Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អ្នកតា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាច់ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​បាក់ : កាច់​ឧស, រឹង​ណាស់​កាច់​មិន​បាក់​ទេ ។ ធ្វើ​ឲ្យ​ស្លាប់ : អ្នកតា​កាច់, ខ្មោច​កាច់ ។
  2. មេ-ស ( ន.នាមសព្ទ ) [មេ-ស]
    បិសាច​ស្រី, យាយ​ទែព, អ្នកតា​ស្រី : មេ-ស​ជ្រៃ, មេ-សប្រចណ្ឌ ។ល។
  3. សំពះ ( កិ.កិរិយាសព្ទ )
    លើក​ដៃ​ទាំង​ពីរ​ផ្គុំ​ម្រាម​ទាំង​១០ ឆ្ពោះ​ត្រង់​ទៅ​រក​បុគ្គល, ទៅ​រក​ទី​ឬ​វត្ថុ​ដែល​គោរព ។
    - សំពះ​ការ ក្រាប​សំពះ​តាម​បែប​បទ​ក្នុង​វេលា​ដែល​ខ្លួន​ធ្វើ​អាពាហ៍ពិពាហ៍ ។
    - សំពះ​គ្រូ សំពះ​គោរព​ចំពោះ​គ្រូ​ឬ​ចំពោះ​គុណ​គ្រូ​ដែល​បាន​បង្រៀន​មន្ត​វិជ្ជាការ​ឬ​សិល្បៈ​ផ្សេង​ៗ ។
    - សំពះ​ងារ ឬ ថ្វាយ​បង្គំ​ងារ ក្រាប​ថ្វាយ​បង្គំ​តាម​បែប​បទ​ចំពោះ​ព្រះ​ករុណា​ជា​ម្ចាស់​ជីវិត ទទួល​ឋានន្តរ​ដែល​ទ្រង់​ព្រះ​មេត្តា​ប្រោស​ព្រះ​រាជ​ទាន​តាំង ។
    - សំពះ​ពេលា សំពះ​ព្រះ​អាទិត្យ​ទទួល​ពេលា​មាន​ឫក្ស​ដែល​ហោរ​កំណត់​ឲ្យ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ ។
    - សំពះ​លា សំពះ​ពោល​ពាក្យ​លា​គ្នា ។
    - សំពះ​សួរ សំពះ​បុគ្គល​ដែល​គួរ​គោរព​បញ្ចេញ​វាចា​សួរ​សុខ​ទុក្ខ​ផង ។ សំពះ​សុំ​ទោស សំពះ​អង្វរ​សុំ​ឲ្យ​គេ​អត់​ទោស​ឲ្យ ។
    - សំពះសំពិន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សំពិន) ។
    - សំពះ​អ្នកតា សំពះ​ចំពោះ​រូប​អ្នកតា​ដែល​សន្មត​ថា ស័ក្ដិសិទ្ធិ​សុំ​ឲ្យ​ជួយ ។ល។
  4. សែន ( កិ.កិរិយាសព្ទ )
    ដាក់​ភោជនាហារ​សំបូងសង្រូង​ចំពោះ​ទៅ​​មតក​បុគ្គល ឬ​ដាក់​ក្រយា​បូជា​ពោល​ពាក្យ​អំពាវនាវ​ចំពោះ​ខ្មោច​បិសាច : សែន​ខ្មោច, សែន​ដូនតា, សែន​ពែ, សែន​ព្រេន, សែន​អ្នកតា ។ ព. ប្រ. លប​សូក, ឲ្យ​សំណូក : ទាល់​តែ​សែន​ត្រូវ​ទើប​បាន​ស្រួល ។
  5. ឡើង ( កិ.កិរិយាសព្ទ )
    ទៅ​ខាង​លើ, ទៅ​ពី​ក្រោម​ទៅ​លើ (ទីទៃ​ពី​ចុះ) : ឡើង​ជណ្តើរ ។ ស្ទុះ​ខ្ពស់​ទៅ​លើ : ខ្លែង​ឡើង ។ ចាប់​តោង​ជាន់​ប្រវា​ទៅ​លើ : ឡើង​ដើម​ឈើ, ឡើង​ត្នោត ។ ចាប់​តោង​លូត​ទៅ​លើ : ម្លូ​ឡើង​ជន្លង់, សណ្តែក​ឡើង​ទ្រើង ។ ជន់​ចម្រើន​ទឹក​ខ្ពស់​ឬ​ជ្រៅ : ទឹក​ឡើង (ព. ផ្ទ. ទឹក​ស្រក)។ ប៉ោង​សាច់​ខ្ពស់​ជាង​ប្រក្រតី : នំ​អាកោ​ឡើង ។ ស្ទុះ​ពី​ក្រោម​មក​លើ : ស្លេស្ម៍​ឡើង ។ ភ្ញាក់​ហើយ​ក្រោក​ពី​ដេក : ឡើង​ពី​ដេក (ព. សា.) ។ល។ ឡើង-ក ដែល​មាន​ក​និង​បូគ​ធំ : គោ​ឡង-ក ។
    - ឡើង​គណ (--គន់) ឡើង​គណៈ គឺ​ចូល​ទៅ​រក​លោក​ជា​កំណាន់​ខែត្រ​សាក​សួរ​ធម៌​វិន័យ (ចំពោះ​តែ​បព្វជិត​ក្នុង​កម្ពុជ​រដ្ឋ​សម័យ​ពី​ដើម) ។
    - ឡើង​ចាង ឬ - ឡើង​ចិត្ត​ឡើង​ចាង បាន​ចិត្ត​ទ្រើស​ឃ្នង, ទ្រនង់​មិន​សូវ​កោត​ក្រែង, មិន​សូវ​ស្ដាប់​បង្គាប់ : ថ្នម​កូន​ហួស​ពេក​ទាល់​តែ​ឡើង​ចាង​អស់; វា​ឡើង​ចិត្ត​ឡើង​ចាង​ច្រងេងច្រងាង​អស់​ទៅ​ហើយ ឥត​ស្ដាប់​បង្គាប់​ទេ !; មាតា​បិតា មិន​ស្ដី​មិន​ថា មិន​គិត​រាក់​ជ្រៅ បណ្ដោយ​ឲ្យ​កូន រហូត​ដល់​ចៅ ឡើង​ចាង​ឃោរឃៅ ប្រដៅ​អស់​កើត ។
    - ឡើង​ចិត្ត ឬ - ឡើង​ទឹក​ចិត្ត បាន​ចិត្ត ។
    - ឡើង​ជន្លង់ លតា​ជាតិ​ផ្សេង​ៗ​ដែល​វារ​តោង​ជន្លង់ : ម្លូ​ជា​ដំណាំ​ឡើង​ជន្លង់ ។
    - ឡើង​ជា ទៅ​ជា ។
    - ឡើង​ជោរ, ឡើង​ជំនោរ ឬ - ឡើង​បញ្ជោរ រីករាយ​ព្រោះ​គេ​បញ្ជោរ ។
    - ឡើង​ឈរ ក្រោក​ឈរ (ព. សា.) ។
    - ឡើង​ដៃ មាន​សេចក្ដី​ចម្រើន, មាន​ស្រី​សួស្ដី, មាន​លាភ, មាន​យស...។
    - ឡើង​ឋាន​សួគ៌ ឬ - ឡើង​សួគ៌ បាន​ទៅ​កើត​ឯ​ឋាន​សួគ៌; ទៅ​កាន់​ឋាន​សួគ៌ ។
    - ឡើង​ទឹក​មុខ ចេញ​ទឹក​មុខ : ឡើង​ទឹក​មុខ​ស្រស់​បំព្រង ។
    - ឡើង​ទ្រើង លតា​ជា​តិ​ផ្សេង​ៗ​ដែល​វារ​តោង​ទ្រើង : ដំណាំ​ឡើង​ទ្រើង ។
    - ឡើង​បាយ ចេញ​ពក​ស​ត្រង់​ប្រស្រី​មាន​សណ្ឋាន​ស្រដៀង​នឹង​គ្រាប់​បាយ : ភ្នែក​ឡើង​បាយ ។
    - ឡើង​បាយ​ស្រា ដែល​រលួយ​កខ្វក់​មាន​សណ្ឋាន​ស្រដៀង​នឹង​បាយ​ស្រា ។
    - ឡើង​បុណ្យ, ឡើង​បុណ្យ​ស័ក្តិ ឬ - ឡើង​បុណ្យ​ឡើង​ស័ក្តិ លឿន​ងារ​ការ​ឬ​បណ្ដា​ស័ក្តិ​ពី​ថ្នាក់​ទាប​ទៅ​ថ្នាក់​ខ្ពស់ ឬ​ពី​ថ្នាក់​តូច​ទៅ​ថ្នាក់​ធំ ។
    - ឡើង​ផ្ទះ ឡើង​នៅ​ក្នុង​ផ្ទះ​ថ្មី ។
    - ឡើង​រាជ្យ (--រាច) បាន​ទី​ជា​ក្សត្រិយ៍​ទ្រង់​រាជ្យ, បាន​សោយ​រាជ្យ ។ ព. ប្រ. ឡើង​អំណាច​ដោយ​សេចក្ដី​ព្រហើន​យង់ឃ្នង (ហាក់​ដូច​ជា​បាន​សោយ​រាជ្យ) : ពួក​ពាល​ឡើង​រាជ្យ, ឧទ្ទាម​ឡើង​រាជ្យ ។
    - ឡើង​រាសី មាន​ស្រី​សួស្ដី ។
    - ឡើង​រោង តាំង​ពិធី​ពលី​ការ​គោរព​បូជា​ពួក​ខ្មោច​អារក្ស (ក្នុង​រោង​សង់​ថ្មី) តាម​កាល​កំណត់​ដែល​ត្រូវ​ធ្វើ ។
    - ឡើង​ស័ក ដែល​ចូល​ស៊ប់​ក្នុង​ស័ក​ឆ្នាំ​ថ្មី : ពារ​ឡើង​ស័ក ឬ ថ្ងៃ​ឡើង​ស័ក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សង្រ្កាន្ត>សង្រ្កាន្ត និង ស័ក ផង) ។
    - ឡើង​សាច់ មាន​សាច់ (ធាត់​ជាង​ពី​ដើម) ។
    - ឡើង​សិរី ឬ - ឡើង​ស្រី​សួស្ដី ស្រាប់​តែ​មាន​សិរី​ឬ​ស្រី​សួស្ដី​ជាង​ពី​មុន ។
    - ឡើង​សម្ដី បញ្ចេញ​សម្ដី​ឥត​ញញើត ។
    - ឡើង​អំណាច មាន​អំណាច​លើស​ពី​ប្រក្រតី​ដើម ។
    - ឡើង​អំនួត និយាយ​អួត​ខ្លួន​ហួស​ពី​ដំណើរ​ពិត ។
    - ឡើង​អ្នកតា ប្រជុំ​គ្នា​ធ្វើ​ពលី​ការ​បូជា​អ្នកតា ។ល។
  6. ឡង់ ( ន.នាមសព្ទ )
    តាំងយូ​ក្រដាស​តូច​សាច់​រឹង​រាង​ខុប​ក្រឡូម សម្រាប់​ថ្វាយ​អ្នកតា (របស់​ចិន​យួន) : បន់​អ្នកតា​ថ្វាយ​ឡង់, រូប​អ្នកតា​បាំងឡង់ ។
  7. អ្នកតា ( ន.នាមសព្ទ ) [នាក់-- ]
    អ្នក​ជីតា ។ ពាក្យ​សម្រាប់​ហៅ​ភូត​បិសាច​ប្រុស ឬ​ទេពារ័ក្ស​ប្រុស​ដែល​មាន​ខ្ទម​ឬ​រោង​អាស្រម​ជា​លំនៅ​ឬ​ឥត​លំនៅ​យ៉ាង​នោះ​ក៏​មាន : ខ្ទម​អ្នកតា, បន់​អ្នក​តា ។
    - ឡើង​អ្នក​តា ប្រជុំ​គ្នា​ធ្វើ​សក្ការៈ​ចំពោះ​អ្នក​តា​ដើម្បី​គំនាប់​អ្នក​តា​ឬ​សុំ​ទឹក​ភ្លៀង​អ្នក​តា​ជាដើម ។
    - អ្នក​តា​ចាស់​ស្រុក អ្នក​តា​សម្រាប់​ស្រុក​ជា​យូរ​អង្វែង​មក​ហើយ ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្រពើអ្នកតា [krɑpəə neak taa]
    crocodile believed to be found near the homes of spirits
  2. ខ្ទមអ្នកតា [ktɔɔm neak taa]
    small shrine dedicated to a spirit
  3. ជំងឺខុសអ្នកតា [----- kʰoh neak taa]
    class of illnesses caused by supernatural agencies
  4. តូបអ្នកតា [toop neak taa]
    small shrine dedicated to ancestral spirits
  5. ថ្មអ្នកតា [tmɑɑ neak taa]
    turtle (fisherman's slang)
  6. រូបអ្នកតា [ruup neak taa]
    medium (who can be possessed by village spirits)
  7. ហែអ្នកតា [hae neak taa]
    to parade the spirit (esp. referring to certain Chinese festivals in which people dress up as powerful spirits)
  8. ឡើងអ្នកតា [laəŋ neak taa]
    to conduct the annual ceremony paying homage to local village spirits
  9. អ្នកតា [neak taa]
    ancestral spirit; guardian spirit (esp. local -- usually masculine -- tutelary spirits and spirits of famous warriors such as អ្នកតាឃ្លាំងមឿង in Pursat, អ្នកតាក្រហមក in Phnom Penh, and អ្នកតាគ្រាម in Oddar Mean Chey; they are usually benevolent); you / your (arch., respectful, addressing an old man)
  10. អ្នកតាព្រៃ [neak taa prey]
    forest spirits (usually malevolent)


Prohok Solutions @2017 : Learn Khmer | Khmer Calendar