំង) ។
    - រាំង​រឹះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រឹះ) ។ល។
  3. រាំង ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ, មាន ២ ប្រភេទ​គឺ រាំង​ភ្នំ ឈើ​ធំ​មួយ​ប្រភេទ ដុះ​ក្នុង​ព្រៃ​ភ្នំ​ឬ​ព្រៃ​ទួល​ធំ​ៗ ជា​ឈើ​មាន​ខ្លឹម​ជាប់​ធន់​បាន​យូរ សម្រាប់​ប្រើ​ការ​ធ្វើ​គ្រឿង​គ្រឹហា, ជា​គូ​គ្នា​នឹង​ផ្ចឹក, គេ​ច្រើន​និយាយ​ថា ផ្ចឹក​រាំង គឺ​ផ្ចឹក និង​រាំង​ភ្នំ; រាំង​អន្លក់ ឈើ​រនាម​មួយ​ប្រភេទ ស្លឹក​ខ្ចី​ប្រើ​ជា​អន្លក់​ឬ​របោយ មាន​រស​ចត់ : អន្លក់​រាំង, របោយ​ត្រួយ​រាំង ។
  4. រាំងរា or រារាំង
    ( ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រា>រា ) ។
  5. រាំង​គន្លង ( គុ.គុនសព្ទ )
    ដែល​មាន​បន្ទះ​ចុង​កន្ទុយ​ទទឹង​ចន្លោះ​ជើង​ក្រោយ​ទាំង​ពីរ (ចំពោះ​តែ​កន្ទុយ​ដំរី) : កន្ទុយ​រាំង​គន្លង (ដំរី​ដែល​មាន​លក្ខណៈ​កន្ទុយ​យ៉ាង​នេះ​រាប់​ថា​ជា​ដំរី​មង្គល​ប្រសើរ) : ... មាន​ដំណើរ​ល្គាយល្គង​កន្ទុយ​រាំង​គន្លង បោស​ព្រះ​ធរណី (ព. ទេ. ក្នុង​មហា​វេស្សន្តរ​ជាតក​ប្រែរយ) ។ ដែល​ការពារ​មិន​ឲ្យ​គេ​ចូល​មក​ក្នុង​គន្លង​ឬ​ក្នុង​នាទី​របស់​ខ្លួន : មាន់​រាំង​គន្លង ។ ដែល​ដើរ​ខុស​ផ្លូវ​ដោយ​បែរ​គូទ​ចេញ​ក្រៅ​ហាក់​ដូច​ជា​រាំង​ទទឹង​គន្លង : គោ​រាំង​គន្លង ។
  6. រាំង​ជល ( គុ.គុនសព្ទ ) [--ជល់]   ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី​ ( បាលីភាសា ) )
    (ជល “ទឹក”) ដែល​រាំង​ឥត​ទឹក​ភ្លៀង ។ ពាក្យ​សម្រាប់​និយាយ​ផ្សំ​ជា​មួយ​នឹង​ពាក្យ ចម្បាំង, ច្បាំង ថា : កើត​ចម្បាំង​រាំង​ជល កើត​ចម្បាំង​ផង​រាំង​ឥត​ភ្លៀង​ផង; ឬ ច្បាំង​រាំង​ជល ច្បាំង​ផង រាំង​ភ្លៀង​ផង ។
  7. រាំង​សាប ( ន.នាមសព្ទ )
    ឈ្មោះ​ឈើ​មួយ​ប្រភេទ សម្រាប់​ប្រើ​ជា​ថ្នាំ​បន្សាប​រោគ ។
Headley's Khmer-English Dictionary
  1. រាំង ( v ) [reaŋ]   - detail »
    to block, close off, bar the way, barricade; to lock
  2. រាំង ( v ) [reaŋ]   - detail »
    to cease / let up (of rain, menstruation); to hold back, bring to a stop, restrain, to detain; to strain, filter
    Eg. ពេញមួយ​ខែ​ហើយ​ ​​រាំងគ្មានភ្លៀងមួយតំណក់សោះ: For a whole month we have not had a single drop of rain
  3. រាំង ( v ) [reaŋ]   - detail »
    to protect
  4. រាំង ( n ) [reaŋ]   - detail »
    generic name for certain trees and plants including trees of the genera Pentacme, Barringtonia, and Careya
  5. រាំង [reaŋ]   - detail »
    see រញ្ញា

    Reference: រាំងញា


Prohok Solutions @2017 : Learn Khmer | Khmer Calendar