Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ទាក់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ចាម ( ន.នាមសព្ទ )
    តួ​អន្ទាក់​សម្រាប់​ទាក់​ដំរី​ព្រៃ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ដង​កញ្ចាម ផង) ។
  2. ក្ឌុំ ( ន.នាមសព្ទ )
    ឡេវ​មាន​សណ្ឋាន​មូល​ត្រមោង​ក៏​មាន រាង​ស្រួច​ចុង​បន្ដិច​ដូច​ផ្កា​ម្លិះ​ក្រពុំ​ក៏​មាន ដែល​ធ្វើ​ដោយ​ខ្សែ​អំបោះ ឬ សំពត់​សម្រាប់​ពាក់​បញ្ចូល​ក្នុង​អន្ទាក់​ក្ឌុំ : បព្វជិត ត្រូវ​តែ​ពាក់​ក្ឌុំ​ចីពរ ក្នុង​ពេល​ឃ្លុំ​ចីវរ ។
  3. ក្រវិល ( ន.នាមសព្ទ )
    ប្រដាប់​ធ្វើ​ដោយ​លួស​មាស, ប្រាក់ ឬ ស្ពាន់ សម្រាប់​ពាក់​ដៃ ពាក់​ជើង : ក្រវិល​ដៃ, ក្រវិល​ជើង ។ អន្ទាក់​សម្រាប់​ពាក់​ឡេវ ធ្វើ​ដោយ​ខ្សែ : ក្រវិល​ឡេវ​អាវ ជាដើម ។ រង្វង់​មូល​ធ្វើ​ពី​លោហ​ជាតិ​ភ្ជាប់​មុខ​គ្នា ឬ មិន​ភ្ជាប់​ក៏​ហៅ ក្រវិល​ដែរ ក្រវិល​មុង ជាដើម ។
  4. ខ្សែបាស ( ន.នាមសព្ទ )
    (បាស “អន្ទាក់, ខ្សែ​ចំណង, ខ្សែ​ឆ្វាក់...”) ឈ្មោះ​ខ្សែ​អំបោះ​ឆៅ សម្រាប់​ទាក់​ចង​រុំ​សាកសព​តាម​កិច្ច តាម​ក្បួន​យោគី ។
  5. ដងកញ្ចាម ( ន.នាមសព្ទ )
    ឈើ ឬ​ឫស្សី​សម្រាប់​អប​អន្ទាក់​ព្រ័ត្រ​លូក​ទាក់​ជើង​ដំរី​ព្រៃ ។
  6. តើ ( ន.នាមសព្ទ )
    អន្ទាក់​ដាក់​ស្វា : ស្វា​ជាប់​តើ ។
  7. ទាក់ ( កិ.កិរិយាសព្ទ )
    ចាប់​ដោយ​អន្ទាក់ ឬ​ថ្ពក់​ទាញ​រូត​ឲ្យ​ជាប់​ដោយ​អន្ទាក់, ឲ្យ​ជាប់​ដោយ​លប់ : ទាក់​ដំរី, ទាក់​មាន់, ទាក់​លលក, ទាក់​ទទា ។ និយាយ​ល្បួង​ប្រលោម​ភ្ជាប់​ចិត្ត​ឲ្យ​ស្និទ្ធ​ស្នេហា, ឲ្យ​កួច​កាន់​ក៏​ហៅ ទាក់ ដែរ : ទាក់​ចិត្ត ។ និយាយ​បញ្ចុះ​បញ្ចូល​ឲ្យ​ជឿ​តាម ក៏​ហៅ ទាក់ ដែរ : ទាក់​ឲ្យ​បាន​ជា​គ្នា ។
  8. នាគ​បាស ( ន.នាមសព្ទ ) [នាគៈបាស]
    (នាគបាឝ) អន្ទាក់​ជា​នាគ ឬ​នាគ​ដែល​ជា​អន្ទាក់, ជា​ចំណង (នាគ​ដែល​កើត​ដោយ​អំណាច​ឫទ្ធិ​ផ្លែង​សរ​របស់​ឥន្ទ្រជិត; មាន​និយាយ​ក្នុង​រឿង​ចម្បាំង​រាមកេរ្តិ៍); ចំណង​ដែល​គេ​ចង​ទាក់​ឆ្វាក់​បែប​ដូច​ជា​ពស់​ថ្លាន់​រួតរួប​ព័ទ្ធ​រឹត ក៏​អាច​ហៅ​ថា នាគបាស បាន​ដែរ (ដោយ​ប្រៀបធៀប) ។
  9. បាស ( ន.នាមសព្ទ )
    (បាឝ) អន្ទាក់; ផ្នួង​សក់ ។ ពាក្យ​នេះ ខ្មែរ​យើង​ប្រើ​ហៅ​អំបោះ​ចំណង​ដែល​ចង​សំពត់​ស្នប​រុំ​សាកសព​ថា : ចង​ខ្សែ​បាស, កាត់​ខ្សែ​បាស ។
  10. ពន្ធ ( ន.នាមសព្ទ ) [ពន់]
    (ពន្ធ ជា កិ. “ចង, ជាប់, ជំពាក់”; ពន្ធ, ពន្ធន៍ ជា ន. “ចំណង, អន្ទាក់, គ្រឿង​ជាប់, ជំពាក់”) សួយ, អាករ​ដែល​ប្រជានិករ​ត្រូវ​បង់​តាម​កំណត់ : ពន្ធ​ស្រូវ, ពន្ធ​ទូក, ពន្ធ​ទាស, ពន្ធ​ខ្លួន...; ទារ​ពន្ធ, បង់​ពន្ធ ។
    - ពន្ធដារ ពន្ធ​គ្រប់​មុខ : ការ​បង់​ពន្ធដារ​សម្រាប់​ដែន​ដី ហៅ​ថា រាជ​ពលី ។
    - ពន្ធ​ចំពោះ ពន្ធ​ដី​ស្រែ​ចម្ការ​ជាដើម ដែល​សាមី​ខ្លួន​ជា​ម្ចាស់​របស់​ត្រូវ​បង់​ជូន​រាជការ តាម​ចំនួន​ដែល​មាន​កម្រិត​ទុក​ជា​ស្រេច​ក្នុង​បញ្ជី ។
    - ពន្ធ​មិន​ចំពោះ ពន្ធ​នៃ​គ្រឿង​បរិភោគ​និង​គ្រឿង​ប្រើប្រាស់​ផ្សេង​ៗ​ដូច​ជា​ពន្ធ​គយ​និង​រដ្ឋាករ​ជាដើម ដែល​ជន​នីមួយ​ៗ​ត្រូវ​បង់​ជូន​រាជការ ដោយសារ​ខ្លួន​ត្រូវ​ការ​បរិភោគ​ឬ​ប្រើប្រាស់​នូវ​វត្ថុ​ទាំង​នោះ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អន្ទាក់ ( n ) [ʔɑnteak]   - detail »
    snare, trap
Headley's Khmer-English Dictionary Subentry Full Text Search
  1. ខ្សែអន្ទាក់ [ksae ʔɑnteak]
    braided rawhide rope used to hobble an elephant
  2. ជាប់អន្ទាក់ [coap ʔɑnteak]
    to get caught in a trap; to be accepted into a group.
  3. ជាប់អន្ទាក់ [coap ʔɑnteak]
    to be under the control of (someone or of some astrological sign)
  4. ដាក់អន្ទាក់ [dak ʔɑnteak]
    to lay a trap, to trap
  5. ត្រូវអន្ទាក់គេ [trəv ʔɑnteak kee]
    to get caught in a trap
  6. នៅក្នុងអន្ទាក់ [nɨv knoŋ ʔɑnteak]
    to be caught in a trap.
  7. នៅក្នុងអន្ទាក់ [nɨv knoŋ ʔɑnteak]
    to be under the control (of someone or of some astrological sign)
  8. នៅក្រៅអន្ទាក់ [nɨv krav ʔɑnteak]
    to be out of a trap.
  9. នៅក្រៅអន្ទាក់ [nɨv krav ʔɑnteak]
    to be out from under the control (of someone or of some astrological sign)
  10. យកកទៅលអន្ទាក់ [yɔɔ kɑɑ kɑɑ tɨv~toh lɔɔ ʔɑnteak]
    to lure someone (into trouble)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar