Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ដោះ

Chuon Nath's Khmer-Khmer Dictionary
  1. ដោះ ( ន.នាមសព្ទ )
    អវយវៈ​របស់​មនុស្ស​ឬ​សត្វ ឋិត​នៅ​ត្រង់​ដើម​ទ្រូង; បើ​ជា​ស្រី​ឬ​ញី សម្រាប់​ឲ្យ​កូន​បៅ ។ ប៉ែក​របស់​គ្រឿង​វាយ​ដំ​ពួក​មួយ ដែល​មាន​សណ្ឋាន​ខាង​ក្រោម​ផត​ចូល ខាង​លើ​ខ្ពស់​កំពុង​ឡើង ស្រដៀង​នឹង​ដោះ : ដោះ​គង, ដោះ​រគាំង ។
  2. ដោះ ( កិ.កិរិយាសព្ទ )
    ស្រាយ, កែ​ស្រាយ, ធ្វើ​ឲ្យ​របូត​ពី​ចំពាក់​គ្នា, បើក​លែង, គេច​ចេញ, គេច​កែ : ដោះ​ប្រស្នា, ដោះ​ចំណង, ដោះ​បំណុល, ដោះ​មនុស្ស​ទោស, ដោះ​ខ្លួន​ចេញ, និយាយ​ដោះ ។ល។
  3. ដោះគន់ ( ន.នាមសព្ទ )
    ឈ្មោះ​វល្លិ​មួយ​ប្រភេទ មាន​ផ្កា​ក្រអូប​ឆ្ងិត (គួរ​ហៅ ពិដោរ​គន្ធ ឬ វល្លិ​សុគន្ធ, ផ្កា​សុគន្ធ សម​ណាស់) ។
  4. ដោះញ ( ន.នាមសព្ទ )
    (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ញ ២ គុ.) ។
  5. ដោះដៃ ( កិ.កិរិយាសព្ទ )
    ដោះ​គេច​ចេញ, ដោះ​ចេញ ឈប់​លែង​ត​យុទ្ធ ឬ​លែង​សេពគប់ : ដោះ​ដៃ​រត់​ចេញ ។
  6. ដោះសា ( កិ.កិរិយាសព្ទ )
    រ៉ាយរ៉ាប់, រៀបរាប់, បូរបាច់, សា​ដំណើរ, សា​ទុក្ខ, សា​ទោស : វា​បាន​មក​ដោះ​សា​រួច​ហើយ, និយាយ​ដោះ​សា ។
  7. ដោះ​ទុក្ខ​សត្វ ( កិ.កិរិយាសព្ទ )
    (ព. គ) ជុះ, នោម :
    - ដោះ​ទុក្ខ​សត្វ​ធំ គឺ​បន្ទោបង់​ឧច្ចារៈ, បន្ទោបង់​លាមក, បត់​ជើង​ធំ (ជុះ);
    - ដោះ​ទុក្ខ​សត្វ​តូច គឺ​បន្ទោបង់​បស្សាវៈ, បត់​ជើង​តូច (នោម) ។
Headley's Khmer-English Dictionary
  1. ដោះ ( n ) [dɑh]   - detail »
    breast(s), udder
  2. ដោះ ( v ) [dɑh]   - detail »
    to undo, untie; to take off (clothing), remove; to lift (a curse); to release, free; to save, rescue; to solve, explain, settle (a question), resolve
  3. ដោះ ( v ) [dɑh]   - detail »
    to get rid of, be free of; to leave, forsake; to avoid, steer clear of; to clear, empty, unload, disarm, defuse (e.g. a bomb)
  4. ដោះ ( v ) [dɑh]   - detail »
    to wake up
  5. ដោះ ( i ) [dɑh]   - detail »
    command to an elephant to get up


Prohok Solutions @2017 : Learn Khmer | Khmer Calendar