Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឯណោះ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដឹង​ក្ដី ( កិ.កិរិយាសព្ទ )
    ដឹង​សេចក្ដី, ដឹង​ការណ៍​ខុស​ត្រូវ ។ ច្រើន​ប្រើ​ជា គុ. ដែល​បាន​ដឹង​ការណ៍​ខុស​ត្រូវ​ក្រែល​ហើយ : ក្មេង​តូច​ពុំ​ទាន់​ដឹង​ក្ដី; រឿង​ហ្នឹង​កើត​មាន​យូរ​ឆ្នាំ​ហើយ​តាំង​ពី​ខ្ញុំ​ទើប​ដឹង​ក្ដី​ឯណោះ ។
  2. ណាស់សា ( និ.និបាតសព្ទ )
    ពាក្យ​សម្រាប់​និយាយ​បន្ថែម​សង្កត់​លើ​ពាក្យ ណាស់ ឲ្យ​រឹង​តែ​ខ្លាំង​ឡើង​ទៀត : ឮ​ថា​កូន​អ្នក​ឯណោះ វា​ខិល​ណាស់​ទៅ​ហើយ, តែ​ចំណែក​ខាង​កូន​ខ្ញុំ​ឯណេះ ក៏​វា​រឹត​តែ​ខូច​ណាស់សា​ទៅ​ទៀត ។ ច្រើន​និយាយ​កាត់​ខ្លី​ៗ​ថា : វា​ណាស់សា​ហើយ, ដូច​ជា​ណាស់សា​ពេក​ហើយ ។
  3. តំបន់ ( ន.នាមសព្ទ )
    ទី; ប៉ែក​ដី; ប៉ែក​ព្រៃ ជាដើម : ក្នុង​តំបន់​មួយ, ដី​មួយ​តំបន់; ព្រៃ​មួយ​តំបន់ ។ ទី​ស្ដីការ​រាជការ​មួយ​ផ្នែក​តូច មាន​សង្កាត់​ប៉ុណ្ណោះ​ៗ មាន​អ្នក​រាជការ​ថ្នាក់​លេខាធិការ​ស្រុក​ម្នាក់ ឬ​នាយ​រាជ​តម្រួត​ម្នាក់​ជា​មេ​គ្រប់គ្រង ជា​តំណាង​អភិបាល​ស្រុក ក៏​ហៅ​តំបន់ ដែរ : តំបន់​អូររាំងឪ (ក្នុង​ស្រុក​កោះសូទិន ខែត្រ​កំពង់ចាម), តំបន់​ត្រាំខ្នារ (ក្នុង​ស្រុក​បាទី​ខែត្រ​តាកែវ) ។ល។ មេ​តំបន់​មួយ​ៗ ហៅ​ថា ចៅ​តំបន់ (កាល​ពី​ដើម តំបន់ នេះ អាច​ឲ្យ​សរសេរ​ជា ដំបន់ ក៏​បាន ប៉ុន្តែ​ឥឡូវ​នេះ​ត្រូវ​លែង​ប្រើ, ត្រូវ​សរសេរ ដំបន់ ចំពោះ​តែ វាយ​មួយ​ដំបង​ត្រូវ​ដំបន់​យ៉ាង​ធ្ងន់ ឯណោះ​ដោយ​ឡែក​ទៅ​វិញ)។
  4. ទី ( ន.នាមសព្ទ )
    កន្លែង, តំបន់ : ទី​ណា ?, ទី​នេះ, ទី​នុ៎ះ, ទី​នោះ, ទី​ឯណោះ ។ ក្រសួង, មុខងារ : ទី​សេនាបតី, ស្ដីទី​ចាងហ្វាង ។ ទីពឹង​អ្នក​ពំនឹង, អ្នក​ជួយ​ទំនុកបម្រុង ។ ទី​ពំនាក់ អ្នក​ឲ្យ​ពឹងពាក់ ។ ទី​ស្រឡាញ់ គ្រឿង​ដែល​នាំ​ឲ្យ​ស្រឡាញ់, អ្នក​ដែល​ខ្លួន​ស្រឡាញ់, អ្វី​ៗ​ដែល​ខ្លួន​ស្រឡាញ់ : មនុស្ស​ជា​ទី​ស្រឡាញ់, ទ្រព្យ​ជាទី​ស្រឡាញ់ ។ ទី​រឭក ឬ --រលឹក គ្រឿង​រឭក, មនុស្ស​ឬ​គុណជាតិ​អ្វី​មួយ ឬ​វត្ថុ​អ្វី​ដែល​គួរ​នឹក​គួរ​រឭក​ដល់ : យក​ព្រះ​រត្នត្រ័យ​ជា​ទី​រឭក; គុណ​មាតា​បិតា​ជា​ទី​រឭក​របស់​កូន; របស់​នេះ​ខ្ញុំ​ជូន​អ្នក​ទុក​គ្រាន់​ជា​ទី​រឭក ។ល។
  5. នាម​កិរិយា ( ន.នាមសព្ទ ) [នាមៈកិរ៉ិយ៉ា ឬ នាមៈក្រិយ៉ា ]
    កិរិយា​សព្ទ​ដែល​ជា​នាម​សព្ទ ឬ​នាម​សព្ទ​ដែល​ប្រើ​ជា​កិរិយា​សព្ទ​ផង​ក៏​បាន, ផ្កា ន., ផ្កា កិ.; ផ្លែ ន., ផ្លែ កិ.; ភ្លៀង ន., ភ្លៀង កិ. ឧ : ស្វាយ​មួយ​ដើម​នេះ​ផ្កា​ច្រើន​ណាស់, មួយ​ដើម​ឯណោះ​ក៏​កំពុង​តែ​ផ្កា​ច្រើន​ណាស់​ដែរ (កិ.); ឆ្នាំ​នេះ ស្វាយ​មាន​ផ្លែ​ច្រើន​ជាង​ឆ្នាំ​ទៅ​មិញ (ន.); មេឃ​ងងឹត​រក​កល់​ភ្លៀង, ភ្លៀង​មក​ហើយ (កិ.); ឆ្នាំ​នេះ​មាន​ភ្លៀង​ច្រើន​ជាង​ឆ្នាំ​មុន (ន.) ។ បើ​កុំ​ប្រើ​ជា​នាម​កិរិយា ត្រូវ​ប្រើ​ជា ​កិរិយា​សព្ទ​សុទ្ធ ថា បញ្ចេញ​ផ្កា, បញ្ចេញ​ផ្លែ; មេឃ​បង្អុរ​ភ្លៀង ឬ​ភ្លៀង​ធ្លាក់ ដូច្នេះ​វិញ ។ ពាក្យ​ថា នាម​កិរិយា នេះ​ខ្មែរ​មាន​តិច​ដែរ​ទេ ។ ភាសា​បាលី​ក៏​មាន​ខ្លះ​ដែរ, ដូច​ជា បុប្ផំ ផ្កា (ន.), បុប្ផតិ បញ្ចេញ​ផ្កា (កិ.); ផលំ ផ្លែ (ន.), ផលតិ បញ្ចេញ​ផ្លែ (កិ.) ។ល។
  6. នាយ ( សព្វ.សព្វនាម )
    ខាង​ម្ខាង​ទីទៃ​ពី​ខាង​អាយ, ឯណោះ : ខាង​នាយ, ត្រើយ​នាយ, ស្រុក​នាយ, ខ្ញុំ​នៅ​ឯនាយ... ។ ព. ផ្ទ. អាយ ។
  7. នុ៎ះ ( សព្វ.សព្វនាម )
    ហ្នឹង; ពាក្យ​សម្រាប់​និយាយ​ចង្អុល​នាម​សព្ទ​ដែល​នៅ​ឃ្លាត​ឆ្ងាយ​ច្រើន​ពី​ខ្លួន​តែ​មើល​ទៅ​ឃើញ, ជា​ពាក្យ​មាន​សូរ​សំឡេង​ខ្ពស់​ស្រួច​ជាង​ពាក្យ​ថា នុះ និង នោះ, ដូច​ពាក្យ​ថា អ្នក​ណា​នុ៎ះ ?; អ្នក​ណា​ដើរ​នុ៎ះ ?; នុ៎ះ​ន៏ !; នុ៎ះ​ហើយ; នុ៎ះ​ឯង; នេះ​ផ្ទះ​របស់​ខ្ញុំ, នុ៎ះ​ផ្ទះ​របស់​ប្អូន​ប្រុស​ខ្ញុំ, ឯណោះ​ផ្ទះ​បង​ស្រី​ខ្ញុំ ។
  8. ន៏ ( និ.និបាតសព្ទ )
    ពាក្យ​រស្សៈ មាន​សំឡេង​ខ្លី សម្រាប់​ប្រថួន​ពាក្យ​នុ៎ះ, ឯណោះ ឲ្យ​មាន​ដំណើរ​កាន់​តែ​ជាក់​ច្បាស់​ឡើង​ទៀត : នុ៎ះ​ន៏ !; ឯណោះ​ន៏ !; ឬ​ប្រើ​ចេញ​អាការ​ស្រដៀង​នឹង​ឧទាន​សព្ទ​ក៏​បាន : ន៏​កើត​ទៅ​ដែរ​ក៏ ! ។ល។
  9. នេះ ( សព្វ.សព្វនាម ) [និះ]
    ពាក្យ​សម្រាប់​បង្ហាញ, សម្រាប់​ចង្អុល​អ្វី​ៗ ដែល​នៅ​ខាង​ខ្លួន​ឲ្យ​ឃើញ​ជាក់​ច្បាស់ : សំបុត្រ​នេះ, អ្នក​នេះ, សេចក្ដី​នេះ, ហេតុ​នេះ (ជា អញ្ញត្រ​សព្ទ) ។ ព. ផ្ទ. ឯណា, ណា, នុះ, នុ៎ះ, នោះ, ឯណោះ ។
  10. ប៉
    ក៏​គឺ​តួ ប នុះ​ឯង​គ្រាន់​តែ​ដាក់ មូសិកទន្ត ( ៉ ) នេះ​ពី​លើ​ឲ្យ​មាន​សំឡេង​តូច​ឆ្មារ​បន្ថើរ​បន្តិច​ជាង ប ប៉ុណ្ណោះ ។ ក្នុង​ភាសា​សំស្ក្រឹត​និង​បាលី​មាន​តែ​សំឡេង ប៉ អាន​ថា ប៉ៈ គ្មាន​សំឡេង ប ថា បៈ ទេ, ទោះ​បី​ផ្សំ​ជាមួយ​នឹង​ព្យញ្ជនៈ​ឯ​ទៀត​ដែល​មាន​បង្គាប់​ឲ្យ​ផ្សំ​បាន ក៏​នៅ​តែ​មាន​សំឡេង​ថា ប៉ៈ ដែរ ដូច​ជា ប្ដៈ, ប្យៈ, ប្រៈ, ប្លៈ, ប្សៈ ជាដើម ។ ក្នុង​ភាសា​ខ្មែរ​យើង ទោះ​បី​ជា​សម្ដី​ខ្មែរ​សុទ្ធសាធ​ក្ដី ជា​សម្ដី​មាន​ប្រភព​ជា​សំស្ក្រឹត​ឬ​ជា​បាលី​ក្ដី ក៏​នៅ​តែ​មាន​សំឡេង​ជា ប៉ ដូច្នោះ​ឯង វៀរ​លែង​តែ​ពាក្យ​ណា​ដែល​បុព្វ​បុរស​របស់​យើង បាន​និយាយ​ប្រើ​សំឡេង ប៉ ជា ប ខ្លះ​ទៅ​ហើយ នោះ​យើង​ក៏​ត្រូវតែ​រក្សា​សំឡេង​របស់​លោក​ទុក​ឲ្យ​គង់​នៅ ពីព្រោះ​ធ្លាប់​មាត់​ថ្នឹក​អស់​ទៅ​ហើយ ដូច​ជា បុគ្គល, បាទា, បិណ្ឌ, បុណ្យ, បុត្រ ជាដើម យើង​នឹង​និយាយ​ថា ប៉ុគ្គល,ប៉ាទា, ប៉ិណ្ឌ ប៉ុណ្យ, ប៉ុត្រ ឲ្យ​ខុស​ពី​ទម្លាប់​នោះ​ទៅ​វិញ​ក៏​ពុំ​កើត​ឡើយ ។ លំដាប់​មេ​ពាក្យ​ទាំងអស់​ក្នុង​តួ ប៉ នេះ សុទ្ធ​តែ​មាន​សំឡេង​ជា ប៉ ទោះ​អាន​ជា ប៉ ក្ដី ជា ប៉ៈ ក្ដី ឥត​មាន​សំឡេង ប ទេ ឯ​សំឡេង ប មាន​ក្នុង​លំដាប់​មេ​ពាក្យ​ខាង​តួ ប ឯណោះ​រួច​ហើយ ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ឯណោះ [ʔae nɑh]
    there, over there (often seems to mark a contrast between two statements or ideas and may not be translatable into English)
    Eg. ... កាត់ទោសនៅស្រុកខ្មែរដោយផ្អែក​លើច្បាប់ខ្មែរ​ ពិតជាធូរស្រាលដែលប្រទេស​ខ្លះរហូតដល់ប្រហារជីវិតឯណោះ: to sentence drug dealers in Cambodia according to Cambodian laws is lenient when there are some countries which have the death penalty. See:ឯនោះ
  2. ឯណោះ [ʔae nɑh]
    there, over there (ref. to vague, ill-defined location)
  3. ឯនោះ [ʔae nuh]
    See:ឯណោះ


Prohok Solutions @2017 : Learn Khmer | Khmer Calendar