Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ធការ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. មហន្ធការ ( ន.នាមសព្ទ ) [មៈហន់ធៈកា]
    (< មហន្ត > មហ “ធំ” + អន្ធការ “ងងឹត”) ងងឹត​ធំ, ងងឹត​ខ្លាំង ។ គុ. ដែល​មាន​ងងឹត​ខ្លាំង : ទី​មហន្ធការ ។
  2. មោហន្ធការ ( ន.នាមសព្ទ ) [មោហន់-ធៈ កា ]
    (< មោហ “សេចក្ដី​វង្វេង, ...” + អន្ធការ “សភាវៈ​ដែល​ធ្វើ​ឲ្យ​ដូច​ជា​ខ្វាក់ គឺ​សេចក្ដី​ងងឹត, យប់”) មោហៈ​ដែល​ដូច​ជា​សេចក្ដី​ងងឹត​ឬ​ដូច​ជា​យប់, សេចក្ដី​ងងឹត​សូន្យ​ឈឹង​ពុំ​យល់​ខុស​ត្រូវ : កម្ចាត់​បង់​នូវ​មោហន្ធការ ។
  3. ស្មន់ ( កិ.កិរិយាសព្ទ )
    ខូច​កាច​នឹង​គ្នា​ឬ​ដើរ​ហើរ​នឹង​គ្នា (នៃ​បុរស​ស្ត្រី​ដែល​ជាប់​ជា​សាច់​ញាតិ​ឬ​ដែល​ជា​ញាតិ​ពន្ធ) : ស្មន់​នឹង​គ្នា (បា. សមន្ធ < សម “ស្មើ, ស្មើ​គ្នា” + អន្ធ “ងងឹត; ខ្វាក់” = ងងឹត​ស្មើ​គ្នា; ឬ < សំ + អន្ធ, º > ម “ងងឹត​ឈឹង”; បើ​តាម​ន័យ​នេះ គួរ​សរសេរ​ជា ស្មន្ធ អ. ថ. ស្មន់ ប៉ុន្តែ​មិន​ដែល​ប្រើ) ។
    - ស្មន់​អន្ធករ (--អន់-ធៈ-ក; សំ. បា. អន្ធការ “ងងឹត; យប់”) ស្មន់ ដោយ​មាន​អ្នក​ដទៃ​ជួយ​លាក់​បាំង​ឲ្យ : ស្មន់​អន្ធករ​នឹង​គ្នា ។
    - មុខ​ស្មន់ មុខ​ក្រសួង ឬ នាទី​ដែល​ត្រូវ​ពិន័យ​តាម​មាត្រា​ច្បាប់​បញ្ញត្ត​អំពី​ស្មន់​នឹង​គ្នា (មើល​ក្នុង​ពាក្យ មុខ ផង) ។
  4. អន្ធ ( គុ.គុនសព្ទ ) [អន់-ធៈ]
    ខ្វាក់ (ទាំង​ពីរ​ខាង); ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ, បើ​បុរស​ប្រើ​ជា អន្ធោ; ស្ត្រី​ជា អន្ធា ក៏​បាន; ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : អន្ធោអន្ធា នៅ​ជា​មួយ​គ្នា សុទ្ធ​តែ​ពពើម រាវ​រក​នេះ​នោះ ទទីមទទើម ពពីមពពើម ជួន​រក​មិន​ឃើញ ។
    - អន្ធការ ងងឹត ។
    - អន្ធការដ្ឋាន ឬ - --ស្ថាន ទី​ងងឹត ។
    - អន្ធការ​ពន្ធនាគារ ឬ - --គ្រឹះ (--ការ៉ៈ--) គុក​ងងឹត ។
    - អន្ធ​កូប អណ្ដូង​ងងឹត​គឺ​អណ្ដូង​ដែល​មាន​មាត់​តូច​ក្រហួច​ងងឹត​ឈ្ងោក​មើល​ទឹក​ពុំ​ឃើញ ។
    - អន្ធ​ពាល ល្ងង់​ងងឹត​សូន្យ​ឈឹង (ដូច​មនុស្ស​ខ្វាក់) : ជន​អន្ធ​ពាល (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) អនុ​ពាល ផង) ។
    - អន្ធូបមា ឬ - អន្ធោបមា (--ប៉ៈ ម៉ា; < អន្ធ + ឧបមា) ឧបមា​ឬ​ប្រៀប​ដូច​មនុស្ស​ខ្វាក់ ។ល។
  5. អវិជ្ជន្ធការ ( ន.នាមសព្ទ ) [អៈវិច-ជ័ន-ធៈកា]
    (< អវិជ្ជា “សេចក្ដី​ល្ងង់” + អន្ធការ “ងងឹត”) ងងឹត​គឺ​អវិជ្ជា, អវិជ្ជា​ដែល​ជា​ងងឹត​សូន្យសុង, សេចក្ដី​ល្ងង់​ខ្លៅ​ខ្លាំង : សព្វ​សត្វ​លោក​តែងតែ​អន្ទោល​កើត​ស្លាប់​ក្នុង​វាល​វដ្ដសង្សារ​ត្រូវ​អវិជ្ជន្ធការ​បិទ​បាំង​គំនិត​ជានិច្ច​កាល (ព. ពុ.) ។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. អន្ធភាព [ʔɑntʰeaʔ~ʔɑn pʰiep]
    See:អន្ធការ
  2. អន្ធការ [ʔɑntʰeaʔ~ʔɑn kaa]
    blindness; darkness, gloom
  3. អន្ធការនិយម [ʔɑntʰeaʔ~ʔɑn kaa niʔyum]
    blindness
  4. អន្ធការពន្ធនាគារ [ʔɑntʰeaʔ~ʔɑn kaa pʊən niekie rɔɔ]
    dark prison


Prohok Solutions @2017 : Learn Khmer | Khmer Calendar