Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: កម្ម

Chuon Nath's Khmer-Khmer Dictionary
  1. កម្ម ( ន.នាមសព្ទ ) [កាំ ]   ( បា.បាលី​ ( បាលីភាសា ), សំ.សំស្រ្កឹត ( ភាសាសំស្រ្កឹត ) )
    (កម៌នំ) អំពើ; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅ​ថា កម្ម (កម្ម​ជា​កុសល, កម្ម​ជា​អកុសល) : ទទួល​កម្ម, រង​កម្ម តាម​កម្ម​ចុះ គឺ​ទទួល, រង តាម​អំពើ​ដែល​ខ្លួន​បាន​ធ្វើ បាន​សន្សំ​មក​ហើយ ។
    - កម្ម​ករ (កាំ-មៈ-ក) ន. (បា.) អ្នក​ធ្វើ​ការ​បម្រើ​ដោយ​ឈ្នួល (អ្នក​ស៊ី​ឈ្នួល) : ពួក​កម្មករ​កំពុង​ធ្វើ​ការ​ខ្ញៀវ ។
    - កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរ​អស់​កម្ម : គាត់​ស្លាប់​ដោយ​កម្មក្ខ័យ​របស់​គាត់ ។
    - កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់​កើត​អំពី​កម្ម គឺ​ខ្យល់​ដែល​បក់​ក្នុង​ឧទរ​មាតា​កាល​ប្រសូត​បុត្រ ខ្យល់​នេះ​ហើយ​ ដែល​បក់​នាំ​កូន​ឲ្យ​ប្រសូត​ចេញ​ចាក​ផ្ទៃ​មាតា ។
    - កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុ​ជា​ទី​តម្កល់​នៃ​បរិកម្ម : ចម្រើន​កម្មដ្ឋាន ។
    - កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយ​នៃ​ការងារ, ការ​វិនាស​ខូច ខាត​ការងារ; អន្តរាយ​ព្រោះ​កម្ម ។
    - កម្មន្តសាល (--តៈ--សាល) ន. (បា.) សាល​នៃ​ការងារ, រោង​សម្រាប់​ធ្វើ​ការ​របរ​ផ្សេង​ៗ ។
    - កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លង​នៃ​កម្ម គឺ​ដំណើរ​របស់​អំពើ​អាក្រក់ ឬ ល្អ​ដែល​សត្វ​លោក​ធ្វើ​ដោយ កាយ វាចា ចិត្ត; ខាង​អាក្រក់​ហៅ​ថា អកុសល​កម្មបថ មាន ១០ យ៉ាង, ខាង​ល្អ​ហៅ​ថា កុសល​កម្មបថ មាន ១០ យ៉ាង ។
    - កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការ​រវល់, កង្វល់​ដោយ​ការងារ, ការ​ជាប់​ចំពាក់​ដោយ​កិច្ច​ការ​ផ្សេង​ៗ ។
    - កម្ម​វត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿង​នៃ​ការងារ; សេចក្ដី​បំព្រួញ​រឿង​ក្នុង​សំបុត្រ​ស្នាម​ផ្សេង​ៗ ដើម្បី​ឲ្យ​ដឹង​ថា​ជា រឿង​នេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវ​ការ ច្រើន​តែ​មាន​កម្ម​វត្ថុ ។
    - កម្ម​វាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះ​វាចក​មួយ​ក្នុង​វេយ្យាករណ៍​បាលី។
    - កម្ម​វាចា ន. (បា.) ពាក្យ​សម្រាប់​សូត្រ​ប្រកាស​ជំនុំ​សង្ឃ ឲ្យ​ដឹង​ក្នុង​កិច្ច​ជា​សង្ឃ​កម្ម​ផេ្សង​ៗ តាម​វិនយប្ប-ញ្ញត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា : សូត្រ​កម្ម​វាចា ។
    - កម្ម​វាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្ម​វាចកាចរិយ, កម្ម​វាចាចរិយ) ភិក្ខុ​ជា​អាចារ្យ អ្នក​សូត្រ​នូវ​កម្ម​វាចា (លោក​គ្រូ​សូត្រ) ។ កម្ម​វិធី ន. (បា. --វិធី) របៀប ឬ​បែប​ផែន​នៃ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ : កម្ម​វិធី​បុណ្យ ។
    - កម្ម​វិបាក ន. (បា.) ផល​របស់​កម្ម : ទទួល​កម្ម​វិបាក ។
    - កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿ​ចំពោះ​កម្ម, សេចក្ដី​ជឿ​នូវ​អំពើ​ដែល​ត្រូវ​ធ្វើ ។
    - កម្ម​សិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុ​ដែល​សម្រេច​តាម​អំណាច​ច្បាប់​ថា​ជា​របស់​ខ្លួន​ដាច់​ស្រេច​ហើយ, មុខ​ការងារ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​សម្រេច​បាន​មក​លើ​ខ្លួន : ដី​នេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ ។
    - កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែង​ធ្វើ​ការងារ, ទី​ប្រជុំ​នៃ​ការងារ ។
  2. កម្ម --
    (មើល​ក្នុង​ពាក្យ កម្ម) ។
  3. កម្មការ ( ន.នាមសព្ទ )   ( បា.បាលី​ ( បាលីភាសា ) )
    ជន​អ្នក​ធ្វើ​ការងារ ឬ​ជន​ដែល​ចាត់តាំង​ឡើង ដោយ​ពិធី​បោះឆ្នោត ឬ​ក៏​ដោយ​ពិធី​ជ្រើស​តាំង សម្រាប់​ឲ្យ​ធ្វើ ឬ​ក៏​ជា​អ្នក​ពិនិត្យ​កិច្ចការ​ណា​មួយ​ដាច់​មុខ​ដោយ​ឡែក ពាក្យ​នេះ​ច្រើន​ប្រើ​ពាក្យ​គណៈ​នាំ​មុខ គណៈ​កម្មការ ។ ឧ. គណៈ​កម្មករ​វត្ត, គណៈ​កម្មការ​កំណែ ។
  4. កម្មិក​សមាជិក ( ន.នាមសព្ទ ) [កាំ-មិ-កៈ-សៈ-ម៉ា-ជិក ]   ( បា.បាលី​ ( បាលីភាសា ) )
    (--សាមាជិក) សមាជិក​ដែល​មាន​ការងារ ឬ ដែល​ប្រកប​ដោយ​ការងារ គឺ​អ្នក​ដែល​ស្ម័គ្រ​ចិត្ត​ចូល​ជួយ​បំពេញ​មុខ​ការ ក្នុង​សមាគម​ណា​មួយ​ដោយ​កម្លាំង​កាយ ឬ កម្លាំង​ទ្រព្យ ។
Headley's Khmer-English Dictionary
  1. កម្ម ( n ) [kam, kammeaʔ-, kammaʔ-]   - detail »
    action, act, deed; activity; object; consequence / result (esp. of a past deed), karma (the doctrine that good conduct brings good results in this or subsequent lives), fate; actions / thoughts (esp. of an evil nature in a prior existence which produce effects in a subsequent existence)
  2. កម្ម ( n ) [kam, kammeaʔ-, kammaʔ-]   - detail »
    manual work
  3. កម្ម ( n ) [kam, kammeaʔ-, kammaʔ-]   - detail »
    object, complement (grammar)
  4. កម្មាភិបាល ( n ) [kammaapʰiʔbaal]   - detail »
    cadre, official (term used by the KR in place of the more conservative ក្របខ័ណ្ឌ )
  5. កម្មិក ( adj ) [kammɨk, kammiʔkaʔ-]   - detail »
    to be active (e.g. an active member)


Prohok Solutions @2017 : Learn Khmer | Khmer Calendar