Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អារម្មណ៍

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កម្សាន្ត ( កិ.កិរិយាសព្ទ ) [កំសាន ]
    សម្រាក​ចិត្ត, ធ្វើ​ឲ្យ​ក្សាន្ត​ចិត្ត, លំហើយ​ចិត្ត, ធ្វើ​ចិត្ត​ឲ្យ​ស្រាកស្រាន្ត, ឲ្យ​ស្បើយ​ចាក​អារម្មណ៍​ផេ្សង​ៗ : ដើរ​លេង​កម្សាន្ត​ចិត្ត (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ក្សាន្ត) ។
  2. កសិណ ( គុ.គុនសព្ទ ) [កៈ-សិន]
    “ទាំងអស់” ។ ន. ប្រភេទ​នៃ​សមថ​កម្មដ្ឋាន ដែល​កំណត់​យក​ព័ណ៌​សម្បុរ​ជា​អារម្មណ៍ ជា​គ្រឿង​ដឹក​មក​កាន់​ចិត្ត ។ រូប​តាង​ជា​សំអាង : កសិណ​សាក្សី, យើង​នឹង​យក​ពាក្យ​នេះ​ជា​កសិណ​មិន​បាន​ទេ ។
  3. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  4. ខឹង ( កិ.កិរិយាសព្ទ )
    កម្រើក​ចិត្ត​ដោយ​ទោមនស្ស ព្រោះ​មាន​អារម្មណ៍​មិន​គាប់​ចិត្ត​ មក​ប៉ះ​ពាល់​ត្រូវ​ទ្វារ​ទាំង ៦ មាន​ចក្ខុ​ទ្វារ​ជាដើម នាំ​ឲ្យ​ក្ដួលក្ដៅ​ចិត្ត​ឡើង ។
  5. កាម ( ន.នាមសព្ទ )
    សេចក្ដី​ប្រាថ្នា, ចំណង់; ទ្រព្យ​សម្បត្តិ​និង​កិលេស​ដែល​សត្វ​តែង​ប្រាថ្នា ។ សព្ទ​នេះ​ប្រើ​ជា​បទ​សមាស​បាន​ជា​អនេក; បើ​រៀង​ពី​ខាង​ដើម​សព្ទ​ដទៃ អ. ថ.
    - កាម៉ៈ ដូច​ជា កាមគុណ, កាម​តណ្ហា ជាដើម ។
    - កាម​គុណ ដំណើរ​ចំរើន​នៃ​សេចក្ដី​ប្រាថ្នា​នូវ​អារម្មណ៍​ទាំង ៥ គឺ រូប, សំឡេង, ក្លិន, រស, សម្ផស្ស ។
    - កាមច្ឆន្ទៈ (កាម-ម៉ាច់-ឆាន់-ទៈ) សេចក្ដី​ពេញ​ចិត្ត​ក្នុង​កាម ។
    - កាម​តណ្ហា ចំណង់​ចំពោះ​កាម, សេចក្ដី​ប្រាថ្នា​មិន​ចេះ​ចប់​ក្នុង​កាម ។
    - កាម​ទុក្ខ សេចក្ដី​លំបាក​ក្នុង​កាម, ទុក្ខ​ដែល​កើត​ឡីង​ព្រោះ​កាម ។
    - កាម​បង្កៈ (--ប៉័ង-កៈ) ភក់​គឺ​កាម ឬ​កាម​ដូច​ជា​ភក់ ។
    - កាម​បរិឡាហៈ (--ប៉ៈ-រិ-ឡា-ហៈ) សេចក្ដី​ក្ដៅ​ក្រហាយ, រោលរាល, អន្ទះអន្ទែង​ព្រោះ​កាម ។
    - កាម​ភព ភព​គឺ​កាម ឬ​ភព​ដែល​ប្រកប​ដោយ​កាម​គុណ​ទាំង ៥ , បាន​ដល់​ភព ១១ គឺ​ទេវ​លោក ៦, មនុស្ស​លោក ១, អបាយ​ភូមិ ៤ ។
    - កាម​ភោគិសេយ្យា (--សៃ-យ៉ា) ដំណេក​របស់​បុគ្គល​អ្នក​បរិភោគ​កាម (អ្នក​បរិភោគ​កាម​ច្រើន​ដេក​ផ្អៀង​ទៅ​ខាង​ឆ្វេង) តាម​អដ្ឋ​កថា សុត្តន្ត​បិដក ។ កាម​ភោគី អ្នក​បរិភោគ​កាម ។ ឥត្ថី.
    - កាម​ភោគិនី ។ កាម​យោគ សេចក្ដី​ប្រកប ឬ​ព្យាយាម​ក្នុង​កាម ។
    - កាម​រាគ តម្រេក​ក្នុង​កាម ។ កាម​រាគានុស័យ កិលេស​យ៉ាង​ល្អិត ដែល​ដិត​ត្រាំ​ប្រចាំ​នៅ​ក្នុង​សន្ដាន គឺ​កាម​រាគ ។ កាម​រោគ រោគ​កើត​ឡើង​ព្រោះ​កាម ។
    - កាម​វិតក្ក (--វិ-តាក់-កៈ) សេចក្ដី​ត្រិះរិះ​ក្នុង​កាម ។ កាម​វិយោគ ការ​ព្រាត់​ប្រាស់​និរាស​ចាក​កាម ។
    - កាម​សិនេហៈ ឬ កាម​ស្នេហា សេចក្ដី​ស្រឡាញ់​​ជក់​ជាប់​ស្អិត​ក្នុង​កាម ។
    - កាម​សុខ សុខ​ក្នុង​កាម ឬ​សេចក្ដី​សប្បាយ​ដែល​កើត​ឡើង​អំពី​កាម ។
    - កាម​សុខល្លិកានុយោគ ការ​ប្រកប​រឿយ​ៗ ក្នុង​កាម​សុខ, ការ​ប្រព្រឹត្ត​ជាប់​ចិត្ត​ចំពោះ​កាម​សុខ ។
    - កាមាទីនវៈ (--ម៉ា-ទី-នៈ-វៈ) ឬ - កាមាទីនព (--នប់) ទោស​នៃ​កាម, ទោស​ដែល​កើត​អំពី​កាម ។
    - កាមារម្មណ៍ អារម្មណ៍​គឺ​កាម ៦ យ៉ាង មាន​រូបារម្មណ៍​ជាដើម ។
    - កាមាវចរ ឈ្មោះ​ឋាន​សួគ៌ ៦ ជាន់ ឬ​ឈ្មោះ​ចិត្ត​ដែល​ត្រាច់​ទៅ​ក្នុង​កាម​ភព ឬ​ដែល​ចុះ​ស៊ប់​កាន់​កាម​ភព ។
    - កាមាសវៈ (--សៈ-វ៉ៈ) អាសវៈ​គឺ​កាម ។
    - កាមុបាទាន (-ប៉ា-) សេចក្ដី​ប្រកាន់​មាំ​ក្នុង​កាម ។
    - កាមុម្មត្តកៈ (កាម៉ុម-ម៉ាត់-តៈ-កៈ) អ្នក​ឆ្កួត​ព្រោះ​កាម ឬ​ដែល​ឆ្កួត, ដែល​វក់​ក្នុង​កាម ។ កាមេសនា ការ​ស្វែង​រក​កាម ។
    - កាមោឃៈ (--ឃៈ) អន្លង់​គឺ​កាម ឬ កាម​ដូច​ជា​អន្លង់ ។ល។
  6. តិរច្ឆាន ( ន.នាមសព្ទ ) [តិរ៉ាច់ឆាន ឬ ដិរ៉ាច់ឆាន ]
    (តិរឝ្ចីន) សត្វ​ដែល​មាន​រាង​កាយ​ចម្រើន​ដោយ​ទទឹង ទីទៃ​ពី​សត្វ​ ដែល​មាន​រាង​កាយ​ចម្រើន​ដោយ​ត្រង់​ដោយ​បញ្ឈរ, បាន​ខាង​ចំពួក​សត្វ​នានា​ដែល​កើត​ក្នុង​មនុស្ស​លោក មាន​រាង​កាយ​ជាក់​ស្ដែង​ទៅ​មក​ដោយ​ទ្រេត, ដោយ​ផ្ដេក​ដូច​យ៉ាង គោ, ក្របី, ដំរី, សេះ ។ល។ ជា​សត្វ​ផ្សេង​ទីទៃ​ពី​មនុស្ស​ដែល​ហៅ​ដោយ​រួបរួម​ថា សត្វ ដែរ ព្រោះ​មាន​ចិត្ត​ជំពាក់​ក្នុង​អារម្មណ៍​ផ្សេង​ៗ ប៉ុន្ដែ​មាន​រាង​កាយ​ទៅ​មក​ដោយ​ត្រង់​ដោយ​បញ្ឈរ ។
  7. តេជោកសិណ ( ន.នាមសព្ទ ) [--កៈសិន ]
    (តេជ + កសិណ, តែ​ដោយ​អំណាច​រួម​ចូល​ជា​បទ​សមាស ត្រូវ​ផ្លាស់ ជ ជា ជោ ) ប្រភេទ​នៃ​សមថ​កម្មដ្ឋាន ដែល​យក​ពន្លឺ​ភ្លើង​ជា​អារម្មណ៍... (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កសិណ ផង) ។
  8. ដេក ( កិ.កិរិយាសព្ទ )
    សម្រេច​ឥរិយាបថ ១ ផ្សេង អំពី​ឥរិយាបថ ៣ គឺ ដើរ, ឈរ, អង្គុយ; គឺ​ដាក់​ខ្លួន​ដេក​លើ​ទី, បញ្ឈប់​អារម្មណ៍​សម្ងំ​ឲ្យ​លក់ ។ ព. ប្រ. ឈប់​ដោយ​មាន​ទាស់​ដំណើរ, មិន​ប្រព្រឹត្ត​ទៅ : រោង​ម៉ាស៊ីន​នុះ ឥឡូវ​ដេក​ទៅ​ហើយ ។
  9. ត្រៃ ( ប.បរិវារសព្ទ )
    (ត្រយស៑; តយ, តេ) បី (៣), ប្រជុំ ៣, ចំនួន ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យ ផង) ។ ប្រើ​រៀង​ភ្ជាប់​ពី​ខាង​ដើម​សព្ទ​ឯទៀត​ដូច​ជា
    - ត្រៃ​ចីវរ ឬ ត្រ័យ​ចីវរ ន. (សំ. ត្រិចីវរ ឬ ត្រៃ--; បា. តិចីវរ) ចីវរ ៣ ឈ្មោះ​គឺ អន្តរវាសកៈ (ស្បង់), ឧត្តរាសង្គ (ចីពរ), សង្ឃាដិ (សំពត់​ដេរ​ផ្គួប​ភ្ជាប់​គ្នា​ជា ២ ជាន់ ឬ​៤ ជាន់); ជា​សំពត់​សម្រាប់​ពួក​បព្វជិត ជា​ពុទ្ធ​សាសនិក​ប្រើប្រាស់; ហៅ​ថា ចីវរ​១​ត្រៃ ឬ ហៅ​ត្រឹមតែ ត្រៃ ប៉ុណ្ណោះ​ក៏​បាន, ជា​ចីវរប្បច្ច័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុប្បច្ច័យ ផង) ។
    - ត្រៃតា ឬ ត្រៃតាយុគ (--ដា ឬ --ដាយុក) ន. (សំ. ត្រេត, ត្រេតយុគ ឬ ត្រៃតា, ត្រៃតយុគ) ឈ្មោះ​យុគ​ទី ២ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទី ២ នោះ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ផង) ។
    - ត្រៃត្រាណ (--ត្រាន) ន. (សំ. ត្រយស្ត្រាណ ឬ ត្រិត្រាណ, ត្រៃត្រាណ; បា. តិតាណ) ទី​ពំនាក់​ជា​គ្រឿង​រក្សា​ខ្លួន ៣ យ៉ាង (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃសរណៈ ផង) ។
    - ត្រៃត្រិង្ស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រ័យត្រិង្ស) ។
    - ត្រៃទ្វារ ឬ ត្រ័យទ្វារ ន. (សំ. ត្រៃទ្វារ ឬ ទ្វារត្រៃ; បា. តេទ្វារ ឬ ទ្វារត្តយ) ទ្វារ ៣ ឬ​ប្រជុំ​នៃ​ទ្វារ ៣ គឺ កាយទ្វារ (សព៌ាង្គកាយ​ទុក​ដូច​ជា​ទ្វារ​សម្រាប់​បើក​បិទ​បាន ដោយ​ការ​នាំ​ចិត្ត​ឲ្យ​ដឹង​ព្រោះ​ប៉ះ​ពាល់), វចីទ្វារ (សម្ដី​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​ស្ដី​និយាយ), មនោទ្វារ (ចិត្ត​ទុក​ដូច​ជា​ទ្វារ ព្រោះ​ការ​បង្អោន​ទទួល​អារម្មណ៍) : អំពើ​ល្អ​អាក្រក់ កើត​តែ​អំពី​ត្រៃទ្វារ, ព្រោះ​ហេតុ​នោះ​បុគ្គល​គួរ​ញ៉ាំង​កាយ​វាចា​ចិត្ត​ឲ្យ​បរិសុទ្ធ​កុំ​ឲ្យ​សៅហ្មង ។
    - ត្រៃបិដក ឬ ត្រ័យ​បិដក (--បិដក់) ន. (សំ. ត្រិបិដក ឬ ត្រៃបិដក : បា. តិបិដក ឬ តេបិដក “ល្អី​បី​ឬ​ប្រជុំ​នៃ​ល្អី​បី...”) ប្រជុំ​នៃ​ព្រះ​ធម្មវិន័យ​ពុទ្ធ​សាសនា ៣ ចំណែក​គឺ វិនយបិដក (ច្បាប់​ទូន្មាន ដែល​ព្រះ​សព្វញ្ញុពុទ្ធ​ត្រង់​ត្រាស់​បញ្ញត្ត​និង​អនុញ្ញាត), សុត្តន្តបិដក (ពាក្យ​ឱវាទ ដែល​ព្រះ​សម្មាសម្ពុទ្ធ​ទ្រង់​សំដែង​ប្រាប់​ឲ្យ​ពន្យល់​ឲ្យ​ដឹង​ការ​ខុស​ត្រូវ​អាក្រក់​ល្អ​គ្រប់​យ៉ាង តែ​ទ្រង់​មិន​បញ្ញត្ត​មិន​អនុញ្ញាត​ដូច​វិនយបិដកទេ), អភិធម្មបិដក (សេចក្ដី​ប្រាប់​ពន្យល់​អំពី​ចិត្ត, ចេតសិក, រូប, និព្វាន ដែល​ជា​ធម៌​ល្អិត​សុខុម​គម្ភីរភាព តែ​មិន​មាន​បញ្ញត្តិ​និង​អនុញ្ញាត​ទេ); ប្រជុំ​នៃ​ព្រះ​ពុទ្ធ​សាសនា​ទាំង​៣ ចំណែក​នេះ​ហៅ​ដោយ​រួបរួម​ថា ព្រះ​ត្រៃបិដក ឬ ព្រះ​ត្រ័យ​បិដក ឬ​ក៏ ត្រិបិដក ព្រោះ​ទុក​ដូច​ជា​ល្អី​ឬ​ភាជនៈ​ដែល​ដាក់​វត្ថុ​៣​ចំណែក​ឲ្យ​ស្ថិត​នៅ​មិន​ឲ្យ​រាត់រាយ​ខ្ចាត់ខ្ចាយ ។
    - ត្រៃប្រណាម ឬ ត្រ័យប្រណាម ន. (សំ. ត្រៃ ឬ ត្រយ + ប្រណាម; បា. តិ ឬ តេ + បណាម) ការ​បង្អោន​កាយ វាចា ចិត្ត ថ្វាយ​បង្គំ​ព្រះ​រត្នត្រ័យ គឺ​ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រណាម ផង) ។
    - ត្រៃពិធ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីពិធ) ។
    - ត្រៃពេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃភព (--ភប់) ន. (សំ. ត្រិភវ ឬ ត្រៃភវ; បា. តិភវ) ភព ៣ (ទី​សម្រាប់​សត្វ​កើត) មាន ៣ ផ្នែក​គឺ កាមភព មាន ១១​ឋាន​គឺ ឋាន​សួគ៌ ៦​ជាន់, ឋាន​មនុស្ស ១, អបាយភូមិ ៤; រូបភព មាន​១៦ បាន​ខាង​ឯ​ឋាន​រូបព្រហ្ម ១៦​ជាន់; អរូបភព​មាន ៤ បាន​ខាង​ឯ​ឋាន​អរូបព្រហ្ម ៤​ជាន់; តាម​ន័យ​ក្នុង​គម្ពីរ​ឯទៀត​ខ្លះ​ក្រៅ​ពី​ពុទ្ធ​សាសនា​ថា ភព ៣ គឺ ឋាន​សួគ៌, ឋាន​មនុស្ស​, បាតាល : សព្វ​សត្វ​ទាំងឡាយ​តែង​អន្ទោល​កើត​ស្លាប់​ៗ​កើត​ក្នុង​ត្រៃ​ភព...។
    - ត្រៃភូមិ (--ភូម) ន. (សំ. ត្រិភូមិ ឬ ត្រៃភូមិ; បា. តិភូមិ) ភូមិ ៣ គឺ ទី​សម្រាប់​ពួក​សត្វ​កើត​មាន ៣ ផ្នែក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ ឈ្មោះ​គម្ពីរ ១ មាន​សេចក្ដី​សំដែង​អំពី​ភូមិ ៣ : គម្ពីរ​ត្រៃភូមិ ។
    - ត្រៃភូមិកចិត្ត (--ភូ-មិ-កៈចិត) ន. (សំ.; បា. តេភូមិកចិត្ត) ចិត្ត​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​ភូមិ ៣ គឺ កាមាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​កាមភព ១១ ឋាន, រូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​រូបភព ១៦ ឋាន, អរូបាវចរចិត្ត សម្រាប់​សត្វ​ដែល​កើត​ក្នុង​អរូបភព ៤ ឋាន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃភព) ។
    - ត្រៃភេទ (--ភេត) ពាក្យ​ក្លាយ​តាម​សំនៀង​សៀម : ត្រៃពេទ ដែល​គេ​អាន​ថា ត្រៃភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវេទ) ។
    - ត្រៃមាស (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រីមាស) ។
    - ត្រៃយុគ (--យុក) ន. (សំ. ត្រិយុគ ឬ ត្រៃ--; បា. តិយុគ) យុគ ៣ ឬ​ប្រជុំ​នៃ​យុគ ៣ (បណ្ដា​យុគ​ទាំង ៤, សំដៅ​តែ​ត្រង់​យុគ​ទី ១ ទី ៣ ទី ៤) គឺ ក្រឹតាយុគ, ទ្វាបរយុគ, កលិយុគ ។ ឈ្មោះ​គម្ពីរ​ឬ​ក្បួន​សំដែង​អំពី​យុគ​ទាំង ៣ នោះ, ខ្មែរ​យើង​ហៅ​ក្លាយ​ដោយ​ច្រឡំ គ ជា ត ជា ត្រៃយុត ក៏​មាន; ត្រៃយុត ត្រៃតា (ខុស​ទេ) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) យុគ ។
    - ត្រៃរត្ន, ត្រៃរ័ត្ន ឬ ត្រ័យរត្ន, ត្រ័យរ័ត្ន (--រ័ត) ន. (សំ. ត្រិរត្ន ឬ រត្នត្រយ; បា. តិរតន ឬ រតនត្តយ) រ័ត្ន ៣, រតនៈ ៣ ឬ​ប្រជុំ​នៃ​រ័ត្ន ៣, ការ​រួបរួម​នៃ​រតនៈ ៣ គឺ ព្រះ​ពុទ្ធរ័ត្ន, ព្រះ​ធម្មរ័ត្ន, ព្រះ​សង្ឃរ័ត្ន (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) រតនៈ, រតនត្រ័យ, រ័ត្ន, រត្នត្រ័យ ផង) ។
    - ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍ (--ល័ក) ន. (សំ. ត្រិលក្សណ; បា. តិលក្ខណ) លក្ខណៈ ៣ យ៉ាង​គឺ អនិច្ចំ សេចក្ដី​មិន​ទៀង, ទុក្ខំ សេចក្ដី​ព្រួយ​លំបាក, អនត្តា ដំណើរ​មិន​មែន​លុះ​ក្នុង​បង្គាប់​ចិត្ត...(ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លក្ខណ ឬ លក្ខណៈ ផង) ។
    - ត្រៃលក្ខណញ្ញាណ (--ល័ក-ខៈ-ណ័ញញាន) ន. (សំ. ត្រិលក្សណជ្ញាន; បា. តិលក្ខណញ្ញាណ) ញាណ (ប្រាជ្ញា) ដែល​កត់​សម្គាល់ ឬ​ពិចារណា​ឃើញ​នូវ​លក្ខណៈ ៣ យ៉ាងគឺ អនិច្ចំ, ទុក្ខំ, អនត្តា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃលក្ខណ៍ ឬ ត្រៃលក្សណ៍) ។
    - ត្រៃលោក ន. (សំ. ត្រិលោក ឬ ត្រៃលោក; បា. តិលោក) លោក ៣ គឺ កាមលោក, រូបលោក, អរូបលោក (ដូច​គ្នា​នឹង ត្រៃភព ដែរ) ។ មាន​ន័យ​មួយ​ផ្សេង​ថា លោក ៣ គឺ ១- សង្ខារលោក អ្វី​ៗ​ដែល​ធម្មតា​តាក់តែង​បង្កើត​ឲ្យ​មាន​ដូច​យ៉ាង ដី, ទឹក, ភ្លើង, ខ្យល់, ឈើ, វល្លិ, ស្មៅ​ជាដើម; ២- សត្តលោក ឬ សត្វលោក ពួក​សត្វ​ទាំងអស់​ដែល​កើត​ស្លាប់​វិលវល់​ក្នុង​ភព​ទាំង​បី; ៣- ឱកាសលោក ប្រទេស​ដែល​ជា​ចន្លោះ​ធេង​ទទេ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) លោក ផង) ។ ត្រៃវិជ្ជា ន. (សំ. ត្រៃវិទ្យា; បា. តេវិជ្ជា) ប្រជុំ​ឬ​ការ​រួបរួម​នៃ​វិជ្ជា ៣ ប្រភេទ ១- សេចក្ដី​ដឹង​ជាតិ​កំណើត​ដែល​ធ្លាប់​កើត​ស្លាប់​ពី​មុន​ៗ​រៀង​មក​មាន​ច្រើន​ជា​អនេក​រាប់​មិន​អស់; ២- សេចក្ដី​ដឹង​ដំណើរ​អន្ទោល​ស្លាប់​កើត​នៃ​ខ្លួន​ឯង​និង​ពួក​សត្វ​ដទៃ ដែល​បណ្ដាល​មក​អំពី​អំពើ​អាក្រក់​ល្អ​ផ្សេង​ៗ; ៣- សេចក្ដី​ដឹង​ធម៌​ជា​ឧបាយ​ឲ្យ​អស់​អាសវក្កិលេស ទាំង​បាន​ញ៉ាំង​អាសវក្កិលេស​នោះ​ឲ្យ​អស់​ជ្រះ​ស្រឡះ​ពី​សន្តាន​លែង​ត្រឡប់​កើត​ទៀត ។
    - ត្រៃវិទ្យ (--វិត) ន. (សំ.; បា. តេវិជ្ជ) អ្នក​បាន​ត្រៃវិជ្ជា ។ ត្រៃវិទ្យា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ត្រៃវិជ្ជា) ។
    - ត្រៃវេទ (--វេទៈ ឬ--វេត) ន. (សំ. ត្រិវេទ ឬ ត្រៃវេទ; បា. តិវេទ) វេទ ៣ ការ​រួបរួម​ឬ​ប្រជុំ​នៃ​វេទ ៣ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វេទ) ។
    - ត្រៃ​សរណៈ (--សៈ រ៉ៈ ណៈ) ន. (សំ. ត្រិសរណ ឬ ត្រៃសរណ; បា. តិសរណ) ទី​រឭក, ទី​ពឹង, ទី​ពំនាក់ ៣ ប្រភេទ ឬ​ប្រជុំ​នៃ​ទីពឹង ៣ ប្រភេទ​គឺ ព្រះ​ពុទ្ធ, ព្រះ​ធម៌, ព្រះ​សង្ឃ (ព. ពុ.) ។ ខាង​សាសនា​ព្រាហ្មណ៍​សំដៅ​យក ព្រះ​ព្រហ្ម, ព្រះ​វិស្ណុ, ព្រះ​សិវៈ ទាំង ៣ នេះ​ ហៅ​ថា ត្រៃសរណៈ ។ ខាង​សាសនា​ឯទៀត​ៗ​ក៏​ច្រើន​តែ​អាង​ទី​ពឹង​ឬ​ទី​រឭក, ទី​ពំនាក់​មាន​បី​ៗ​ដែរ ផ្សេង​គ្នា​តែ​ឈ្មោះ​វត្ថុ ឬ​បុគ្គល ដែល​អាង​ទៅ​រក​ប៉ុណ្ណោះ ។
    - ត្រៃសរណគមន៍ (--សៈរ៉ៈណៈគំ) ន. (សំ. ត្រិសរណគមន ឬ ត្រៃសរណគមន; បា. តិសរណគមន) ការ​ដល់​នូវ​ព្រះ​ពុទ្ធ ព្រះ​ធម៌ ព្រះ​សង្ឃ ទាំង៣ ជា​ទី​រឭក​ឬ​ជា​ទី​ពឹង គឺ​ជឿ​ព្រះ​រត្នត្រ័យទាំង ៣ នេះ​ស៊ប់​ថា​ជា​ទី​រឭក​ឬ​ជា​ទី​ពឹង​ដ៏​ប្រសើរ​បំផុត (ព. ពុ.) ។
    - ត្រៃសិក្ខា (--សិក-ខា) ន. (សំ. ត្រៃសិក្សា ឬ​សិក្សា​ត្រយស៑; បា. សិក្ខត្តយ ឬ សិក្ខាត្តយ) សិក្ខា ៣ ប្រភេទ ឬ​ប្រជុំ​នៃ​សិក្ខា ៣ ប្រភេទ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) សិក្ខា និង គុណជាតក ឬ គុណជាតិ ទៀត​ផង) ។
  10. ទេសចរ ( ន.នាមសព្ទ ) [ទេសៈច ]
    ជន​អ្នក​ធ្វើ​ដំណើរ​លំហែ​កំសាន្ត : ប្រាសាទ​នគរ​វត្ត ជា​ទី​ចាប់​អារម្មណ៍​យ៉ាង​ក្រៃលែង​នៃ​ពួក​ទេសចរ​បរទេស ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អារម្មណ៍ ( n ) [ʔaarɑm]   - detail »
    feeling(s), perception, impression, reaction, sensation; spirit, contemplation, thought, idea, thinking, mood, humor, attitude, frame of mind (There are six kinds of អារម្មណ៍ : visible impression, auditory impression, olfactory impression, taste impression, physical impression, and emotional impression)
Headley's Khmer-English Dictionary Subentry Full Text Search
  1. កៀងអារម្មណ៍ [kieŋ ʔaarɑm]
    to gather one's thoughts; to take heart, pluck up one's spirit / courage
  2. ឃ្វាងអារម្មណ៍ [kvieŋ ʔaarɑm]
    to be in disagreement, fail to agree
  3. ឃ្លៀងអារម្មណ៍ [kliəŋ ʔaarɑm]
    to be unable to concentrate, to wander (of the mind)
  4. ចាប់អារម្មណ៍ [cap ʔaarɑm]
    to be interested (in), impressed (by)
  5. ចាប់អារម្មណ៍ [cap ʔaarɑm]
    to be interested in, impressed (by something), to be sensitive to, to like, prefer; to be satisfied (with something); to make an impression (on someone)
  6. ចំណាប់អារម្មណ៍ [cɑmnap ʔaarɑm]
    impression
  7. ជិះអារម្មណ៍ [cih ʔaarɑm]
    to get mixed up; to be forgetful
  8. ជោកអារម្មណ៍ [cook ʔaarɑm]
    to receive / obtain full satisfaction, be completely absorbed by, completely involved in
  9. ដិតអារម្មណ៍ [dət ʔaarɑm]
    to be amazed, impressed, fascinated
  10. ថប់អារម្មណ៍ [tʰɑp ʔaarɑm]
    worry, alarm, anxiety, fear

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar