Khmer Dictionary: មាន
Chuon Nath's Khmer-Khmer Dictionary
-
មាន
( កិ.កិរិយាសព្ទ )
បាន, កប, ប្រកបដោយ, កើត, បរិបូរដោយ, គង់នៅ, ឋិតនៅ... ។ ព. ផ្ទ. គ្មាន, ឥត ។
- មានកម្ម មានអំពើដែលធ្វើទុកមកពីនាយ; ច្រើនសំដៅសេចក្ដីចំពោះអំពើអាក្រក់ : មនុស្សមានកម្ម ។
- មានកូន បានកូន (ព. ផ្ទ. គ្មានកូន, ឥតកូន) ។
- មានកំណើត ដែលធ្វើអ្វីៗចេះតែកបកើតប្រយោជន៍, មានសំណាង : មនុស្សមានកំណើត (ព. ផ្ទ. ឥតកំណើត) ។
- មានខ្មាស បរិបូរដោយសេចក្ដីខ្មាស : មនុស្សមានខ្មាស (ព. ផ្ទ. គ្មានខ្មាស, ឥតខ្មាស) ។
- មានខ្លួន មានរូបនៅជាអាង (ព. ផ្ទ. បាត់ខ្លួន) ។
- មានគុណ ដែលប្រកបដោយគុណ ។
- មានគូស្រករ, មានគូគ្រងស្រករគ្នា, ឬ មានគ្រួសារ, មានផ្ទះ, មានផ្ទះសំបែង មានប្ដីប្រពន្ធ ។
- មានគំនិត ដែលមានការគិតច្រើន, មានមារយាទ (ព. ផ្ទ. ឥតគំនិត) ។
- មានចិត្ត ឬ - មានចិត្តមានថ្លើម ដែលបរិបូរដោយសេចក្ដីប្រឹងប្រែង មិនច្រអូស, មិនទម្រន់, មិនមើលបំណាំ (ព. ផ្ទ. ឥតចិត្ត ឬ ឥតចិត្តឥតថ្លើម គឺខ្ជិល, ច្រអូស, ទម្រន់, មើលបំណាំ) ។
- មានចំណេះ បរិបូរដោយការចេះដឹង, មានវិជ្ជា : មនុស្សមានចំណេះ (ព. ផ្ទ. ឥតចំណេះ, ល្ងង់ ។
- មានច្បាប់ ដែលកាន់ត្រឹមត្រូវតាមច្បាប់, ដែលប្រកាន់តែតាមច្បាប់ឬដែលមានសុភាពរាបសា ចេះគួរចេះសមមិនឆ្គង : មនុស្សមានច្បាប់ (ព. ផ្ទ. ឥតច្បាប់, ប្រហើន) ។
- មានជីវិត គង់ជីវិតនៅ, រស់នៅ (ព. ផ្ទ. អស់ជីវិត, ស្លាប់) ។
- មានជោគ មានស្រីសួស្ដី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ជោគ ទៀតផង) ។
- មានឈ្មោះ ឬ - មានកេរ្តិ៍ឈ្មោះ ដែលលេចឮល្បីកេរ្តិ៍ឈ្មោះល្អ ។ មានដំណើរ មានរឿង, កើតក្ដី ។
- មានតម្រិះ ដែលចេះត្រិះរិះត្រូវ; និយាយឲ្យពេញថា មានតម្រិះត្រូវ, មានតម្រិះល្អ (ព. ផ្ទ. គ្មានតម្រិះ, ឥតតម្រិះ គឺមានតែខាងការត្រិះរិះខុស, ត្រិះរិះអាក្រក់) ។
- មានត្រកូល ឬ - មានផៅ,
- មានពូជ,
- មានអម្បូរ ដែលកើតក្នុងត្រកូលខ្ពស់ឬត្រកូលមានកេរ្តិ៍ឈ្មោះ (ព. ផ្ទ. ឥតត្រកូល, ឥតពូជ, ឥតអម្បូរ គឺដែលកើតក្នុងត្រកូលថោកថយ...) ។
- មានទុក្ខ កើតទុក្ខ ។
- មានទ្រព្យ ឬ - មានសម្បត្តិ ដែលបរិបូរដោយទ្រព្យសម្បត្តិ (ព. ផ្ទ. ខ្សត់ទ្រព្យ, ក្រីក្រ, ទ័ល, ទ័លក្រ ។
- មានធម៌ ដែលប្រព្រឹត្តឬប្រកាន់សុចរិតឬដែលមានចិត្តប្រកបដោយមេត្តា ករុណា; និយាយថា មានធម៌សប្បុរស ក៏បាន (ព. ផ្ទ. ឥតធម៌ ឬ គ្មានធម៌សប្បុរស) ។
- មាននៅ កំពុងតែមាន, ដែលឋិតនៅ ។ មានបុណ្យ មានភ័ព្វ, មានសំណាងខ្ពស់, មានយសស័ក្តិ... (ព. ផ្ទ. ឥតបុណ្យ ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បុណ្យ ទៀតផង) ។
- មានពុត ដែលមានចិត្តរបិញរបុញ (ព. ផ្ទ. ស្លូតត្រង់) ។
- មានព្រលឹង (ព. គ.) មានសាច់, ធាត់ (ព. ផ្ទ. មិនសូវមានព្រលឹង គឺស្គម) ។
- មានព្រេង ឬ
- មានសំណាង មានអំពើកសាងមកពីព្រេងនាយ (ព. ផ្ទ. ឥតព្រេង ឬ ឥតសំណាង) ។
- មានព្រះអង្គ (រ. ស. ឬ ស. ស.) ធាត់ (ព. ផ្ទ. ពុំសូវមានព្រះអង្គ គឺស្គម) ។
- មានភ័ព្វ មានសំណាងគួរដល់សេចក្ដីសុខ-ចម្រើន, គួរឲ្យអ្នកធំសង្គ្រោះបាន : មនុស្សមានភ័ព្វ (ព. ផ្ទ. ឥតភ័ព្វ, អភ័ព្វ) ។
- មានមារយាទ ដែលមានមារយាទល្អ, ដែលមានឫកពានឹងធឹង, ស្លូតបូត : ក្មេងមានមារយាទ គឺក្មេងដែលនឹងធឹង, មានសណ្ដាប់ធ្នាប់, មានរបប (ព. ផ្ទ. ឥតមារយាទ, ឥតរបប, រពឹស) ។
- មានមុខ ឬ - មានមុខមាត់,
- មានមុខមានឈ្មោះ ដែលអាចចេញមុខក្នុងទីប្រជុំបាន, ដែលមានអ្នកធំអ្នកតូចរាប់អានច្រើន ។ល។
- អ្នកមាន អ្នកបរិបូរដោយទ្រព្យសម្បត្តិ (ព. ផ្ទ. អ្នកក្រ) ។ល។
-
មានទណ្ឌ
( ន.នាមសព្ទ ) [មានៈទ័ន ] ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(មាន “រង្វាស់” + ទណ្ឌ “កំណាត់ឈើ”) ឈើរង្វាស់, ខ្នាតរង្វាស់ដូចយ៉ាងម៉ែត្រជាដើម (ហៅថា មាត្រាទណ្ឌ ក៏បាន) ។
-
មានះ
( ន.នាមសព្ទ ) ( សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ), បា.បាលី ( បាលីភាសា ) )
(សំ.) (មាន; មានស៑ > មានះ) សេចក្ដីប្រកាន់, ដំណើរប្រកាន់ខ្លួន, សេចក្ដីរឹងត្អឹង : មានមានះ ។ ខ្មែរប្រើជា គុ. ក៏បាន : មនុស្សមានះ គឺមនុស្សមុខរឹង, ចចេស ។ ប្រើជា កិ. ក៏មាន : កុំមានះពេក ! (កុំប្រកាន់ពេក ! កុំរឹងត្អឹងពេក !) ។ ព. ពុ. ថា : មានះមាន ៣ យ៉ាងគឺ ១ ប្រកាន់មាំស៊ុបថា មានតែអញឯងជាអ្នកប្រសើរជាងគេ, ក៏មើលងាយគេឥតជឿស្ដាប់គោរពអ្នកណា; ២- ប្រកាន់មាំស៊ប់ថា គេនិងអញស្មើៗតែគ្នា គេម៉េចអញម៉េច ប្រហែលតែគ្នា, ក៏ឥតមានការសេពគប់រាប់រកយកគេជាគ្នា; ៣- ប្រកាន់មាំស៊ប់ថា អញឯងជាអ្នកទន់ខ្សោយថយថោកជាងគេ, គេដោយគេ អញដោយអញ, ក៏ឥតមានការប្រាស្រ័យនឹងគ្នា, (ព្រោះមានះនេះ) ...។ មានះទាំងនេះ ជាប្រភពឬជាមូលដ្ឋាននៃសាមគ្គីភេទ...។
-
មាន់
( ន.នាមសព្ទ )
សត្វទ្វិបាទមួយប្រភេទជាជាតិបក្សី តែហើរបានដោយខ្សោយ, ជាសត្វចិញ្ចឹមហៅថា មាន់ស្រុក ឬ ហៅត្រឹមតែ មាន់ ក៏បាន, ជាសត្វនៅក្នុងព្រៃ ហៅថា មាន់ព្រៃ ក៏មាន; មាន់ស្រុកមានច្រើនបែបគឺ មាន់ក្រញាស់ មានស្លាបក្រញាសច្រាងឡើងលើ; មាន់គក មានរូបធំជ្រងកជាងមាន់ទាំងពួង; មាន់ចែ មានរូបតូចជាងមាន់ទាង បែបភាពស្រដៀងនឹងមាន់ព្រៃ; មាន់ទាង មានរូបធំចុះបន្ទាប់ពីមាន់គកមក; មាន់នាឡ ឬ មាន់កណ្ដូង មាន់ដែលត្រងិលឥតកន្ទុយ; មាន់បារាំង មាន់ដែលបានពូជពីប្រទេសបារាំងមក; មាន់ម្រេច មាន់ដែលមានរូបតូចជាងមាន់ទាំងពួង ។ល។
-
មាន់ទឹក
( ន.នាមសព្ទ )
សត្វបក្សីមួយប្រភេទ មានជើងវែង កវែងមាត្រស្រដៀងនឹងកុកសាប់ នៅអាស្រ័យតែក្បែរមាត់ទឹកឬលើត្រឹបឬក៏បឿន ។
-
មាន់ទោរ
( ន.នាមសព្ទ )
សត្វបក្សីមួយប្រភេទ មានជើងវែងចំពុះស្រួច សម្បុរក្រហម នៅអាស្រ័យលើត្រឹបឬបឿន ។
-
មាន់ព្រៃ
( ន.នាមសព្ទ )
មាន់ដែលកើតនៅក្នុងព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) មាន់ ទៀតផង) ។
-
មាន់រងាវ
( ន.នាមសព្ទ )
ឈ្មោះពេលយប់ដែលមាន់តែងរងាវតាមចំណាំ : មាន់រងាវកុះ ពេលដែលមាន់រងាវកុះស្រុះគ្នាជិតភ្លឺ; មាន់រងាវទឹកជោរ ពេលដែលមាន់រងាវដំណាលនឹងវេលាទឹកសមុទ្រជោរមុនអធ្រាត្រ...។
Headley's Khmer-English Dictionary
-
មាន
( v ) [mien] - detail »
to have, possess, own; to exist; there is, there are
-
មាន
( adj ) [mien] - detail »
to be rich, own property
-
មាន
( initverb ) [mien] - detail »
indicates the accomplishment of an action, to happen to, to have occasion to
-
មានទណ្ឌ
[mieneaʔtoan] - detail »
See: មាត្រាទណ្ឌ -
មានះ
( n ) [mieneaʔ] - detail »
firm opinion, conviction; stubbornness, persistence.
-
មានះ
( adj ) [mieneaʔ] - detail »
to be stubborn, persistent.
-
មានះ
( v ) [mieneaʔ] - detail »
to persist
-
មាន់
( n ) [moan] - detail »
fowl, chicken