Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: រងា

Chuon Nath's Khmer-Khmer Dictionary
  1. រងា ( គុ.គុនសព្ទ )
    ដែល​មាន​សម្ផស្ស​ត្រជាក់​ខ្លាំង​បណ្ដាល​ឲ្យ​ជ្រួត​ជ្រាប​ព្រឺ​សាច់​ព្រឺ​រោម : ខែ​រងា, រដូវ​រងា ។ កិ. ទទួល​សម្ផស្ស​ត្រជាក់​ខ្លាំង បណ្ដាល​ឲ្យ​ត្រូវ​ការ​សម្ផស្ស​ក្ដៅ​ជួយ​ការពារ​ឲ្យ​កក់​ក្ដៅ : អ្នក​មិន​សូវ​រងា​ទេ​ឬ ? ខ្ញុំ​រងា​ណាស់ ។ ព. ប្រ. ភ័យ​បារម្ភ​ខ្លាច​សត្រូវ ព្រោះ​ឥត​ទី​ពំនាក់​ឬ​ព្រោះ​មិន​មាន​គ្រឿង​ការពារ : តាំង​ពី​ដួច​រាជការ​ចាត់​ឲ្យ​មាន​មណ្ឌល​នីតិ​កម្ម​មក​នៅ​ជិត​ភូមិ​យើង​ៗ បាន​កក់​ក្ដៅ​មិន​រងា​ដូច​ពី​ដើម ។ ន. អាកាស​ដែល​បណ្ដាល​ឲ្យ​ត្រជាក់​ខ្លាំង ព្រឺ​សាច់​ព្រឺ​រោម : យប់​នេះ​មាន​រងា​ច្រើន​ជាង​យប់​ម្សិល ។
  2. រងាក់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​ងក់​ងើប​ៗ​បន្តិច​ៗ​ដោយ​អាការ​លឿន​គគាត​ឬ​ដែល​ងើប​ៗ​ដាក់​ៗ​គ្រលែង​បន្តិច​ៗ : ដើរ​រងាក់​ទាំង​ថ្ងៃ​ត្រង់; ដំណើរ​រងាក់ (ព. ព.) ។
  3. រងាក់រងើក ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ដែល​របះ​របើង​ងើក​ៗ​រឿយ​ៗ​ដោយ​រលាក់​ឬ​ដោយ​អង្រួន : ជិះ​រទេះ រលាក់​រងាក់​រងើក​រក​កល់​ខ្យល់​ចាប់ ។
  4. រងាន់ ( គុ.គុនសព្ទ )
    ដែល​មាន​រស​ផ្អែម​ខ្លាំង​បណ្ដាល​ឲ្យ​ទ្រាន់​លំបាក​លេប : ផ្អែម​រងាន់ ។ ព. ប្រ. ដែល​ធុញ​ទ្រាន់​រវាត​ថយ​ព្យាយាម : រងាន់​ចិត្ត ឬ ចិត្ត​រងាន់, រងាន់​ដែ, រងាន់​កម្លាំង ។
  5. រងាប់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ស្កាល, អន់, ថយ​ចុះ, ស្ងប់ : ភ្លើង​រងាប់, កម​រងាប់, ពិស​រងាប់ ។
  6. រងាល ( គុ.គុនសព្ទ )
    ដែល​ក្រហម​ទែង​ឡើង​សម្បុរ​ឈាម​ជាក់​ស្តែង : ក្រហម​រងាល ។
    - ក្បាល​រងាល ក្បាល​ថ្ពែក​រលីង​យង់​ឡើង​សម្បុរ​ឈាម​រលោង (ព. ទ្រ.) ។
    - ឈាម​រងាល ឈាម​ច្រាល​ជាក់​ស្តែង ។
  7. រងាវ ( កិ.កិរិយាសព្ទ )
    ប្រឹង​ពង់​ក​អើត​កម្ទរ​សំឡេង (ចំពោះ​តែ​បក្សី​ឈ្មោល​ពួក​ខ្លះ) : មាន់​រងាវ, លលក​រងាវ, ទទា​រងាវ ។ ព. ប្រ. រងាវ​តែ​ក្នុង​ព្រៃ ហ៊ាន និយាយ​ក្អេងក្អាង បាន​តែ​ដោយ​លប​លាក់ ។
  8. រងាវ ( គុ.គុនសព្ទ )
    ស​ផ្ងាវ​រាង​រលាំ : កាន់​ដាវ​រងាវ ។
  9. រងាវកក ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ សន្តាន​ចចាត​ជា​សត្វ​ឆាប​ជ្រមុជ​ខ្លួន​ក្នុង​ទឹក​ចាប់​ត្រី​ជា​អាហារ : ថ្ងៃ​ណា​មាន​រងាវ​កក​យំ​ស៊ាន តែង​តែ​មាន​ភ្លៀង​ក្នុង​ថ្ងៃ​នោះ ។
Headley's Khmer-English Dictionary
  1. រងា ( adj ) [rɔŋie]   - detail »
    to be chilly, cold; to feel cold.
  2. រងា ( n ) [rɔŋie]   - detail »
    cold (of temperature)
  3. រងា ( v ) [rɔŋie]   - detail »
    to feel insecure; to be worried
  4. រងាក់ ( adj ) [rɔŋeak]   - detail »
    to be bouncy / jouncy (of a gait).
  5. រងាក់ ( v ) [rɔŋeak]   - detail »
    to saunter.
  6. រងាក់ ( adv ) [rɔŋeak]   - detail »
    with the head bouncing / bobbing up and down
  7. រងាន់ ( adj ) [rɔŋoan]   - detail »
    to be sickeningly sweet
  8. រងាន់ ( adj ) [rɔŋoan]   - detail »
    not to want to try any more; to be satiated; to be bored, fed up
  9. រងាប់ ( adj ) [rɔŋoap]   - detail »
    to weaken, wane, fade, die away; to become calm; to cease / disappear (of symptoms of an illness)
  10. រងាល ( adj ) [rɔŋiel]   - detail »
    to be scarlet, crimson, blood red

Next >>



Prohok Solutions @2017 : Learn Khmer | Khmer Calendar