Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អន្តរាយ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. កញ្ជង់ ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    ពាក្យ​សម្រាប់​ចំរើន​ពាក្យ​លិច​ឲ្យ​ប្លែក​ឡើង :
    - លិច​កញ្ជង់ គឺ​ហិន​ហោច​វិនាស​អន្តរាយ​ទ្រព្យ​សម្បត្តិ ដោយ​មារយាទ​មិន​ល្អ; គេ​ច្រើន​និយាយ​ភ្ជាប់​ថា : លិច​កញ្ជង់​លង់​កញ្ជើ ។
  2. កម្ម ( ន.នាមសព្ទ ) [កាំ ]
    (កម៌នំ) អំពើ; ទោះ​អំពើ​ល្អ​ក្ដី អាក្រក់​ក្ដី ក៏​ហៅ​ថា កម្ម (កម្ម​ជា​កុសល, កម្ម​ជា​អកុសល) : ទទួល​កម្ម, រង​កម្ម តាម​កម្ម​ចុះ គឺ​ទទួល, រង តាម​អំពើ​ដែល​ខ្លួន​បាន​ធ្វើ បាន​សន្សំ​មក​ហើយ ។
    - កម្ម​ករ (កាំ-មៈ-ក) ន. (បា.) អ្នក​ធ្វើ​ការ​បម្រើ​ដោយ​ឈ្នួល (អ្នក​ស៊ី​ឈ្នួល) : ពួក​កម្មករ​កំពុង​ធ្វើ​ការ​ខ្ញៀវ ។
    - កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរ​អស់​កម្ម : គាត់​ស្លាប់​ដោយ​កម្មក្ខ័យ​របស់​គាត់ ។
    - កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់​កើត​អំពី​កម្ម គឺ​ខ្យល់​ដែល​បក់​ក្នុង​ឧទរ​មាតា​កាល​ប្រសូត​បុត្រ ខ្យល់​នេះ​ហើយ​ ដែល​បក់​នាំ​កូន​ឲ្យ​ប្រសូត​ចេញ​ចាក​ផ្ទៃ​មាតា ។
    - កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុ​ជា​ទី​តម្កល់​នៃ​បរិកម្ម : ចម្រើន​កម្មដ្ឋាន ។
    - កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយ​នៃ​ការងារ, ការ​វិនាស​ខូច ខាត​ការងារ; អន្តរាយ​ព្រោះ​កម្ម ។
    - កម្មន្តសាល (--តៈ--សាល) ន. (បា.) សាល​នៃ​ការងារ, រោង​សម្រាប់​ធ្វើ​ការ​របរ​ផ្សេង​ៗ ។
    - កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លង​នៃ​កម្ម គឺ​ដំណើរ​របស់​អំពើ​អាក្រក់ ឬ ល្អ​ដែល​សត្វ​លោក​ធ្វើ​ដោយ កាយ វាចា ចិត្ត; ខាង​អាក្រក់​ហៅ​ថា អកុសល​កម្មបថ មាន ១០ យ៉ាង, ខាង​ល្អ​ហៅ​ថា កុសល​កម្មបថ មាន ១០ យ៉ាង ។
    - កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការ​រវល់, កង្វល់​ដោយ​ការងារ, ការ​ជាប់​ចំពាក់​ដោយ​កិច្ច​ការ​ផ្សេង​ៗ ។
    - កម្ម​វត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿង​នៃ​ការងារ; សេចក្ដី​បំព្រួញ​រឿង​ក្នុង​សំបុត្រ​ស្នាម​ផ្សេង​ៗ ដើម្បី​ឲ្យ​ដឹង​ថា​ជា រឿង​នេះ រឿង​នោះ : សំបុត្រ​ជា​ផ្លូវ​ការ ច្រើន​តែ​មាន​កម្ម​វត្ថុ ។
    - កម្ម​វាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះ​វាចក​មួយ​ក្នុង​វេយ្យាករណ៍​បាលី។
    - កម្ម​វាចា ន. (បា.) ពាក្យ​សម្រាប់​សូត្រ​ប្រកាស​ជំនុំ​សង្ឃ ឲ្យ​ដឹង​ក្នុង​កិច្ច​ជា​សង្ឃ​កម្ម​ផេ្សង​ៗ តាម​វិនយប្ប-ញ្ញត្តិ​ក្នុង​ព្រះ​ពុទ្ធ​សាសនា : សូត្រ​កម្ម​វាចា ។
    - កម្ម​វាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្ម​វាចកាចរិយ, កម្ម​វាចាចរិយ) ភិក្ខុ​ជា​អាចារ្យ អ្នក​សូត្រ​នូវ​កម្ម​វាចា (លោក​គ្រូ​សូត្រ) ។ កម្ម​វិធី ន. (បា. --វិធី) របៀប ឬ​បែប​ផែន​នៃ​កិច្ច​ការ​ដែល​ត្រូវ​ធ្វើ : កម្ម​វិធី​បុណ្យ ។
    - កម្ម​វិបាក ន. (បា.) ផល​របស់​កម្ម : ទទួល​កម្ម​វិបាក ។
    - កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿ​ចំពោះ​កម្ម, សេចក្ដី​ជឿ​នូវ​អំពើ​ដែល​ត្រូវ​ធ្វើ ។
    - កម្ម​សិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុ​ដែល​សម្រេច​តាម​អំណាច​ច្បាប់​ថា​ជា​របស់​ខ្លួន​ដាច់​ស្រេច​ហើយ, មុខ​ការងារ ឬ​ទ្រព្យ​សម្បត្តិ​ដែល​ត្រូវ​សម្រេច​បាន​មក​លើ​ខ្លួន : ដី​នេះ​ជា​កម្ម​សិទ្ធិ​របស់​ខ្ញុំ ។
    - កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែង​ធ្វើ​ការងារ, ទី​ប្រជុំ​នៃ​ការងារ ។
  3. ខូច ( កិ.កិរិយាសព្ទ )
    វិនាស, អន្តរាយ, យក​ជា​ការ​មិន​បាន : ខូច​ចិត្ត, ខូច​ខ្លួន, ខូច​របស់​ទ្រព្យ ។ ស្លាប់ : ជីតា​ខ្ញុំ​ខូច​ពី​យប់​មិញ ។
  4. និរន្តរាយ ( ន.នាមសព្ទ ) [និរន់-តៈរ៉ាយ ]
    ការ​មិន​មាន​អន្តរាយ, ដំណើរ​ដែល​គ្មាន​គ្រោះ​ថ្នាក់ : សូម​ឲ្យ​អ្នក​បាន​ប្រកប​ដោយ​និរន្តរាយ !
  5. បរាភព ( ន.នាមសព្ទ ) [ប៉ៈរ៉ាភប់]
    (បរាភវ) សេចក្ដី​វិនាស, សេចក្ដី​ហិនហោច : នរណា​លេង​ស្រី, នរណា​លេង​ស្រា, នរណា​លេង​ល្បែង​ស៊ី​សង (ជា​អំពើ​ពាលា) ទ្រព្យ​ធន​នានា ដែល​ខ្លួន​រក​បាន​ហើយ​ក៏​ទុក​ដាក់​ពុំ​គង់ នរជន​នោះ​តែងតែ​លិច​លង់​ក្នុង​សេចក្ដី​វិនាស​អន្តរាយ (គួរ​ឲ្យ​នឹក​ស្ដាយ​ពន់ពេក), អំពើ​ទាំង​នោះ​ឈ្មោះ​ថា​ជា ប្រធាន ឬ​ជា​ប្រមុខ​នៃ​បរាភព (ព្រះ​បរមោវាទ​នៃ​ព្រះ​សម្ពុទ្ធ​មាន​ក្នុង​គាថា​បរាភវ​សូត្រ) ។
  6. បរិត្ត ( ន.នាមសព្ទ ) [ប៉ៈរ៉ិត]
    ធម៌​សម្រាប់​ការពារ​សេចក្ដី​អន្តរាយ : និមន្ត​លោក​ចម្រើន​ព្រះ​បរិត្ត ។
  7. បង្ការ ( កិ.កិរិយាសព្ទ )
    រារាំង, ប្រុង​ប្រយ័ត្ន ការពារ​សេចក្ដី​អន្តរាយ ឬ​ការ​ខ្វះខាត​ក្រែង​នឹង​មាន​ទៅ​ខាង​មុខ : ដាក់​ថ្នាំ​សង្កូវ​ខ្លះ​បង្ការ​ផង, ដាក់​បាយ​បង្ការ​តាម​ផ្លូវ ។
  8. បំផ្លាញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​លាញ, ពន្លាញ គឺ​ធ្វើ​ឲ្យ​វិនាស​អន្តរាយ : ចាយ​វាយ​ខ្ជីខ្ជា​បំផ្លាញ​ទ្រព្យ ។
  9. ប្រទេច ( កិ.កិរិយាសព្ទ )
    ជេរ​ដោយ​ពាក្យ​បូរបាច់​ឲ្យ​គេ​វិនាស​អន្តរាយ​ហិនហោច ។ ប្រទេច​ផ្ដាសា ប្រទេច​ដាក់​បណ្ដាសា​ឲ្យ​គេ​វិនាស​ហិនហោច ។
  10. ផ្លាញ ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​លាញ, ឲ្យ​វិនាស, ឲ្យ​អន្តរាយ, បំបាត់​បង់ :
    - ផ្លាញ​ជីវិត គឺ​បំបាត់​ជីវិត (សម្លាប់);
    - ផ្លាញ​ទ្រព្យ គឺ​ធ្វើ​ទ្រព្យ​ឲ្យ​លាញ, ឲ្យ​វិនាស (សព្វ​ថ្ងៃ​នេះ​ច្រើន​ប្រើ បំផ្លាញ ជាង) ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. អន្តរាយ ( n ) [ʔɑntaʔraay]   - detail »
    disaster, calamity; destruction, devastation; danger; barrier, obstacle.
  2. អន្តរាយ ( v ) [ʔɑntaʔraay]   - detail »
    to spoil, ruin, make useless, put out of commission.
  3. អន្តរាយ ( adj ) [ʔɑntaʔraay]   - detail »
    to be destroyed, devastated; to be dangerous
Headley's Khmer-English Dictionary Subentry Full Text Search
  1. គ្រោះអន្តរាយ [krʊək ʔɑntaʔraay]
    misfortune, trouble
  2. ទទួលអន្តរាយ [tɔtuəl ʔɑntaʔraay]
    to sustain damage
  3. ប្រទះលើអន្តរាយ [prɑteah lǝǝ ʔɑntaʔraay]
    to encounter obstacles / danger
  4. វិនាសអន្តរាយ [viʔnieh ʔɑntaʔraay]
    See:វិនាសន្តរាយ
  5. អន្តរាយខ្លួន [ʔɑntaʔraay kluən]
    to kill oneself, commit suicide


Prohok Solutions @2017 : Learn Khmer | Khmer Calendar