Khmer Dictionary: អារញ្ញិក
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
អារញ្ញ
( គុ.គុនសព្ទ )
[--រ៉ាញ់ ]
(អារណ្យ, អារណ្យក) ដែលកើតឬមានក្នុងព្រៃ; ដែលនៅក្នុងព្រៃ; ដែលជារបស់ព្រៃ; ដែលជាប់ទាក់ទងដោយព្រៃ ។ ខ្មែរច្រើនប្រើពាក្យ អារញ្ញ ជាឋានន្តរនៃមន្រ្តីរដ្ឋបាលខែត្រក្រៅ ដែលមានព្រៃច្រើន, ដូចជា អារញ្ញសង្រ្គាម, អារញ្ញសេនា ជាដើម ។
- អារញ្ញផល (--រ៉ាញ់-ញ៉ៈផល់) ផ្លែឈើក្នុងព្រៃ (ផ្លែឈើព្រៃ) ។
- អារញ្ញកធូតង្គ ធូតង្គរបស់ភិក្ខុដែលត្រូវនៅតែក្នុងព្រៃ ។
- អារញ្ញកភិក្ខុ ភិក្ខុអ្នកនៅក្នុងព្រៃ (ហៅ ភិក្ខុអារញ្ញិក ក៏បាន) ។
- អារញ្ញកសេនាសនៈ សេនាសនៈក្នុងព្រៃ ។
- អារញ្ញការាម ឬ - អារញ្ញកាវាស (--រ៉ាម ឬ--វ៉ាស) អារាមឬអាវាសក្នុងព្រៃ (វត្តក្នុងព្រៃ) ។ ល។
-
អារណ្យ
( គុ.គុនសព្ទ )
[--រ៉ាន់ ]
ដូចគ្នានឹង អារញ្ញ, អារញ្ញក, អារញ្ញិក ។
Headley's Khmer-English Dictionary Full Text Search