Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អាការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កាយ ( ន.នាមសព្ទ )
    រូប​ដែល​ជា​ទី​ប្រជុំ​អាការ ៣២ មាន សក់, រោម, ក្រចក​ជាដើម រួម​ទាំងអស់​ហៅ​ថា កាយ ។
    - កាយ​គន្ថៈ (កាយ៉ៈ-គ័ន-ថៈ) ឈ្មោះ​កិលេស​មួយ​ពួក​ដែល​រួបរឹត​នូវ​កាយ​មាន​អភិជ្ឈា​កាយ​គន្ថៈ ជាដើម ។
    - កាយ​គតា​សតិ ស្មារតី​ដែល​តាំង​នៅ​ក្នុង​កាយ, សេចក្ដី​ពិចារណា​ក្នុង​រូប​កាយ ។
    - កាយប្បស្សទ្ធិ (កា-យ៉ាប់-ប៉័ស-សាត់-ធិ) សេចក្ដី​ស្ងប់​កាយ, សេចក្ដី​សុខ​ស្រួល​កាយ ។
    - កាយប្បសាទ (--ប៉ៈ-សាត) បសាទ​របស់​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បសាទ ផង) ។
    - កាយ​ពន្ធន៍ (--ពន់) ចីវរ​សម្រាប់​ចង​កាយ គឺ​វត្ថពន្ធន៍​ចង្កេះ ។
    - កាយ​មោនេយ្យៈ សេចក្ដី​ស្ងៀម​នៃ​កាយ គឺ​មិន​ប្រព្រឹត្ត​ទុច្ចរិត​ដោយ​កាយ ។
    - កាយ​ឫទ្ធិ ឫទ្ធិ​នៃ​កាយ ។
    - កាយ​វិកល ការ​វិកល​នៃ​រាង​កាយ, ការ​ខូច​ពិរា​ពិការ​នៃ​កាយ ។ កាយ​វិការ ការ​កម្រើក​នៃ​កាយ, ចលនា​នៃ​កាយ ។
    - កាយ​វិញ្ញត្តិ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) កាយ​វិការ) ។
    - កាយ​វិញ្ញាណ សេចក្ដី​ដឹង​ច្បាស់​នូវ​អារម្មណ៍ តាម​ទ្វារ​កាយ គឺ​កាយ​ធាតុ​និង​ផោដ្ឋព្វ​ធាតុ​ដែល​មាន​ការ​ប៉ះ​ទង្គិច​គ្នា​នាំ​ឲ្យ​កើត​សេចក្ដី​ដឹង​ឡើង ។
    - កាយ​វិវេក សេចក្ដី​ស្ងប់​ស្ងាត់​នៃ​កាយ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) វិវេក) ។
    - កាយ​សម្ផស្ស ការ​ប៉ះ​ពាល់​នូវ​ផោដ្ឋព្វារម្មណ៍​ដោយ​កាយ ។
    - កាយ​សុខ សេចក្ដី​សុខ​កាយ ។
    - កាយ​សោចេយ្យៈ សេចក្ដី​ស្អាត​នៃ​កាយ គឺ​ការ​មិន​ប្រព្រឹត្ត​ធ្វើ​អំពើ​ទុច្ចរិត​ដោយ​កាយ ។
    - កាយានុបស្សនា ការ​ពិចារណា​ឃើញ​រឿយ​ៗ នូវ​កាយ​ថា​ជា​រូប​មិន​ទៀង​ជាដើម ។
    - កាយិក​ទុក្ខ (កា-យិ-កៈ--) សេចក្ដី​លំបាក​ដែល​ប្រព្រឹត្ត​ទៅ​ក្នុង​កាយ, ទុក្ខ​ខាង​រូប​កាយ ។
    - កាយិក​សុខ សេចក្ដី​សុខ​ខាង​រូប​កាយ ។ល។
  2. កូនក្រាញ់ ( ន.នាមសព្ទ )
    សន្ទុះ​ប្រេង ឬ ខ្លាញ់ ឬ​ស្ករ​ត្នោត ដែល​ចម្រាញ់​រំងាស់​ក្នុង​ខ្ទះ ត្រូវ​កម្ដៅ​ភ្លើង​ពុះ​ព្រួច​ៗ ផ្ដួច​លោត​ឡើង មាន​អាការ​ប្រហែល​ត្រី​ក្រាញ់​មាត់, ពន្លៀក : ស្ករ​ពុះ​លោត​កូន​ក្រាញ់ (ពាក្យ​នេះ​ស្រុក​ខ្លះ​ហៅ​ ពន្លៀក​ក្រាញ់, មាត់​ក្រាញ់, ស្ករ​ឡើង​ពន្លៀក​ក្រាញ់, ស្ករ​លោត​មាត់​ក្រាញ់) ។
  3. កោន ( កិ.កិរិយាសព្ទ )
    ជ្រក​ដោយ​អាការ​កំប្រោន; គេ​ច្រើន​និយាយ​ភ្ជាប់​ថា ជ្រក​កោន ។
  4. កំហែង ( កិ.កិរិយាសព្ទ )
    បញ្ចេញ​អាការ​បែប​ខែង ធ្វើ​ឲ្យ​គេ​ខ្លាច ភិតភ័យ​ដោយ​វាចា ឬ អាការ មុខ, ដៃ, ជើង : ចោរ​កំហែង​យក​ទ្រព្យ​អ្នក​ដំណើរ​កណ្ដាល​ផ្លូវ ។
  5. ក្រពះ ( ន.នាមសព្ទ )
    អាការ​មាន​សណ្ឋាន​ដូច​ប្លោក​សម្រាប់​ទទួល​អាហារ ។ មនុស្ស​ដែល​ផឹក​ស៊ី​ច្រើន គេ​ហៅ មនុស្ស​ក្រពះ​ទក់, ក្រពះ​តាប់ (ព. ទ្រ.) ។
  6. ខួរ ( ន.នាមសព្ទ )
    អាការ​នៅ​ក្នុង​ក្បាល ឬ ក្នុង​ឆ្អឹង​ខាប់​ដូច​ចាហួយ : ខួរ​ក្បាល, ខួរ​ឆ្អឹង ។
  7. ខ្ញែម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏, គុ.គុនសព្ទ )
    រម្យទម, កន្ដឹម : អង្គុយ​បត់​ជើង​ខ្ញែម គឺ​អង្គុយ​បត់​ជើង​សមរម្យ​ស្រួលបួល ។ អំពី​ដំណើរ ឬ អាការ​ដែល​ទំពា​ស៊ី : ទំពា​ខ្ញែម​ៗ ។
  8. កន្ទ្រម ( គុ.គុនសព្ទ )
    ស្គម​ទ្រែមទ្រម; ដែល​ខ្លាច​គេ​ហើយ​ធ្វើ​អាការ​ទ្រែមទ្រម :
    - រាង​កន្ទ្រម (ម. ទ្រ.) ។
  9. កែងកោង ( គុ.គុនសព្ទ )
    ដែល​មាន​អាការ​ព្រហើន​ក្រអើតក្រអោង ។
  10. កំរោល ( ន.នាមសព្ទ )
    អាការ​ងងឹត​មុខ​ជ្រប់ ឬ ងងឹត​មុខ​ខ្លាំង​ដល់​ដួល​ដេក ដោយ​ហេតុ​ឃើញ​វត្ថុ​គួរ​ខ្លាច, គួរ​ស្ញែង មាន​ឃើញ​ឈាម​ជាដើម : កំរោល​ចូល, បោស​កំរោល ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អាការ ( n ) [ʔaakaa, ʔaakaaraʔ]   - detail »
    symptom, characteristic, sign; special sign, / omen; appearance; look; aspect; attribute; mark, token
  2. អាការ ( n ) [ʔaakaa, ʔaakaaraʔ]   - detail »
    way, method; attitude, manner, conduct, behavior; action, situation, condition
  3. អាការ ( n ) [ʔaakaa, ʔaakaaraʔ]   - detail »
    letter of the alphabet; letter; missive
Headley's Khmer-English Dictionary Subentry Full Text Search
  1. អាការកិរិយា [ʔaakaaraʔ~ʔaakaa keʔriʔyaa]
    behavior, conduct
  2. អាការពិសេស [ʔaakaaraʔ~ʔaakaa piʔsaeh~piʔseeh]
    particularity, peculiarity; details
  3. អាការពើ [ʔaakaaraʔ~ʔaakaa pəə]
    pretension
  4. អាការរោគ [ʔaakaaraʔ~ʔaakaa rook]
    symptoms of an illness
  5. អាការសណ្ឋាន [ʔaakaaraʔ~ʔaakaa sɑntʰaan]
    characteristics, shape, form / structure as characteristics, noticeable / outstanding characteristics
  6. អាការសន្ធាប់ [ʔaakaaraʔ~ʔaakaa sɑntʰoap]
    summons, appeal, demand
  7. អាការសាហាវ [ʔaakaaraʔ~ʔaakaa saahaav]
    liquor, alcohol


Prohok Solutions @2017 : Learn Khmer | Khmer Calendar