Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ឧបត្ថម្ភក

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. សាសន ( ន.នាមសព្ទ ) [--សៈន៉ៈ]
    (ឝាសន) ពាក្យ​បណ្តាំ, ពាក្យ​ផ្តាំ​ផ្ញើ; ពាក្យ​ប្រៀន​ប្រដៅ, ការ​ប្រៀន​ប្រដៅ; សាសនា, លទ្ធិ; ពាក្យ​បង្គាប់, ការ​បង្គាប់​បញ្ជា; ដំណឹង; សំបុត្រ; ពាក្យ​ប្រកាស, ការ​ប្រកាស​ប្រាប់; ការ​ជឿ​ស្ដាប់; ការ​ដាក់​ទណ្ឌ​កម្ម, ការ​ផ្ចាល​ទោស; ការ​កែ​សម្រួល; ការ​គ្រប់គ្រង; ការ​ត្រួតត្រា ។
    - សាសន​កាល ឬ
    - --សម័យ កាល​ឬ​សម័យ​ដែល​ឥត​អំពី​សាស្ដា​ដើម​ទៅ​ហើយ នៅ​សល់​តែ​សាសនា ។
    - សាសន​កិច្ច ឬ - --ក្រឹត្យ កិច្ច​ឬ​ក្រឹត្យ​ក្នុង​សាសនា​ឬ​របស់​សាសនា ។
    - សាសន​ទូត, សាសនហារិន ឬ
    - --ហារី អ្នក​នាំ​សំបុត្រ, អ្នក​នាំ​ដំណឹង​ឬ​ពាក្យ​បណ្តាំ (បើ​ស្ត្រី​ជា សាសន​ទូតី, សាសន​ហារិនី) ។
    - សាសន​ទូសកៈ អ្នក​ប្រទូស្ដ​សាសនា (បើ​ស្ត្រី​ជា សាសន​ទូសិកា) ។
    - សាសន​ធម៌ ធម៌​ជា​ពាក្យ​ប្រៀន​ប្រដៅ ក៏​គឺ​សាសនា​នុះ​ឯង ។
    - សាសន​បត្រ សំបុត្រ​បញ្ជាក់​ការ​យ៉ាង​ដាច់​ខាត ។
    - សាសនប្បដិបត្តិ ឬ
    - --ប្រតិបត្តិ ការ​ប្រតិបត្តិ​តាម​សាសនា ។
    - សាសនប្បវត្តិ ឬ
    - --ប្រវត្តិ ដំណឹង​សាសនា, ពង្សាវតារ​សាសនា ។
    - សាសន​មណ្ឌល មណ្ឌល​សាសនា, សាសនា​ទាំងមូល ។
    - សាសន​មូល ទី​តាំង​ឬ​ឫស​គល់​នៃ​សាសនា
    - សាសន​វិទ ឬ
    - --វិទូ អ្នក​ប្រាជ្ញ​ខាង​ការ​ប្រកាស​សាសនា ។
    - សាសន​វោហារ វោហា​របស់​សាសនា, ពាក្យ​ប្រើ​ក្នុង​សាសនា ។
    - សាសន​សម្បត្តិ សម្បត្តិ​សម្រាប់​ទំនុក​ចម្រុង​សាសនា ។
    - សាសនាយុ (បា. < សាសន + អាយុ) អាយុ​សាសនា គឺ​ការ​ឋិត​នៅ​នៃ​សាសនា ។
    - សាសនូបត្ថម្ភ (បា. < សាសន + ឧបត្ថម្ភ) ការ​ទំនុក​បម្រុង​សាសនា ។
    - សាសនូបត្ថម្ភក៏ (បា. < សាសន + ឧបត្ថម្ភក) អ្នក​ទំនុក​បម្រុង​សាសនា (បើ​ស្ត្រី​ជា សាសនូបត្ថម្ភិកា) ។
    - សាសនោវាទ (បា. < សាសន + ឱវាទ ) ដំបូន្មាន​ក្នុង​សាសនា ។ល។
  2. អនុបត្ថម្ភក ( គុ.គុនសព្ទ ) [--បុ័ត-ថ័ម-ភៈកៈ ឬ --ភក់]
    (< អន៑ “មិន, ពុំ, ឥត” + ឧបត្ថម្ភក; អនុបស្តម្ភក < អន៑ + ឧបស្តម្ភក) ដែល​មិន​មាន​អ្នក​ទំនុក​បម្រុង : មនុស្ស​អនុបត្ថម្ភក (បើ​ស្ត្រី​ជា អនុបត្ថម្ភិកា) ។ ន. អ្នក​ដែល​ឥត ឧបត្ថម្ភ ។
  3. ឧបច្ឆេទក ( ន.នាមសព្ទ ) [អ៊ុបុ័ច-ឆេ-ទៈកៈ]
    អ្នក​ផ្តាច់​បង់, អ្នក​ផ្តាច់ផ្តិល; អ្នក​ធ្វើ​ឲ្យ​ដាច់​ស្រឡះ ។
    - ឧបច្ឆេទក​កម្ម (ព. ពុ.) អកុសល​កម្ម​ពី​ព្រេង​នាយ​ដែល​អន្ទោល​ជាប់​តាម​មក​ចេញ​មុខ​ឲ្យ​ផល​ផ្តាច់​ជីវិត ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​ឧបច្ឆេទក​កម្ម រង់​ចាំ​ផ្តល់​ផល​ផ្តាច់​ជីវិត គឺ​ទោស​បាណាតិបាត​ពិត ដែល​ញ៉ាំង​ជីវិត​គេ​ឲ្យ​ខ្លី ។ បាណាតិបាត​កម្ម​កាច អាច​ផ្តាច់​ជីវិត​កូន​ក្មេង​ខ្ចី មិន​ឲ្យ​រស់​យូរ​តើ​ព្រោះ​អ្វី ? ព្រោះ​ថ្វី​ដៃ​ខ្លួន​ក្នុង​បុព្វេ ។ វេវ. ឧបឃាតក​កម្ម ។ ព. ផ្ទ. ឧបត្ថម្ភក​កម្ម ។ 
    - ឧបច្ឆេទ​មរណៈ សេចក្ដី​ស្លាប់​មុន​កំណត់​អាយុ​គឺ ស្លាប់​ដោយ​ឧបច្ឆេទក​កម្ម​មក​ផ្តាច់​អាយុ (ព. ពុ.។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ឧបឃាតក​កម្ម >ឧបឃាតក​កម្ម  ផង) ។
  4. ឧបបីឡកកម្ម ( ន.នាមសព្ទ ) [អ៊ុប៉ៈប៉ីឡៈកៈក័ម ]
    (ឧបបីឌក + កម៌ន៑) អកុសល​កម្ម​ពី​ព្រេង​នាយ ដែល​ជាប់​តាម​មក​ផ្តល់​បៀតបៀន​ឲ្យ​បាន​នូវ​សេចក្ដី​ទុក្ខ​លំបាក​វិនាស​ទ្រព្យ​ធន​ជាដើម : ត្រូវ​ឧបបីឡក​កម្ម​មក​ផ្តល់​ឲ្យ​វិនាស​ហិនហោច ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​ឧបបីឡក​កម្ម គយ​ឃ្លាំ​បៀតបៀន​ផ្តល់​ក្តី​ទុក្ខ តាម​ហេតុ​ដែល​ធ្វើ​ស៊ុកគ្រលុក ញ៉ាំង​សុខ​ឲ្យ​ប្រាស​ចេញ​ពី​គេ ។ ប្រភព​មក​ពី​វិហេសា ជា​កម្ម​ខ្លាំង​ក្លា​ក្នុង​បុព្វេ តាម​មក​ផ្តល់​ផល​មិន​តិច​ទេ ធ្វើ​គេ​យ៉ាង​ណា​ផ្តល់​យ៉ាង​នោះ ។  ព. ផ្ទ. ឧបត្ថម្ភក​កម្ម ។
  5. ឧបត្ថម្ភក [អ៊ុបុ័ត-ថ័ម-ភក់ ]
    (ឧបត្ថម្ភក; សំ. ឧបស្តម្ភក) អ្នក​ទំនុកបម្រុង; អ្នក​ទល់​ទ្រ, អ្នក​គាំទ្រ; អ្នក​ដែល​ជា​ទី​ពឹង​ផ្អែក​ឬ​ជា​ទី​ពំនាក់ : ខ្ញុំ​មាន​បង​ប្រុស​ជា​ឧបត្ថម្ភក (បើ​ស្ត្រី​ជា ឧបត្ថម្ភិកា) ។
    - ឧបត្ថម្ភក​កម្ម (--ភៈកៈ--) កុសល​កម្ម​ពី​ព្រេង​នាយ​ដែល​ចេញ​មុខ​ទំនុកបម្រុង​ឲ្យ​បាន​សេចក្ដី​សុខ-ចម្រើន ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​ឧបត្ថម្ភក​កម្ម ជួយ​គាំទ្រ​សត្វ​ឲ្យ​បាន​សុខ ទំនុក​បម្រុង​ឲ្យ​រីក​មុខ និរទុក្ខ​និរភ័យ​ជា​និរន្តរ៍ ។ កម្ម​នេះ​ជា​តួ​បុណ្យ​កុសល រែង​ផ្តល់​ផល​ល្អ​មិន​អាប់​អន់ មាន​ភាព​ជា​កម្ម​ដ៏​សោភ័ណ ផ្តល់​សុខ​គ្រប់​គ្រាន់​ឲ្យ​សប្បាយ ។ មិន​ត្រឹម​តែ​ផ្តល់​សុខ​ឲ្យ​កូន អាច​ជូន​ក្តី​សុខ​ឲ្យ​ដល់​ម្ដាយ អាពុក​និង​ញាតិ​ផង​ទាំងឡាយ ឲ្យ​បាន​សប្បាយ​ដោយសារ​ផង ។ ព. ផ្ទ.
    - ឧបឃាតក​កម្ម, ឧបបីឡក​កម្ម ។ (ព. ពុ.) ។
    - ឧបត្ថម្ភក​ជន ឬ
    - --បុគ្គល (--ភៈកៈ--) ជន​ឬ​បុគ្គល​អ្នក​ទំនុកបម្រុង ។
    - សាសនូបត្ថម្ភក អ្នក​ទំនុកបម្រុង​សាសនា ។ល។
  6. ជនូបត្ថម្ភកៈ ( ន.នាមសព្ទ ) [ជៈ នូប៉ាត់ថ័មៈភៈកៈ]
    (ជន + ឧបត្ថម្ភក) អ្នក​ទំនុក​បម្រុង​ដល់​ប្រជាជន តាម​ទំនង​ដ៏​សម​គួរ ដោយ​មិន​រើស​មុខ មិន​លម្អៀង (ប្រើ​ជា ជនុបត្ថម្ភ, ជនោបត្ថម្ភក ក៏​បាន) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!


Prohok Solutions @2017 : Learn Khmer | Khmer Calendar