Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: យោង

Chuon Nath's Khmer-Khmer Dictionary
  1. យោង ( កិ.កិរិយាសព្ទ )
    ភើច​ទាញ​ពី​ខាង​ក្រោម​មក​ខាង​លើ​ដោយ​ចាប់​កាន់​ខ្សែ​ឬ​ពួរ : យោង​ ទឹក​អណ្តូង ។ នាំ​មុខ, អន្ទង​ពី​មុខ : ដើរ​យោង​មុខ, ជិះ​សេះ​យោង​មុខ​គោ ។ ធ្វើ​ឲ្យ​អណ្តែត​ឡើង, ធ្វើ​ឲ្យ​ឡើង​ពី​ក្រាប : យោង​មុខ​បូស, ព័ទ្ធ​បូស​យោង​មុខ​ឲ្យ​ឡើង ។ ជួយ​ស្រោច​ស្រង់​សង្រ្គោះ ដោយ​នាំ​មុខ​ឲ្យ​បាន​ប្រយោជន៍, ឲ្យ​បាន​ស្រួល : យោង​ឲ្យ​រួច​ពី​ក្រីក្រ, យោង​ញាតិ, រក​ស៊ី​យោង​គ្នា, និយាយ​យោង​គ្នា, ឆ្លើយ​យោង​គ្នា ។ នាំ​យក​គ្រឿង​ឆ្ងន់​ទៅ​មក, ទទួល​បន្ទុក​ធ្ងន់ : យោង​សម្ពាយ​ពីរ​បី​តែ ម្នាក់​ឯង; ធ្ងន់​ណាស់​យោង​មិន​រួច​ទេ ។ គូស​ជា​គំនូស​ឬ​ដឹក​ជា​ខ្សែ​ទៅ​រក​គ្នា, សរសេរ​ឆ្លើយ​រក​គ្នា : គូស​យោង, សរសេរ​យោង, ដាក់​លេខ​យោង ។
    - យោង​ខ្លួន ឬ - យោង​អាត្មា នាំ​ខ្លួន​ឲ្យ​រួច, ធ្វើ​ខ្លួន​ឲ្យ​បាន​សុខ​ស្រួល ។
    - យោង​ដំណើរ ឬ
    - យោង​សេចក្តី ធ្វើ​ដំណើរ​ឬ​សេចក្ដី​ឲ្យ​អណ្តែត​ឡើង, ឲ្យ​ច្បាស់​លាស់ ។
    - យោង​យឹត ឬ - យឹត​យោង ជួយ​ឲ្យ​រួច​ពី​ទុក្ខ​ភ័យ, ឲ្យ​បាន​រួច​ពី​ការ​ក្រ; ជេរ​ប្រទេច​ផ្តាសា បូរ​បាច់​ឲ្យ​វិនាស ។
    - យោង​អន្ទង ដឹក​នាំ​ឲ្យ​បាន​រួច​ពី​ការ​ក្រ, ណែនាំ ឲ្យ​កើត​ប្រយោជន៍ ។
    - ខ្យល់​យោង​ទឹក ខ្យល់​ដែល​បក់​យោង​ទឹក​ឲ្យ​ឡើង​ឬ​យោង​ទឹក​ឲ្យ​ធ្លាក់​ភ្លៀង ។
    - អណ្តូង​យោង អណ្តូង​ដែល​ជ្រៅ ដង​ទឹក​បាន​តែ​ដោយ​យោង ។ល។
  2. យោង ( ន.នាមសព្ទ )
    ប្រដាប់​សម្រាប់​ដង​ទឹក​ទាញ​យក​មក​ខាង​លើ, ប្រដាប់​សម្រាប់​ទាញ​ឡើង : យោង​ដង​ទឹក, ខ្សែ​យោង, ដង​យោង ។
Headley's Khmer-English Dictionary
  1. យោង ( v ) [youŋ]   - detail »
    to pull upward; to lift something heavy, haul up on a line; to drag
  2. យោង ( v ) [youŋ]   - detail »
    to lead, guide, show the way; to extricate from difficulties, help (someone out of trouble)
  3. យោង ( v ) [youŋ]   - detail »
    to refer / relate / attribute (to); to communicate through letters
  4. យោង ( n ) [youŋ]   - detail »
    suspended bucket.
  5. យោង ( clf ) [youŋ]   - detail »
    for bucketfulls eg. ទឹក​មួយយោង one bucketful of water (drawn from a well)
  6. យោង ( n ) [youŋ]   - detail »
    reference; backing, support
  7. យោង ( n ) [youŋ]   - detail »
    winch


Prohok Solutions @2017 : Learn Khmer | Khmer Calendar