Khmer Dictionary: ឥដ្ឋ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
កំពែង
( ន.នាមសព្ទ )
របងធ្វើដោយឥដ្ឋ, ដោយថ្ម ឬ ភ្លឺដែលលើកព័ទ្ធជុំវិញទីណាមួយដើម្បីឲ្យដក់ទឹក ។
- កំពែងខ្សៀ គឺគែមក្បាលខ្សៀ ។ កាលពីក្នុងសម័យបុរាណ ជនជាតិថៃ បានយកពាក្យខ្មែរថា កំពែង នេះទៅប្រើថា កាំពែង ថៃអានថា កាំផែង ព្រោះអក្សរ "ព" ថៃមានខ្យល់ជា "ផ" ខ្មែរ, លុះដល់សម័យតមក ខ្មែរខ្លះយកសំដីនេះមកប្រើថា កំផែង ឃ្លាតក្លាយពីសំដីថៃ ដែលថាតាមសំដីខ្មែរពុំច្បាស់នោះក៏មាន ។
-
ខឿន
( ន.នាមសព្ទ )
ថ្នាក់, ជាន់រងគេហដ្ឋាន ឬ ដីដែលលើកហើយមានឈើច្រុះ ឬរៀបឥដ្ឋ, ថ្មរាំងពីខាងជុំវិញ ដើម្បីមិនឲ្យលិចទឹក : ខឿនវិហារ, ខឿនពោធិព្រឹក្ស ។
-
ខ្វាង
( ន.នាមសព្ទ )
ថ្លាង-កទាល់ មាត់តូច ធ្វើដោយដីឥដ្ឋស្រុកអាយ អ្នកស្រុកច្រើនប្រើដាក់អង្ករ, ដាក់ម្លូជាដើម ។
-
ខ្លោងទ្វារ
( ន.នាមសព្ទ )
បង្គោលមួយគូមានធ្នឹមធ្វើដោយឥដ្ឋឬឈើភ្ជាប់នឹងកំពែង ឬរបងមានចន្លោះជាផ្លូវសម្រាប់ដើរចេញចូលបាន : ខ្លោងទ្វារវត្ត, ខ្លោងទ្វារផ្ទះ ។
-
ដុំ
( ន.នាមសព្ទ )
កំណាត់, បំណែក, កង់; ភាគឬប៉ែក ដែលជាប់មូលគ្នា, ដែលរួមគ្នា : ដុំឥដ្ឋ, ឥដ្ឋ ១ ដុំ, ស្ករ ១ ដុំ, សាច់ ១ ដុំ, ដី ១ ដុំ, ផ្ទះ ១ ដុំ; ឈរដោយដុំ, នៅដោយដុំ, ចងជាដុំ ។ ឈើមូលមានដំណាប់បញ្ចុះគល់កាំមានប្រហោងសម្រាប់ស៊កភ្លៅ : ដុំរទេះ ។
-
ដីស្អិត
( ន.នាមសព្ទ )
ដីដែលស្អិតល្មួតបៀមទឹកឬដីដែលម៉ដ្ឋទន់ល្មួត សម្រាប់ធ្វើក្អម, ឆ្នាំង, ឥដ្ឋ, ក្បឿងជាដើម ។
-
តឹក
( ន.នាមសព្ទ )
(តឹក អ. ថ. ទឹក “ផ្ទះដែលសង់ដោយឥដ្ឋ ដោយបាយអ”) ខ្មែរយើងប្រើហៅជង្រុកសម្រាប់ដាក់ស្រូវ : តឹកស្រូវ ។
-
គោល
( ន.នាមសព្ទ )
(គោល ឬ គោលក “ដុំ, ដុំមូល, មណ្ឌល; កូនគ្លី ...”) ដុំថ្ម, ដុំដែក, ដុំ ឬ កំណាត់ឈើ, ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ទោះមានចារឹកអក្សរក្ដី មិនមានអក្សរក្ដី ដែលគេជីកដាំ ឬ បោះទុកជាគ្រឿងសំគាល់ឲ្យដឹងព្រំប្រទល់ជាដើម : បោះគោល, គោលវត្ត, គោលចម្ការ, គោលខេត្ត, គោលព្រំប្រទល់ដែន ។ រូបពាក្យ, រូបសេចក្ដី; ច្បាប់, មាត្រា, មាតិកា; ភ័ស្ដុតាង, សំអាង, សាក្សី : គោលពាក្យ, គោលសេចក្ដី, និយាយឲ្យមានគោល ។ វាយកូនគោល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កូនគោល; ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុលិកា និង គុលី ផង) ។
-
គោលចារឹក
( ន.នាមសព្ទ )
ដុំដែក, ដុំថ្ម ឬកំណាត់ឈើ ឬក៏ដុំផ្ទាំងដែលរៀបឥដ្ឋ ហើយមានសរសេរអក្សរផង ដែលគេជីកដាំឬបោះទុកជាគ្រឿងសម្គាល់ឲ្យដឹងព្រំប្រទល់ជាដើម ។ គោលកំណត់ព្រំដែន ។
-
បាយអ
( ន.នាមសព្ទ )
ចំណុះធាតុ ២ យ៉ាងគឺ កំបោរ, ខ្សាច់លាយនឹងទឹក សម្រាប់បូកការដែលធ្វើដោយឥដ្ឋ ។
Headley's Khmer-English Dictionary Full Text Search
-
ឥដ្ឋ
( adj )
[ʔət]
- detail »
to be desirable; pleasing, likable, preferable, satisfying; necessary; ideal; dear, beloved, favorite
-
ឥដ្ឋ
( n )
[ʔət]
- detail »
brick, tile (2) ʔɯt, ʔətthaʔ-
Headley's Khmer-English Dictionary Subentry Full Text Search
-
កំរាលឥដ្ឋ
[kɑmraal ʔǝt]
tile / stone floor
-
គុកថ្មឥដ្ឋ
[kuk tmɑɑ ʔǝt]
brick kiln
-
ជាន់ឥដ្ឋ
[coan ʔǝt]
to mix clay for making bricks
-
ដីឥដ្ឋ
[dəy ʔǝt]
clay
-
ដុំឥដ្ឋ
[dom ʔǝt]
piece of brick, brickbat
-
បោះឥដ្ឋ
[bɑh ʔǝt]
to put clay into molds to make bricks
-
ឡឥដ្ឋ
[laa ʔǝt]
brick kiln
-
ឥដ្ឋកម្ម
[ʔǝt kam~kammeaʔ or kammaʔ]
satisfying deed
-
ឥដ្ឋកំរាល
[ʔǝt kɑmraal]
tile / brick to make floors
-
ឥដ្ឋចាន
[ʔǝt caan]
porcelain, China clay