Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្ទង

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ខាប ( កិ.កិរិយាសព្ទ )
    ហៅ ឬ អន្ទង​ព្រលឹង ឬ ប្រែ​វិញ្ញាណ​អ្នក​ដទៃ​ដោយ​មន្ត គាថា ។
  2. ដាម ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​ត្បាញ មាន​សណ្ឋាន​ជម​សំប៉ែត សម្រាប់​ស៊ក​ខ្ទាស់​អំបោះ​ឬ​សូត្រ​អន្ទង ញែក​មុខ​កុំ​ឲ្យ​ព័ន្ធ​ច្រឡំ​គ្នា : ស៊ម​ដាម​ឲ្យ​ស្រួល​ប្រយ័ត្ន​ដាច់​អំបោះ ។
  3. ត្រឱន ( ន.នាមសព្ទ )
    ឈ្មោះ​ត្រី​រំអិល​ពួក​ត្រី​កែស ឬ​ពួក​ត្រី​កំផ្លៀវ តែ​មាន​សណ្ឋាន​តូច​ខ្លី​ជាង​ត្រី​កែស, ធំ​ទ្រើស​ជាង​ត្រី​កំផ្លៀវ : ត្រី​ត្រឱន ។ ព. ប្រ. កែស​ទ្រឱន ថា សសោះ​អន្ទង ឬ​បញ្ជោរ​លើក​ជើង ។
  4. ធ្មេញឈើ ( ន.នាមសព្ទ )
    ប្រទាស​ធ្វើ​ដោយ​បន្ទោះ​ល្អិត​ជា​គ្រឿង​តម្បាញ សម្រាប់​បញ្ចូល​សរសៃ​អន្ទង, សម្រាប់​កាស​បញ្ជូន​ចាក់​ត្បាញ ។
  5. ធ្នាក់ ( ន.នាមសព្ទ )
    សត្វ​ដែល​ជា​មេ​ទាក់ គឺ​សត្វ​សម្រាប់​នាំ, សម្រាប់​អន្ទង​យក​ឈ្លើយ, យក​បារាស : មាន់​ធ្នាក់, ទទា​ធ្នាក់​, ដំរី​ធ្នាក់ ។ ព. ប្រ. ថា អ្នក​យោង​អន្ទង, អ្នក​ដឹក​នាំ ។
  6. ធ្មេញកណ្ដូប ( ន.នាមសព្ទ )
    ឈ្មោះ​គ្រឿង​តម្បាញ​មួយ​ប្រភេទ​សម្រាប់​ចាក់​បញ្ចូល​សរសៃ​អន្ទង​ក្នុង​ធ្មេញ​ឈើ ។
  7. នួនល្អង ( គុ.គុនសព្ទ, ន.នាមសព្ទ )
    ដែល​មាន​សម្បុរ​ផូរផង់​បំព្រង (ពាក្យ​លើក​ទំយើ​ស្រ្តី​ដោយ​ស​សោះ​អន្ទង, ច្រើន​ប្រើ​តែ​ក្នុង​កាព្យ) : ហៃ​ប្អូន​នួន​ល្អង ខឹង​អ្វី​នឹង​បង ពុំ​ចេញ​ចរចា បង​មាន​ខុស​អ្វី ត្រូវ​ស្រី​នាង​ថា នែ​កែវ​កនិដ្ឋា ម្ដេច​ក៏​នៅ​ស្ងៀម ?
  8. បារាស ( គុ.គុនសព្ទ ) [បារ៉ាស]
    ឈ្លើយ គឺ (សត្វ) ដែល​ទើប​នឹង​ទាក់​ឬ​ចាប់​បាន​មក ផ្លាង​មិន​ទាន់​សាំង​នៅ​ឡើយ : ដំរី​បារាស, គោ​ព្រៃ​បារាស ឬ គោ​បារាស ។ ពាក្យ​នេះ​សម​ជា​នឹង​យល់​ដោយ​ស្មាន​ថា​ជា​ភាសា​បាលី បារគឺ​មាន​សេចក្ដី​នឹក​ភ្នក​ទៅ​រក​តែ​ទី​កន្លែង​ឯ​នាយ​ដែល​ធ្លាប់​នៅ”, ប៉ុន្តែ​មិន​ដែល​ប្រទះ​ឃើញ​មាន​ប្រើ​សោះ​ឡើយ ។ ព. ប្រ. មនុស្ស​ដែល​ផ្លាង​មិន​ចុះ​ក្នុង​ឱវាទ​នៃ​អាណា​ព្យាបាល ក៏​ហៅ បារាស បាន​ដែរ ។ ប្រើ​ជា ន. ក៏​បាន : ចង​បារាស​ភ្ជាប់​នឹង​ធ្នាក់, យក​ធ្នាក់​ទៅ​អន្ទង​បារាស ។
  9. បបក់ ( កិ.កិរិយាសព្ទ )
    យក​កន្សែង ឬ​សំពត់​បក់​បោយ​កោយ​ចូល​ហៅ​ដោយ​ល្បួង, ដោយ​ថ្នម, ដោយ​សោះ​អន្ទង, ដោយ​នឹក​រលឹក ។ បោះ​ខ្សែ​សន្ទូច​វែង​ដែល​ចង​ឬ​ដោត​នុយ​ទាញ​អូស​លើ​ទឹក​ល្បួង​បព្ឆោត​មច្ឆជាតិ ឲ្យ​ត្របាក់​ហើយ​វាត់​ឡើង : បបក់​ត្រី​រ៉ស់ ។
    - បបក់​ព្រលឹង បក់​បោយ​ហៅ​ព្រលឹង ឬ​យោង​អន្ទង​ព្រលឹង​កូន​ក្មេង​តូច​ដែល​ដួល ឬ​ដែល​ភ្ញាក់​ខ្លាច, ឲ្យ​ស្រាក​ភ័យ, ដោយ​បញ្ចេញ​សូរ​ពីរ​ម៉ាត់​ឮ បក់​ៗ ។
  10. ប៉ប៉ក ( ន.នាមសព្ទ )
    ឈ្មោះ​សំពត់​អន្លូញ​អំបោះ​មួយ​បែប អន្ទង​ស ចាក់​ខ្មៅ សាច់​គ្រើម : អន្លូញ​ប៉ប៉ក (ច្រើន​មាន​តែ​ក្នុង​សម័យ​ពី​ដើម) ។ ព. ផ្ទ. អន្លូញ​ស្មើ, អន្លូញ​មក្លាំ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to raise, bring up, educate, train; to lead, guide, direct; to convince, persuade, coax
  2. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to take out, pull out, drag out, extract; to pull, drag, tow
  3. អន្ទង ( v ) [ʔɑntɔɔŋ]   - detail »
    to prepare the warp threads on a loom.
  4. អន្ទង ( n ) [ʔɑntɔɔŋ]   - detail »
    the warp threads
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្ដារអន្ទង [kdaa ʔɑntɔɔŋ]
    warp beam (of a loom)
  2. កូនអន្ទង [koon ʔɑntɔɔŋ]
    cross pieces at either end of the warp frame used to prepare the warp threads for weaving
  3. ឈើអន្ទង [cʰəə ʔɑntɔɔŋ]
    warp(ing) frame / board (of a loom)
  4. មេអន្ទង [mee ʔɑntɔɔŋ]
    long sidepieces of the warp frame
    See:សំដូកអន្ទង
  5. យោងអន្ទង [yooŋ ʔɑntɔɔŋ]
    to help someone out of a difficult situation
  6. សណ្ដូកអន្ទង [sɑndook ʔɑntɔɔŋ]
    long sidepieces of the warp frame
    See:មេអន្ទង
  7. សសោះអន្ទង [sɑsɑh ʔɑntɔɔŋ]
    to comb out / unravel threads for weaving.
  8. សសោះអន្ទង [sɑsɑh ʔɑntɔɔŋ]
    to flatter; to comfort, calm, soothe; to be soothing, comforting
  9. ស្នួអន្ទង [snuǝ ʔɑntɔɔŋ]
    long wooden bar on which the row of hooks called ខ្ចៅស្រយូល is placed (part of the warp frame)
  10. អន្ទងខ្មោច [ʔɑntɔɔŋ kmaoc]
    to evoke the spirits (of the dead)

Next 10 entries »



Prohok Solutions @2017 : Learn Khmer | Khmer Calendar