Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អួត

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ទទែ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ទន្ទេង​ដោយ​ផ្អៀង​បញ្ឆៀង​ខ្លួន​អួត : ក្របី​អួត​ទទែ, មាន់​កៀង​ញី​ទទែ ។
  2. គឃរ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    ដែល​មាន​អាការ​ខ្ទរ, គឃ្លើន​ឥត​កោត​ញញើត : ដើរ​គឃរ គឺ​ដើរ​គឃ្លើន​ឥត​កោត​ញញើត, អួត​គឃរ គឺ​អួត​ក្អេងក្អាង​ឥត​កោត​ញញើត, ឫក​គឃរ គឺ​ឫក​គឃ្លើន, សំដី​គឃរ គឺ​សំដី​ក្អេងក្អាង​ ឥត​កោត​ញញើត ឥត​ក្រែង ។
  3. គុណ ( ន.នាមសព្ទ ) [គុន ]
    សេចក្ដី​ចម្រើន; ថ្នាក់; ជាន់; លក្ខណៈ; ចំណែក; សេចក្ដី​ល្អ; សភាព; បែប​បទ...។ សភាវ​ធម៌​ដែល​ចម្រើន​ឡើង​ដោយ​លក្ខណៈ​របស់​ខ្លួន​គួរ​គោរព​តប​ស្នង​នឹង​ខាន​ពុំ​បាន : គុណ​មាតា, គុណ​បិតា, គុណ​គ្រូ, គុណ​លោក​អ្នក​មាន​ឧបការៈ​លើ​ខ្លួន ។ ធម៌​ដែល​គួរ​នឹក គួរ​រំពឹង​ដល់ : គុណ​ព្រះ​ពុទ្ធ-ព្រះ​ធម៌-ព្រះ​សង្ឃ ។ បើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ. គុណៈ ដូច​ជា
    - គុណ​កថា (--កៈថា) ការ​ថ្លែង, និយាយ, ចរចា​អំពី​គុណៈ គុណ​កថា​នេះ​ពីរោះ​ណាស់ គួរ​តែ​ស្ដាប់ ។
    - គុណ​កម្ម (--ក័ម) អំពើ​គឺ​គុណ, អំពើ​ជា​គុណ​ប្រយោជន៍ ។
    - គុណ​ជាត ឬ គុណ​ជាតិ (--ជាត) (ប្រើ​តាម នបុំ. ឥត្ថី.) គុណ​គ្រប់​យ៉ាង : គុណ​ជាតិ ៣ យ៉ាង គឺ សីល, សមាធិ, បញ្ញា ហៅ​ថា ត្រៃ​សិក្ខា ព្រោះ​ជា​ដំណើរ, ជា​លំអាន គួរ​បុគ្គល​សិក្សា​ហាត់​រៀន​បំពេញ​ឲ្យ​មាន​បរិបូណ៌ ដើម្បី​ជា​ផ្លូវ​រំងាប់​ទុក្ខ; សីល​ជា​គុណ​ជាត​ញ៉ាំង​កាយ​វាចា​ឲ្យ​បរិសុទ្ធ, សមាធិ ជា​គុណ​ភាព​ញ៉ាំង​ចិត្ត​ឲ្យ​ស្ងប់, បញ្ញា ជា​គុណ​ជាតិ​នាំ​ឲ្យ​ស្គាល់​ខុស​ត្រូវ, ឲ្យ​ស្គាល់​ការ​ពិត ។
    - គុណ​ធម៌ (--ធ័រ) ធម៌​ដែល​មាន​ដំណើរ​ចម្រើន​សេចក្ដី​សុខ​ទុក្ខ​តាម​ជាន់​តាម​ថ្នាក់ បាន​ខាង​អំពើ​ល្អ អាក្រក់ គឺ​បុណ្យ​បាប​ដែល​បុគ្គល​ធ្វើ ។ សេចក្ដី​ល្អ, សេចក្ដី បរិសុទ្ធិ, សេចក្ដី​អាណិត, ប្រណី... ។
    - គុណ​នាម (--នាម) នាម​សព្ទ​ដែល​ប្រាប់​ដំណើរ​នាម​នាម ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា ដូច​ពាក្យ​ថា ខ្មៅ, ស, តូច, ធំ, វែង, ខ្លី, ខ្ពស់, ទាប, វៀច, ត្រង់​ ជាដើម ។
    - គុណ​បទ (--បត់) បទ​ដែល​ជា​វិសេសនៈ​របស់​នាម នាម ដូច ពាក្យ​ថា ផ្ទះ​ខ្ពស់, ផ្ទះ​ទាប, ផ្ទះ​ចាស់, ផ្ទះ​ថ្មី ជាដើម; ខ្ពស់, ទាប, ចាស់, ថ្មី ជា​គុណ​បទ​របស់ ផ្ទះ ។
    - គុណ​ភាព (--ភាប) ភាព​នៃ​គុណ, ដំណើរ​ដែល​មាន​គុណ; របស់​ដែល​មាន​អានុភាព​ស័ក្តិសិទ្ធិ : ឱសថ​នេះ​មាន​គុណ​ភាព​វិសេស​ណាស់ ។
    - គុណ​វិបត្តិ (--វិបាត់) វិបត្តិ​នៃ​គុណ, ការ​ប្រាស​ចាក​គុណ, ការ​ខ្វះ​សេចក្ដី​ល្អ, ការ​គ្មាន​ផល​ប្រយោជន៍: មនុស្ស​ម្នាក់​ៗ​តែង​មាន​គុណ​សម្បត្តិ​ខ្លះ, គុណ​វិបត្តិ​ខ្លះ ។
    - គុណ​វិសេស (--វិសេសៈ ឬ--វិសែស) ដំណើរ​ប្លែក​របស់​គុណ គឺ​ដំណើរ​ប្រព្រឹត្ត​ល្អ​ដោយ​កាយ​វាចា​ចិត្ត​ឥត​សៅហ្មង ។ សេចក្ដី​ល្អ​ផ្សេង​ៗ ។ ឈាន​សមាបត្តិ​ដែល​ជា​ធម៌​មាន​ដំណើរ​ប្លែក​គួរ​ឲ្យ​ស្ងើច : អួត​គុណ​វិសេស​ដែល​ពុំ​មាន​ក្នុង​ខ្លួន ។
    - គុណ​វុឌ្ឍិ (--វុត-ឍិ) សេចក្ដី​ចម្រើន​ដោយ​គុណ, ដំណើរ​ចម្រើន​ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​រុងរឿង, ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណ​សព្ទ (--ស័ប) សំដី​ដែល​ប្រាប់​ដំណើរ​នាម​នាម​ឲ្យ​ឃើញ​លក្ខណៈ​ផ្សេង​ៗ​គ្នា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) គុណ​នាម ផង) ។
    - គុណ​សម្បត្តិ (--ស័ម-ប័ត) សេចក្ដី​ដល់​ព្រម​ដោយ​គុណ គឺ​ការ​បរិបូណ៌ ដោយ​សេចក្ដី​ល្អ, ដោយ​សេចក្ដី​បរិសុទ្ធិ; មនុស្ស​នេះ​ មាន​គុណ​សម្បត្តិ​គួរ​ឲ្យ​សរសើរ ។
    - គុណ​សម្បទា (--ស័ម-ប៉ៈទា) ដូច​គ្នា​នឹង គុណ​សម្បត្តិ ដែរ ។
    - គុណាករ (--កៈរ៉ៈ ឬ-ក) (គុណ + អាករ) អណ្ដូង, កំណប់ នៃ​សេចក្ដី​ល្អ, នៃ​សេចក្ដី​បរិសុទ្ធិ; ប្រជុំ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ​គ្រប់​យ៉ាង; បុគ្គល​អ្នក​បរិបូណ៌​ដោយ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានិសង្ស (--និសង់) (គុណ + អានិសំស) ដំណើរ​បង្ហូរ​ផល​ផ្ដល់​ឲ្យ​បាន​សម្រេច​ប្រយោជន៍​ដោយសារ​គុណ , ផល​នៃ​សេចក្ដី​ល្អ, ផល​ដែល​ឲ្យ​តាម​ដំណើរ​សេចក្ដី​បរិសុទ្ធិ ។
    - គុណានុភាព (--ភាប) (គុណ + អានុភាវ) អានុភាព​នៃ​គុណ គឺ​អំណាច, តេជះ, ឫទ្ធិ​នៃ​សេចក្ដី​ល្អ, សេចក្ដី​បរិសុទ្ធិ ។
    - គុណូបការៈ ឬ គុណោបការៈ (គុណ + ឧបការ) សេចក្ដី​ទំនុក​បម្រុង, អនុគ្រោះ​ដោយ​គុណ គឺ​សេចក្ដី​ទំនុក​បម្រុង​ឲ្យ​ល្អ, ឲ្យ​ដុះ​ដាល​ចម្រើន; ហៅ​ថា ឧបការ​គុណ វិញ​ក៏​បាន ។ល។
  4. បង្អួត ( កិ.កិរិយាសព្ទ )
    សម្ដែង​ឲ្យ​គេ​ដឹង​ឲ្យ​គេ​ស្គាល់​អ្វី​ៗ ជា​របស់​ខ្លួន​ដោយ​ដំណើរ​អួត​ ដើម្បី​នឹង​ឲ្យ​គេ​ស្ងើច ឲ្យ​គេ​សរសើរ ។
    - បង្អួត​បង្អរ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បង្អរ) ។
  5. បាក់ ( កិ.កិរិយាសព្ទ )
    ភ្លាត់, ឃ្លាត, ខ្ទេច​ខុស​ពី​ប្រក្រតី ឬ​ពី​ទី​ទំនង​ដើម (ចំពោះ​តែ​អ្វី​ៗ​ដែល​រឹង, ដែល​ស្រួយ) : បាក់​ឆ្អឹង ឬ​ឆ្អឹង​បាក់, បាក់​ដៃ ឬ​ដៃ​បាក់, បាក់​ជើង ឬ​ជើង​បាក់ បាក់​រទេះ ឬ​រទេះ​បាក់...។
    - បាក់​កុម្ពណ្ឌ ខ្លាច​រាង​ចាល​រអា​ដូច​ជា​ពួក​កុម្ព័ណ្ឌ (កុម្ភណ្ឌ) ដែល​បាក់​ស្បាត ខ្លាច​ពួក​ទេវតា​ឬ​ខ្លាច​ពួក​អសុរ ។
    - បាក់​កំពង់ បាក់​ភ្លូត​ទៅ​រក​តែ​កំពង់​មួយ​ៗ ឬ​ទិញ​ដូរ​តែ​នៅ​ទី​ផ្សារ​ណា​មួយ ឬ​ក៏​នៅ​ផ្ទះ​លក់​ទំនិញ​ណា​មួយ; បើ​ជា ព. ប្រ. ថា​ទំនិញ​ស្លាប់​ថ្លៃ​មិន​ឡើង​មិន​ចុះ ។
    - បាក់​កម្លាំង ថយ​កម្លាំង​ខ្សោយ​ទ្រម​ដោយ​ធ្វើ​ការ​ធ្ងន់​លង់​ហួស​ប្រមាណ ។
    - បាក់​ចិត្ត ងប់​ស៊ប់​ចិត្ត​ទៅ​រក​ឥត​ងាក​បែរ ។
    - បាក់​ទ័ព ពួក​កង​ទ័ព​ច្បាំង​ចាញ់​គេ​រត់​រប៉ាត់រប៉ាយ​ថយ​ចេញ ។
    - បាក់​ធ្មុង ព. ប្រ. អស់​អំណាច អស់​ពិស​ដូច​ត្រី​បាក់​ធ្មុង ។
    - បាក់​ពន្លូក ឬ - បាក់​ភ្លូក ផ្អើល​ភ្លូក​ចុះ​ចូល​កោត​ខ្លាច​ដោយ​គោរព​ស៊ប់​ចិត្ត ។
    - បាក់​រទេះ ព. ប្រ. លង់​ទ្រនេស​ទៅ​ណា​មិន​រួច​ដោយ​ត្រូវ​នឹង​គ្រឿង​ប្រហារ​មាន​របួស​ជា​ទម្ងន់, ដូច​ជា​រទេះ​បាក់ (និយាយ​ចំពោះ​តែ​សត្វ​កាច) : ពស់​វែក​បាក់​រទេះ, ខ្លា​បាក់​រទេះ ។
    - បាក់​អំនួត ខូច​អំនួត​លែង​ហ៊ាន​អួត​ត​ទៅ​ទៀត ព្រោះ​អួត​ហួស​ហេតុ​លើស​ទំនង ។
    - ទឹក​បាក់ ទឹក​ធ្លាក់​ខ្លាំង​ហូរ​ជ្រុល​មក​ពី​ទី​ខ្ពស់ បើ​ទស់​ទប់​ក៏​មិន​ងាយ​នឹង​ឈ្នះ ។
    - ធ្មេញ​បាក់ ធ្មេញ​ដែល​រដក​របូត​ចេញ ។
    - បាក់​មុខ ព. ប្រ. អាម៉ាស់​មុខ, ទាប​មុខ គឺ​ជ្រុប​មុខ​ចុះ ព្រោះ​អ្នក​ណា​មួយ​ធ្វើ​ឲ្យ​អាប់ឱន ។ល។
  6. ព្យាករ ( កិ.កិរិយាសព្ទ )
    (វ្យាករ) ធ្វើ​ឲ្យ​ប្រាកដ, ឲ្យ​ជាក់​ច្បាស់; ពោល​អួត​; ទាយ : ហោរ​ព្យាករ​ថា​ឆ្នាំ​នេះ​មាន​ទឹក​ភ្លៀង​ច្រើន ។
  7. យោសោ ( គុ.គុនសព្ទ )
    (យ-ត> យោ-សោ ជា សព្វ. “ឯណា-នោះ”; ស. យោសោ អ. ថ. យ៉ូសូ៎ “ដែល​រំអុក​ឲ្យ​កើត​សេចក្ដី​អផ្សុក, ដែល​អួត​ថា​ល្អ”) ដែល​ប្រកប​ដោយ​ព្យាបាទ, គុំកួន, ឥត​មេត្តា​ប្រណី; ដែល​ធ្វើ​អ្វី​ៗ តាម​តែ​ប្រទះ, ខ្ជីខ្ជា : ចិត្ត​យោសោ, មនុស្ស​យោសោ (ម. ប្រ.; សម្រាប់​ប្រើ​ក្នុង​ពាក្យ បើ​កវី​ត្រូវ​ការ​ប្រើ) ។
  8. ម៉្លា ( និ.និបាតសព្ទ )
    អម្បាល​ម៉ាន, អម្បាល​ណា, យ៉ាង​ណា, ណាស់​ណា; ពាក្យ​សម្រាប់​និយាយ​ផ្ទញ់​ឲ្យ​អ្នក​ដែល​លើក​ខ្លួន​ឯង​បង្អាប់​អ្នក​ដទៃ : ត្រង់​គេ​ចេះ​តែ​អាក្រក់ ចុះ​ខ្លួន​ល្អ​ម្ល៉ា​ទៅ !; ត្រង់​គេ​ឯង​ថា​គេ​ល្ងង់ ចុះ​ខ្លួន​ឯង​តើ​ចេះ​ម្ល៉ា​ទៅ !; នែ​កុំ​អួត​តែ​ខ្លួន​ពេក មិន​ម្ល៉ា​ទេ ! ... ។
  9. លលក ( ន.នាមសព្ទ )
    ឈ្មោះ​បក្សី​មួយ​ប្រភេទ ពួក​ទទា, ឈ្មោល​ចេះ​រងាវ ។
    - លលក​ទ្រោល លលក​ឈ្មោល​ក្លា​រងាវ​ខ្ទរ ។
    - លលក​បរ លលក​ឈ្មោល​ដើរ​ដំណើរ​ក្រទា ពង់ក​ធ្វើ​ងីកងាក​ៗ បញ្ចេញ​សូរ​សព្ទ​រន​ញាប់​រន្ថាន់ កៀង​ញី​ឬ​អួត​ជល់​គ្នា ។
    - លលក​បូល លលក​បញ្ចេញ​សំឡេង​ឯក​សព្ទ​ផ្ទួន​ពីរ​ៗ​ស្រាល​ៗ​រង្វើល​ៗ ។
  10. លើក ( កិ.កិរិយាសព្ទ )
    យក​ពី​ក្រោម​ឡើង​ទៅ​លើ, យក​ពី​ទំនាប​ទៅ​ទី​ខ្ពស់; យក​ពី​ទី​មួយ​ទៅ​ទី​ដទៃ; ជ្រោង​ឡើង, ទ្រ​ឡើង, ស្ទួយ​ឡើង; គ្រាហ៍​ឡើង; ធ្វើ​ឲ្យ​ខ្ពស់, ដាក់​បំពេញ​ឬ​ពូន​ឲ្យ​ខ្ពស់ : លើក​អីវ៉ាន់​ពី​ដី​ដាក់​លើ​ផ្ទះ; លើក​ដៃ; លើក​បាយ; លើក​មនុស្ស​ឈឺ, លើក​ដី, លើក​ថ្នល់, លើក​ភ្លឺ​ស្រែ ។
    - លើក​កំណាព្យ តែង​កាព្យ ។
    - លើក​កម្ពស់ អួត​យក​កម្ពស់ : និយាយ​លើក​កម្ពស់; មនុស្ស​លើក​កម្ពស់ ។
    - លើក​ខ្មោច គាស់​ខ្មោច : បុណ្យ​លើក​ខ្មោច (ព. សា.); លើក​ខ្មោច​ស្រោច​ឆ្អឹង គាស់​ខ្មោច​ហើយ​ស្រោច​ទឹក​លាង​ឆ្អឹង (ព. សា.) ។
    - លើក​ខ្លួន អួត​ខ្លួន, តម្កើង​ខ្លួន : និយាយ​លើក​ខ្លួន; មនុស្ស-- ។
    - លើក​គ្នា នាំ​គ្នា​ច្រើន​នាក់ ។
    - លើក​ចោល បោះ​ចោល; ចោល​មិន​យក​ជា​ការ, ចោល​លែង​ត្រូវ​ការ ។
    - លើក​ជើង សរសើរ ឬ​បញ្ជោរ​នាំ​ឲ្យ​ឡើង​ទឹក​ចិត្ត​ឬ​ឲ្យ​បាន​ចិត្ត, ឲ្យ​លង់​ឬ​ឲ្យ​ស៊ុន​គំនិត : និយាយ​លើក​ជើង ។
    - លើក​ដាក់ លើក​ឲ្យ​អង្គុយ​ហើយ​ដាក់​ផ្តេក​ទៅ​វិញ : ឈឺ​លើក​ដាក់ (ឈឺ​ធ្ងន់​ក្រោក​មិន​រួច) ។
    - លើក​តម្កើង ធ្វើ​ឲ្យ​ថ្កើង : និយាយ​លើក​កម្កើង ។
    - លើក​ទ័ព នាំ​កង​ទ័ព​ចេញ​ទៅ​ឬ​ត្រឡប់​មក ។
    - លើក​ទុក បញ្ឈប់​ទុក, ស្លេះ​ទុក; លើក​លែង ។
    - លើក​ទោស ពោល​ទោស ។
    - លើក​ទោស​ចោល លែង​ប្រកាន់​ទោស, បដិសេធ​ទោស ។
    - លើក​បំណន់ តាំង​រៀប​ពិធី​ឬ​តាំង​របៀប​បន់ស្រន់ ។
    - លើក​មនុស្ស តម្កើង​មនុស្ស : ស្រុក​លើក​មនុស្ស ។
    - លើក​មុខ នាំ​ឲ្យ​ពេញ​មុខ, ឲ្យ​មាន​សេចក្ដី​សរសើរ : កូន​លើក​មុខ​ឪពុក​ម្តាយ, សិស្ស​លើក​មុខ​គ្រូ ។
    - លើក​យក នាំ​យក : លើក​យក​រឿង​មក​តំណាល ។
    - លើក​រាសី (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រាសី) ។
    - លើក​រឿង តែង​រឿង​ប្រតិដ្ឋ​ចេញ​ពី​គំនិត​ខ្លួន ។ លើក​ល៉ៈ (< លើក ។ល។) រំលង​ចោល​ខ្លះ​មិន​ឲ្យ​សព្វ​គ្រប់ : និយាយ​លើក​ល៉ៈ ។
    - លើក​លែង ឈប់​លែង; បដិសេធ​ចោល; វៀរ​លែង ។
    - លើក​លែង​តែ វៀរ​លែង​តែ : លើក​លែង​តែ​មនុស្ស​ពិការ ។
    - លើក​សត្វ លើក​គ្នា​ច្រើន​នាក់​ចូល​លុក​ព្រៃ​បង្អើល​សត្វ ដើម្បី​បាញ់​ឬ​ឲ្យ​ជាប់​ដោយ​នេសាទុប​ករណ៍ ។
    - លើក​សព (--សប់) គាស់​សព (ព. ខ្ព.; ព. សា. លើក​ខ្មោច) ។
    - លើក​សព​សំស្ការ (លើក​សព​សង្ការ) លើក​សព​សង្ខារ គឺ​គាស់​សព​ហើយ​ធ្វើ​ឈាបន​កិច្ច (ព. ខ្ព.; ព. សា. លើក​ខ្មោច​ស្រោច​ឆ្អឹង) ។
    - លើក​ស្លា លើក​ជំនូន​ធំ​ជូន​មាតា​បិតា​ខាង​ស្រី ។ល។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អួត ( v ) [ʔuət]   - detail »
    to brag, boast, exaggerate.
  2. អួត ( adj ) [ʔuət]   - detail »
    to be boastful
Headley's Khmer-English Dictionary Subentry Full Text Search
  1. អាងអួត [ʔaaŋ ʔuət]
    See:អួតអាង
  2. អួតខ្លួន [ʔuət kluən]
    to brag / boast (about oneself), praise oneself; to be vain, boastful
  3. អួតគឃរ [ʔuət kɔkʰɔɔ]
    to brag
  4. អួតអាង [ʔuət ʔaaŋ]
    to brag about / praise / glorify (oneself); to be over-confident; to be arrogant


Prohok Solutions @2017 : Learn Khmer | Khmer Calendar