Khmer Dictionary: អន្តរ
Chuon Nath's Khmer-Khmer Dictionary Full Text Search
-
ពិព័រណ៍
( ន.នាមសព្ទ )
[--ព័រ ]
(បា.) (វិវរណ “ការបើក, ការបើកបង្ហាញ;...”) ការដាក់តាំង, ការបញ្ចេញឲ្យឃើញនូវវត្ថុផ្សេងៗ ដើម្បីឃោសនាផ្សាយ (បារ. Exposition) : រៀបចំពិព័រណ៍នៃផលិតផលខាងកសិកម្ម ។
- ពិព័រណ៍អន្តរជាតិ ពិព័រណ៍ដែលទាក់ទងដោយជាតិបរទេស, ដោយជាតិនានា, ដោយសាសន៍ដទៃ ។
-
លោក
( ន.នាមសព្ទ )
សភាវធម៌ដែលតែងកើតតែងវិនាសរឿយៗ ឬដែលបាត់ៗឃើញៗ គឺដែលកើតមានហើយបាត់ៗ ហើយមានឡើងវិញតាមកាលសម័យ; បើនិយាយដោយការរៀបរាប់ គឺ ដី, ទឹក, ភ្លើង, ខ្យល់, អាកាស; មនុស្សសត្វទួទៅទាំងអស់; ឋានមនុស្ស; ឋានសួគ៌; ឋានព្រហ្ម; ឋាននរក, ប្រេត ។ល។ ប្រើភ្ជាប់ជាមួយនឹងសព្ទដទៃបានតាមគួរដល់ការប្រកប; បើរៀងខាងដើម អ. ថ. លោកៈ; ដូចជា : លោកធម៌, លោកបាល, លោកសន្និវាស ជាដើម; បើរៀងពីខាងចុង អ. ថ. លោក, ដូចជា : ទេវលោក, ព្រហ្មលោក, មនុស្សលោក ជាដើម ។
- លោកថា រឿងរ៉ាវសម្រាប់លោក, រឿងព្រេង ។
- លោកកោលាហល (--កោល៉ាហល់) ការភ្ញាក់ផ្អើល, ជ្រួលជ្រើម ក្នុងពិភពលោក ។
- លោកខាណុ ឬ --ស្ថាណុ (ព. ប្រ.) មនុស្សដែលប្រព្រឹត្តអំពើអាក្រក់ក្រៃពេកទុកដូចជាដង្កត់ឬដូចជាចម្រូងក្នុងលោក ។
- លោកគតិ ដំណើររបស់លោក គឺអំពើឬកិច្ចការរបស់មនុស្សឬសត្វ ។
- លោកគរុ ឬ --គុរុ អ្នកធ្ងន់ក្នុងលោកឬដែលជាគ្រូរបស់សត្វលោកគឺព្រះសព្វញ្ញុពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកចក្ខុ ឬ --ចក្សុ ភ្នែករបស់លោក គឺព្រះអាទិត្យ ។
- លោកចលាចល (--ចៈល៉ា ចល់) ការកម្រើករំពើកក្នុងលោក ។
- លោកចិន្តា (--ចិន-ដា) សេចក្ដីរិះគិតអំពីលោក គឺការរិះគិតរកហេតុរកដំណើរក្នុងលោក ។
- លោកជនក (--ជៈនក់) ឬ លោកបិតា បិតារបស់លោក គឺព្រះសិវៈឬវិស្ណុ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកជននី (--ជៈនៈ--) ឬ លោកមាតា មាតារបស់លោក គឺនាងឧមាឬលក្សី្ម (តាមលទ្ធិព្រាហ្មណ៍ ។
- លោកជេដ្ឋ, --ជេស្ឋ ឬ--សេដ្ឋ អ្នកប្រសើរឬចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ។
- លោកត្ថចរិយា (លោក័ត-ថៈចៈរ៉ិយ៉ា) ការប្រព្រឹត្តអំពើជាប្រយោជន៍ដល់លោក (ចរិយារបស់ពុទ្ធាទិបណ្ឌិត) ។
- លោកត្រ័យ លោកបី គឺមនុស្សលោក, ទេវលោក, ព្រហ្មលោក; មានន័យដទៃផ្សេងថា មេឃឬឋានសួគ៌, ផែនដី, ឱកាសកណ្ដាល (ចន្លោះមេឃនិងដី) ឬបាតាល ។
- លោកធម្មតា (--ធ័ម-មៈដា) ធម្មតារបស់លោក គឺការមិនទៀងរបស់លោក ។
- លោកធម៌ ធម៌សម្រាប់លោក គឺអាការ, សណ្តាប់ធ្នាប់ឬធម្មតារបស់សត្វលោក; តាមពុទ្ធសាសនាថាមាន ៨ យ៉ាងគឺ ១-លាភៈ ការបាន; ២-អលាភៈ ការខានបានឬខាតបង់; ៣-យសៈ ការមានយសស័ក្តិ; ៤-អយសៈ ការមិនមានយសស័ក្តិ ឬការថ្លោះធ្លាក់យសស័ក្តិ; ៥-និន្ទា ការតិះដៀល; ៦-បសំសា ការសរសើរ; ៧-សុខៈ ការបានសុខ; ៨-ទុក្ខៈ ការបានទុក្ខ ។
- លោកធាតា ឬ--ធាត្ឫ អ្នកបង្កើតលោក គឺព្រះព្រហ្ម ឬព្រះសិវៈ (តាមលទ្ធិព្រាហ្មណ៍) ។
- លោកធាតុ (--ធាត) ចក្រវាល, ទំហំលោកក្នុងមណ្ឌលចក្រវាលមួយៗ ។
- លោកនាថ អ្នកដែលជាពំនាក់របស់សត្វលោក គឺព្រះសម្មាសម្ពុទ្ធ; តាមលទ្ធិព្រាហ្មណ៍ថា ព្រះព្រហ្ម ព្រះសិវៈ, ព្រះនារាយណ៍ ។
- លោកនាយក (--យក់) អ្នកដឹកនាំសត្វលោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកនិន្នាទ (--និន-នាត) សូរសព្ទគឹកកងក្នុងលោក; ដំណើរល្បីលេចឮសាយសុសក្នុងលោក ។
- លោកនិយម (--យំ) ធម្មតារបស់លោក ។
- លោកនិស្សរណធម៌ (--និស-សៈរ៉ៈ-ណៈធ័រ) ធម៌ជាគ្រឿងរលាស់ខ្លួនចេញចាកលោក (លោកុត្តរធម៌) ។
- លោកនិស្សិត ដែលអាស្រ័យនៅក្នុងលោក, មនុស្សឬអ្វីៗទាំងអស់ដែលមាននៅក្នុងលោក ។
- លោកន្តគូ (លោក័ន-តៈគូ; បា. < លោក + អន្ត “ទីបំផុត” + គូ “អ្នកដល់”) អ្នកដល់នូវទីបំផុតលោក (ព្រះខីណាស្រព) ។
- លោកន្តទស្សី (លោក័ន-តៈទ័ស-សី; បា. < លោក + អន្ត “ទីបំផុត” + ទស្សី “អ្នកឃើញ”) អ្នកឃើញទីបំផុតលោក គឺអ្នកឃើញព្រះនិញ្វន (ព្រះពុទ្ធ, ព្រះបច្ចេកពុទ្ធ, ព្រះអរហន្ត) ។
- លោកន្តរ (លោក័ន-តៈរ៉ៈ ឬលោកន់-ដ; បា. < លោក + អន្តរ “ចន្លោះ”) ទីឬប្រទេសជាចន្លោះលោក; ឈ្មោះនរកនៅត្រង់ចន្លោះលោក (ហៅ លោកន្តរនរក ក៏បាន) ។
- លោកន្តរិកសត្វ (លោក័ន-តៈ រ៉ិកៈស័ត) សត្វដែលកើតក្នុងលោកន្តរនរក ។
- លោកបថ ឬ--បទ (--បត់) ផ្លូវលោក គឺសណ្ដាប់ធ្នាប់, បែបបទ, ទំនៀមរបស់សត្វលោក; ទំនៀមស្រុកទេស ។
- លោកបាល អ្នករក្សាលោក គឺមហារាជ ៤ អង្គជាអ្នកគ្រប់គ្រងរក្សាលោក (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ចតុលោកបាល ផង) ។
- លោកបិតាមហា (សំ. បា. --បិតាមហ) ជីតារបស់សត្វលោក គឺមហាព្រហ្ម (តាមលទ្ធិព្រាហ្មណ៍) ។
- លោកប្បត្តិ ឬ--ប្រវត្តិ (--ប៉ៈវ័ត ឬ --ប្រវ័ត) ពង្សាវតារលោក ។
- លោកប្រទីប ប្រទីប (ពន្លឺ) របស់លោក (ព្រះសព្វញ្ញុពុទ្ធ) ។
- លោកប្រសិទ្ធ ដែលប្រាកដ, ជាក់ច្បាស់ដល់ពួកមនុស្សទួទៅ, ដែលមានគេដឹងឬស្គាល់ពេញពាស ។
- លោកយាត្រា ដំណើរ, ការប្រព្រឹត្តទៅរបស់លោក; កិច្ចការរបស់មនុស្ស; ការរស់នៅរបស់សត្វលោក ។
- លោកវឌ្ឍនៈ ឬ--វុឌ្ឍិ សេចក្ដីចម្រើនរបស់លោក ។
- លោកវាទ ឬ --វោហារ សម្ដីឬវោហាររបស់លោក ។
- លោកវិជ្ជា ឬ--វិទ្យា វិជ្ជាសម្រាប់លោក (តាមសម័យនិយម) ។
- លោកវិទ អ្នកចេះវិជ្ជាសម្រាប់លោក ។
- លោកវិទូ អ្នកដឹងច្បាស់នូវលោក (ព្រះសម្មាសម្ពុទ្ធ) ។
- លោកវិនាស សេចក្ដីវិនាសលោក, ការប្រល័យលោក។
- លោកសក្ខី ឬ--សាក្សី (សំ. --សាក្សិន៑) បន្ទាល់របស់លោក គឺភ្លើង; ព្រះព្រហ្ម ។
- លោកសង្រ្គោះ (សំ. --សំគ្រហ) ការសង្រ្គោះមនុស្សមិនរើសមុខ, ការជួយទំនុកបម្រុងមនុស្សផងគ្នាឲ្យបានសុខ, ឲ្យកើតសន្តិភាព ។
- លោកសណ្ឋាន ទ្រង់ទ្រាយ ឬបែបភាពពិភពលោក, ភូគោល ។
- លោកសន្តិភាព សេចក្ដីស្ងប់របស់លោក ។
- លោកសន្តិសុខ ដំណើរសុខសាន្តរបស់លោក ។
- លោកសន្និវាស ពពួកសត្វដែលនៅអាស្រ័យក្នុងលោក, ពួកមនុស្ស; លោកទាំងអស់ ។
- លោកសព្ទ (--ស័ប) សូរសព្ទរបស់លោក; ភាសាសម្ដីរបស់សត្វលោក ។
- លោកស្ថិតិ ដំណើរស្ថិតនៅរបស់លោក, ដំណើរដែលលោកតាំងនៅតាមកាលកំណត់; អាយុផែនដី ។
- លោកហាស ឬ--ហាសៈ សេចក្ដីរីករាយសប្បាយរបស់ពួកមនុស្ស ។ល។
- លោកាធិបតី (--ធិប៉ៈដី; សំ. បា. --តិ < លោក + អធិបតិ) អធិបតីរបស់លោក (មហាព្រហ្ម); ម្ចាស់របស់លោក, ម្ចាស់ទ្វីប (ស្តេចចក្រពត្តិ) ។
- លោកាធិបតេយ្យ (--ធិប៉ៈតៃ) ការប្រកាន់យកលោកជាធំ គឺការខ្លាចចិត្តពួកមនុស្សផងគ្នា; ការប្រុងប្រយ័ត្នមិនហ៊ានធ្វើអំពើអាក្រក់ ព្រោះខ្លាចគេដឹង នឹកខ្មាសគេទុកជាមុន ។
- លោកាធិប្បាយ ឬ - លោកាភិប្រាយ (បា. < លោក + អធិប្បាយ ឬ សំ. < លោក + អភិប្រាយ) សេចក្ដីអធិប្បាយអំពីលោកសណ្ឋាន ។
- លោកានុវត្តន៍ ឬ - លោកានុវត្តិ (--វ័ត; បា. < លោក + អនុវត្តន ឬ អនុវត្តិ) ការប្រព្រឹត្តតាមលោក គឺការអនុលោមតាមបែបបទរបស់មនុស្ស ផងគ្នា, ការយកតម្រាប់គ្នា ។
- លោកាមិស ឬ --សៈ (បា. --ស; សំ. --ឞ , < លោក + អាមិស ឬ --ឞ) នុយរបស់សត្វលោក គឺបញ្ចកាមគុណ (រូប, សំឡេង, ក្លិន, រស, សម្ផស្ស) ។
- លោកាយតៈ ឬ លោកាយតសាស្រ្ត (--យ៉ៈតៈ ឬ--សាស) គម្ពីរសម្តែងគតិលោកដែលមានដំណើរសេចក្ដីរយីករយាកមិនគួរជឿ ឬគម្ពីរដែលមានសេចក្ដីបដិសេធថាឋានសួគ៌ឋាននរកមិនមាន ។
- លោកាយតិកៈ (--យ៉ៈតិ-កៈ) អ្នកដែលស្ទាត់ជំនាញខាងលោកាយតសាស្រ្ត; បើស្ត្រីជា លោកាយតិកា ។
- លោកុត្តរ (--កុត-តៈរ៉ៈ ឬ--កុត-ដ; បា. < លោក + ឧត្តរ “ឆ្លង; ប្រសើរ, ក្រៃលែង, លើសលែង”) ឬ - លោកុត្តរធម៌ ធម៌ចម្លងសត្វឲ្យចេញផុតចាកលោកគឺ មគ្គ ៤, ផល៤, និញ្វន ១; ហៅថា នព្វលោកុត្តរធម៌ ក៏បាន (ព. ពុ.) ។
- លោកុត្តរចិត្ត (--កុត-តៈរ៉ៈចិត) ចិត្តដែលឆ្លងផុតចាកលោក គឺចិត្តរបស់អរិយបុគ្គល ដែលបានសម្រេចមគ្គផលហើយ (ព. ពុ.) ។
- លោកុត្តរសម្បត្តិ (--កុត-តៈរ៉ៈសំប័ត) មគ្គផលនិញ្វន (ព. ពុ.) ។
- លោកុត្តរាភិសម័យ (--កុត-តៈរ៉ាភិសៈម៉ៃ; បា. <លោក + ឧត្តរ + អភិសមយ) ការបានសម្រេចមគ្គផល (ព. ពុ.) ។
- លោកុត្តរារិយមគ្គ (-កុត-តៈរ៉ារ៉ិយៈម័ក; បា. < លោក + ឧត្តរ + អរិយ + មគ្គ) ផ្លូវរបស់អរិយបុគ្គលសម្រាប់ឆ្លងចាកលោក (ព. ពុ.) ។
- លោកេស (បា. < លោក + ឦស ឬ សំ. --ឦឝ “ដែលជាធំ”) អ្នកដែលជាធំ ឬជាចម្បងជាងសត្វលោក គឺព្រះសម្មាសម្ពុទ្ធ (តាមលទ្ធិព្រាហ្មណ៍ថាមហាព្រហ្ម) ។
- លោកេស្វរៈ (--កេស-ស្វៈរ៉ៈ; សំ. < លោក + ឦឝ្វរ “ដែលជាធំ”; បា. លោកិស្សរ < លោក + ឥស្សរ) អ្នកដែលជាធំក្នុងលោកឬជាងសត្វលោក ។ នាមរបស់ពោធិសត្វដែលពួកពុទ្ធសាសនិកខាងឧត្តរនិកាយឬមហាយានសន្មតដោយផ្សែផ្សំតាមមតិរបស់ខ្លួន, ប្រកាសជំនឿថាជាធំខាងការបីបាច់រក្សាសត្វលោក ក្នុងសាសនារបស់ព្រះសក្យមុនីគោតម, ផ្គូធៀបគ្នានឹងមហាព្រហ្មឬវិស្ណុរបស់ពួកព្រាហ្មណ៍ (ហៅ អវលោកេស្វរៈ ក៏បាន) ។ល។
- ភាជនលោក ( ភាជៈនៈលោក) ប្រទេសសម្រាប់សត្វលោកនៅអាស្រ័យ, កន្លែងកើតស្លាប់របស់ពពួកសត្វ ។
- ទេវលោក ឋានសួគ៌ ។
- បរលោក (ប៉ៈរៈ-- ឬ ប-ល៉ោក) លោកខាងមុខ ។
- បេតលោក ឬ ប្រេត-- (ប៉េតៈ-- ឬ ប្រេតៈ--) ឋានប្រេត, លំនៅរបស់ពួកប្រេត ។
- ព្រហ្មលោក ឋានព្រហ្ម ។
- មនុស្សលោក ឋានមនុស្ស; មនុស្សប្រុសស្ត្រី ។
- យមលោក ឬ អបាយលោក អបាយភូមិ ។
- សត្តលោក ឬ សត្វ-- ពពួកសត្វ ។
- ឥធលោក (អិធៈ--) លោកនេះ, ជាតិនេះ ។
- ឱកាសលោក (ឱកាសៈ--) ភាគអាកាស ។ល។
-
លោកន្តរនរក
( ន.នាមសព្ទ )
[លោកន់-តៈ រ៉ៈនរក់ ឬ លោកន់-ដ-- ]
(លោក + អន្តរ “ចន្លោះ” + នរក “រណ្តៅ”) រណ្ដៅនៅក្នុងចន្លោះនៃលោក ជាឈ្មោះរណ្ដៅនរក ដែលសត្វជាបុថុជ្ជនប្រភេទខ្លះប្រកាន់ឧច្ឆេទទិដ្ឋិ ជឿស៊ប់ថាគ្មានបុណ្យគ្មានបាបសួគ៌នរកអ្វីទេ សត្វស្លាប់ទៅក៏សូន្យឈឹងឥតមានជាតិកំណើតតទៅទៀតឡើយ, នរកនេះកើតមានព្រោះលទ្ធិនោះឯង ។ល។ (ព. ពុ.) : លទ្ធិពុទ្ធនិយមថា សត្វជាបុថុជ្ជនណាដែលប្រកាន់ជឿថាស្លាប់ទៅសូន្យឥតមានជាតិកំណើតតទៅទៀតទេ, បុថុជ្ជននោះ កាលបើស្លាប់ក៏តែងតែកើតក្នុងលោកន្តរនរក ភ្លើងប្រល័យកប្បក៏ពុំឆេះរំលាយនរកនោះឡើយ (ព. បុ. ហៅ និញ្វននរក) ។ មើលក្នុងពាក្យ លោក ទៀតផង ។
-
វន
( ន.នាមសព្ទ )
[វៈនៈ ]
(វន) ព្រៃ ។ ទឹក; ទីនៅ, ទីអាស្រ័យ; ផ្ទះ; ភូមិលំនៅ;... ។ ប្រើផ្សំជាមួយនឹងសព្ទដទៃ :
- វនកុសុម ផ្កាព្រៃ; ផ្កាដុះក្នុងទឹក ។
- វនគជ (--គច់) ដំរីព្រៃ ។
- វនគោចរ ការត្រាច់ស្វែងរកអាហារក្នុងព្រៃ ។ វនចរ, វនចរកៈ; វនេចរ ពនេចរ, ថ្មើរព្រៃ, ព្រានព្រៃ ។
- វនជីវិកា ការចិញ្ចឹមជីវិតឬការរស់នៅក្នុងព្រៃ ។
- វនទេវតា ទេវតាដែលស្ថិតនៅក្នុងព្រៃ ។
- វនន្តរ (វៈន៉ន់-ដ; < វន + អន្តរ “ចន្លោះ”) ចន្លោះឬលង្វែកព្រៃ ។
- វនបាល ឬ - វនបាលកៈ អ្នករក្សាព្រៃ, អ្នកកាន់ការថែរក្សាព្រៃ (បើស្រ្តីជា វនបាលី ឬ វនបាលិកា) ។
- វនបិសាច បិសាចរក្សាព្រៃ, ខ្មោចព្រៃ; ម្រេញគង្វាល ។
- វនបុស្ប (--បុស) ផ្កាព្រៃ ។
- វនប្បទេស (វៈន័ប-ប៉ៈ--) ឬ វនប្រទេស ព្រៃ, ព្រៃទាំងមូល ។
- វនប្បវេស (វៈន័ប-ប៉ៈ--) ការចូលទៅកាន់ព្រៃ ។ ឈ្មោះកណ្ឌទី៤នៃមហាវេស្សន្តរជាតក (ព. ពុ.)។
- វនមូលផលាផល (វនៈមូលៈផៈល៉ាផល់) មើមដំឡូងនិងផ្លែឈើតូចធំក្នុងព្រៃ ។
- វនរតិ សេចក្ដីរីករាយក្នុងព្រៃ, ការចូលចិត្តនៅក្នុងព្រៃ ។
- វនវប្បកម្ម (--វ៉ាប់-ប៉ៈ--) ការដាំឈើព្រៃ, វិទ្យាសាស្រ្តខាងការបណ្ដុះនិងការថែរក្សាដើមឈើ ។
- វនវប្បករ អ្នកដាំ, បណ្តុះ, ថែរក្សាឈើព្រៃ ។
- វនវាស ការនៅក្នុងព្រៃ ។
- វនវាសី អរញ្ញវាសី (អ្នកនៅក្នុងព្រៃ); បើស្រ្តីជា វនវាសិនី វនសណ្ឌ (វៈ នៈ-សន់) ដងព្រៃ ។
- វនស្ថាន ឬ
- វនដ្ឋាន ទីព្រៃ, តួព្រៃ ។ល។
- វនាល័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាល័យ) ។
- វនាលី ជួរព្រៃ; ជាយព្រៃ ។
- វនាវាស (សំ. បា. < វន + អាវាស) លំនៅក្នុងព្រៃ ។
- វនាស្រម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រម) ។ វនាស្រ័យ (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពនាស្រ័យ) ។ ល។
-
វេស្សន្តរ
( ន.នាមសព្ទ )
[វេស-សន់តៈ រ៉ៈ ឬ--សន់-ដ ]
(< វេស្ស “ឈ្មួញ; ពួកជនវេស្ស” + អន្តរ “ចន្លោះ; រវាងពាក់កណ្តាល”; វៃឝ្យាន្តរ < វៃឝ្យ + អន្តរ) រវាងឬទីពាក់កណ្តាលផ្លូវពួកវេស្សៈ ។ ព្រះនាមពោធិសត្វក្នុងមហាវេស្សន្តរជាតក (បានជាថ្វាយព្រះនាមដូច្នេះ ព្រោះទ្រង់ប្រសូតក្នុងពាក់កណ្តាលទីប្រជុំផ្លូវពួកវេស្សៈ) ។
- វេស្សន្តរជាតក (វេស-សន់-តៈរ៉ៈជាដក់) ឈ្មោះគម្ពីរជាតក សម្តែងរឿងព្រះវេស្សន្តរ (គម្ពីរមហាជាតក៍) ។
-
អនន្តរ
( គុ.គុនសព្ទ )
[អៈន៉ន់-ដ]
(< អន៑ “មិន, ពុំ, ឥត” + អន្តរ “ចន្លោះ, រវាង, ឱកាស;...”) ដែលមិនមានចន្លោះ, មិនមានរវាង, មិនមានឱកាស; ដែលចេះតែជាប់បន្តរឿយៗទៅ; ដែលជាលំដាប់តៗទៅ ។ បើរៀងភ្ជាប់ពីខាងដើមសព្ទដទៃ អ. ថ. អៈន៉ន់-តៈរ៉ៈ, ដូចជា អនន្តរកថា សម្ដីដែលចេះតែបង្ហូរទៅមិនឈប់ ។
- អនន្តរគមនាគមន៍ (--គៈមៈនាគំ) ការទៅមកបន្តគ្នាមិនដាច់ ។
- អនន្តរបុស្ប (--បុស) ឈើឬវល្លិដែលមានផ្កាមិនដាច់ ។
- អនន្តរផល ឈើឬដំណាំដែលមានផ្លែមិនដាច់ ។ល។
-
អង្គ
( ន.នាមសព្ទ )
[អង់]
អវយវៈ, រូប, តួរូប, កាយ, រាងកាយ, ខ្លួន, ខ្លួនប្រាណ; ភាគ; ចំណែកនៃរាងកាយ; ប្រភេទ; សេចក្ដីដែលចែកឲ្យឃើញចំនួន; រូបសេចក្ដី; លក្ខណៈ; ហេតុ, ការណ៍, ដើមហេតុ ។
- អង្គកាយ រូបកាយ, រូបអង្គ, ខ្លួនប្រាណ, តួខ្លួន ។
- អង្គការ បែបផែន, របៀបរៀបចំកិច្ចការដែលរដ្ឋឬក្រុមរាជការណាមួយបង្កើតឡើងដើម្បីប្រព្រឹត្តទៅកាន់សេចក្ដីចម្រើន; ទីកន្លែងចាត់ការធំៗ : អង្គការនយោបាយ, អង្គការរបស់រដ្ឋ ។
- អង្គការសហប្រជាជាតិ អង្គការរបស់ប្រជាជាតិរួមគ្នា, អង្គការអន្តរជាតិ ឬជាតិនានាដែលស្ម័គ្រចិត្តប្រតិបត្តិតាមច្បាប់រដ្ឋធម្មនុញ្ញសហប្រជាជាតិ ដើម្បីរក្សាការពារនូវសន្តិភាពនៃពិភពលោក ។
- អង្គកំណើត អវយវៈសម្រាប់បង្កើតកូន (អង្គជាត) ។
- អង្គជៈ (អង់-គៈជៈ) បុត្រ (កូនប្រុស) ។
- អង្គជា (អង់-គៈ--) បុត្រី (កូនស្រី) ។
- អង្គជាត (អង់-គៈ--) លិង្គ, យោនី (ខ្មាសបុរសឬស្ត្រី) ។
- អង្គណ ឬ - អង្គណៈ (អង់-គន់ ឬ--គៈនៈ) ទីលាន; ទីទួល; ទីលានឬទីវាលសម្រាប់លេងល្បែង, ទីលានកីឡា ។ ព. ប្រ. កិលេស, មន្ទិលឬគ្រឿងសៅហ្មងចិត្ត ។
- អង្គទូត (អង្គ-ទូត) អង្គការផ្នែកខាងទូត, មុខក្រសួងទូតព្រមទាំងបុគ្គលិកនៃស្ថានទូតផង ។
- អង្គបញ្ញត្តិ (អង់-ប័ញ-ញ៉ាត់) បញ្ញត្តិដោយមានហេតុជាគ្រឿងកំណត់; ហេតុឬលក្ខណៈដែលលើកឡើងជាគ្រឿងកំណត់បាន ។
- អង្គបទ (អង់-គៈបត់) មេរៀនដែលប្រែពីភាសាខ្លួនទៅជាភាសាដទៃ (ព. វ.) ។
- អង្គបរាមាស (អង់-គៈប៉ៈរ៉ាម៉ាស) ការស្ទាបអង្អែលខ្លួនប្រាណ ។
- អង្គបរិច្ចាគ (អង់-គៈប៉-រ៉ិច-ចាក) ការលះបង់ខ្លួនឲ្យទានទៅស្មូម ។
- អង្គប្បច្ចង្គ ឬ - អង្គប្បច្ចង្គា (អង់-គ័ប-បុ័ច-ច័ង ឬ--បុ័ច-ច័ង-គា; បា. < អង្គ + បតិ-អង្គ, បតិ > បច្ច; សំ. អង្គប្រត្យង្គ ឬ អង្គប្រត្យាង្គ < អង្គ + ប្រតិ-អង្គ, ប្រតិ> ប្រត្យ) អវយវៈតូចនិងធំ, ប៉ែកឬភាគតូចធំនៃរាងកាយ ។
- អង្គប្បហារ ឬ - --ប្រហារ (អង់-គ័ប-ប៉ៈហា ឬ --ប្រៈ--) ការប្រហាររូបកាយ (មានវាយ, កាប់ជាដើម) ។
- អង្គពិកល ឬ - --វិកល (អង់-គៈពិ ឬ --វិ-កល់) វិកលអវយវៈ (មានឆែបមាត់, ខ្វាក់ភ្នែកជាដើម) ។
- អង្គពិការ ឬ - --វិការ (អង់-គៈ--) ពិការអវយវៈ (មានបាក់ដៃ, បាក់ជើងជាដើម) ។
- អង្គភាព (អង់-គៈភាប) ភាពរូបកាយ ។
- អង្គភេទ (អង់-គៈភេត) ដំណើរផ្សេងរូបកាយគ្នា, ដំណើរមានរូបកាយខុសគ្នា, ការបែកឬបាក់អវយវៈ ។
- អង្គមង្គានុសារី (អង់-គៈម័ង-គា-នុសារ៉ី; បា. < អង្គ + ម- អាគម + អង្គ + អនុ-សារី) ខ្យល់ដែលបក់ទួទៅតាមអវយវៈតូចធំ ឲ្យកម្រើកកាយកម្រើកវាចាបាន (ហៅ អង្គានុសារី ក៏បាន < អង្គ + អនុសារី) ។
- អង្គមន្រ្តី (អង់-គៈ ឬ អង់-មន់-ត្រី) មន្រ្តីថ្នាក់ខ្ពស់ជាអ្នកប្រឹក្សាការផែនដីជាមួយនឹងព្រះរាជា ។
- អង្គមន្រ្តីសភា សភានៃពួកអង្គមន្រ្តី ។
- អង្គរក្ខ ឬ - --រក្ស (អង់-គៈរ័ក, បុរាណច្រើនថា អង់-គ្រ័ក) ទាហានរក្សាអង្គព្រះរាជា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ពល ២ ន. និង រាជង្គរក្ខ ក្នុងពាក្យ រាជ ផង) ។
- អង្គវិក្ខេប ឬ
- --វិក្ខេបន៍ (អង់-គៈវិក-ខែប) ដំណើរឬលំនាំងាកបែរ, កម្រើក, លើកដាក់នៃអវយវៈ (មានវាសដៃ, លើកជើងជាដើម) ។
- អង្គវិជ្ជា ឬ
- --វិទ្យា (អង់-គៈ--) វិជ្ជាទាយលក្ខណៈរូបកាយ ។
- អង្គសន្ធិ (អង់-គៈសន់-ធិ) តំណឬសន្លាក់នៃអវយវៈ ។
- អង្គសមនិធិ (អង់-គៈសៈម៉ៈនិ-ធិ) កំណប់ទ្រព្យស្មើដោយខ្លួនប្រាណ គឺចំណេះវិជ្ជាដែលបានរៀនចេះចាំហើយជាប់នៅនឹងប្រាណជានិច្ច : វិជ្ជាគ្រប់យ៉ាងជាអង្គសមនិធិ ។
- អង្គសម្ផស្ស (អង់-គៈសំ-ផស់) ការប៉ៈ, ទង្គុក, ទង្គិចត្រូវរាងកាយគ្នា ។
- អង្គសីល (អង់-សិល) ប្រភេទប្រាប់ដំណើរដាច់ឬជាប់សីល (ដូចយ៉ាង បាណាតិបាត មានអង្គ៥គឺ ១-សត្វមានជីវិត; ២-ដឹងថាសត្វមានជីវិត; ៣-គិតនឹងសម្លាប់; ៤-តាំងព្យាយាមនឹងសម្លាប់; ៥-សត្វស្លាប់ដោយព្យាយាមនោះ) ។ល។
- អង្គាវយវៈ (អង់-គា-វៈយៈវៈ; សំ. បា. អង្គ + អវយវ) អវយវៈទាំងអស់នៃរាងកាយ (ប្រើជា អង្គាព្យព ក៏បាន, អ. ថ. អង់-គា-ព្យប់; កា្លយមកពី អង្គ + អវយវ, ផ្លាស់ វ ទាំងពីរតួជា ព, ព ខាងដើមផ្សំនឹង យ ជា ព្យ) ។ល។
-
អដ្ឋបរិក្ខារ
( ន.នាមសព្ទ )
[អ័ត-ឋៈបរ៉ិក-ខា]
គ្រឿងប្រើប្រាស់ ២ យ៉ាង សម្រាប់ព្រះពុទ្ធនិងបព្វជិតពុទ្ធសាសនិកត្រូវមានគឺ សង្ឃាដី, ឧត្ដរាសង្គ (ចីពរ), អន្តរវាសក (ស្បង់), កាយពន្ធនៈ (វត្ថពន្ធចង្កេះ), បាត្រ (ព្រមទាំងស្លោកនិងយោគផង), កាំបិតកោរ (ព្រមទាំងថ្មសំលៀងផង), ម្ជុល (ព្រមទាំងបំពង់ម្ជុលនិងចេសផង), តម្រងទឹក (ទាំងតួនិងសំពត់សម្រាប់ត្រងផង); ឯបរិក្ខារក្រៅពីនេះក៏ជាគ្រឿងប្រើប្រាស់ដែរ ហៅថា បរិក្ខារពិសេស ពុំរាប់ថាជា អដ្ឋបរិក្ខារឡើយ (ព. វិ. ពុ.) ។ ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) បរិក្ខារ>បរិក្ខារ ផង ។
-
អន្តរ
( ន.នាមសព្ទ )
[អ័ន-ដ ឬ អន់-តៈរ៉ៈ ]
ចន្លោះ, រវាង; ដទៃ; រយៈ; ប្រហោង, រូង, រន្ធ; ទោសភ្លាំងភ្លាត់; ឱកាស; ចំណែកឬប៉ែកខាងក្នុង; ចិត្ត, វិញ្ញាណ; សំពត់, សំពត់ស្លៀក។
- អន្តរកប្ប (--ក័ប) កប្បជាចន្លោះឬក្នុងរវាងនៃកប្បមួយៗ។ ច្រើននិយាយថា
- កើតអន្តរកប្ប (--អន់-ដ-រ៉ៈក័ប ឬ អន-ដ-ក័ប) សំដៅសេចក្ដីថា “កើតជម្លោះវាយកាប់ចាក់គ្នា” : កំពុងតែសុខៗ ស្រាប់តែស្រុកទេសកើតអន្តរកប្ប។
- អន្តរការណ៍ ឬ --ហេតុ ការណ៍ដែលនាំឲ្យទើសទាក់, រឿងហេតុទើសទាក់, ឧបសគ្គ; ហេតុជាទោស ។
- អន្តរកាល ឬ--សម័យ កាលឬសម័យដែលមានហេតុនាំឲ្យទើសទាក់ពុំស្រួល ។
- អន្តរគវេសី (--គៈ--) អ្នកស្វែងឬរំពៃរកទោសគេ (បើស្ត្រីជា អន្តរគវេសិនី) ។ វេវ. រន្ធគវេសី, រន្ធគវេសិនី ។
- អន្តរគ្រឹះ ចន្លោះផ្ទះ ។
- អន្តរជាតិ ជាតិដទៃ, ជាតិនានា ។
- អន្តរាត្ម័ន ឬ អន្តរាត្មា (< អន្តរ + អាត្មន៑, អាត្មា) ចិត្តឯង, ខ្លួនឯង; ក្នុងចិត្ត; ក្នុងខ្លួន ។
- អន្តរាបត្តិ (< អន្តរ + អាបត្តិ) អាបត្តិក្នុងចន្លោះគឺអាបត្តិសង្ឃាទិសេសដែលភិក្ខុត្រូវក្នុងកាលកំពុងនៅបរិវាស (ព. វិ. ពុ.) ។ល។ ប្រើរៀងភ្ជាប់ពីខាងចុងសព្ទដទៃក៏បាន, ដូចជា ពុទ្ធន្តរ, លោកន្តរ ជាដើម (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ទាំងនេះ) ។
-
អន្តរ --
(មើលក្នុងពាក្យ អន្តរ) ។
Headley's Khmer-English Dictionary Full Text Search
-
អន្តរ
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
Indic prefix meaning `internal, inter-'
-
អន្តរ
( i )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
Hey, you! (interjection used to call or address a close friend in a joking way)
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
interval, gap, span, space, opening, aperture, hole
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
time
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
soul
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
sensation, feeling, sense
-
អន្តរ
( n )
[ʔɑndɑɑ, ʔɑntaʔraʔ-]
- detail »
clothing, clothes (7) ʔɑndɑɑ
-
អន្តរា
[ʔɑntaʔraa]
- detail »
See:អន្តរ
Headley's Khmer-English Dictionary Subentry Full Text Search
-
គមនាការអន្តរតារា
[keaʔmeaʔniekaa~kumaʔniekaa ʔɑntaʔraʔ~ʔɑndɑɑ taaraa~daaraa]
interplanetary travel
-
អន្តររដ្ឋ
[ʔɑntaʔraʔ~ʔɑndɑɑ roat~roattʰaʔ]
interstate
-
អន្តររដ្ឋាភិបាល
[ʔɑntaʔraʔ~ʔɑndɑɑ roattʰaapʰiʔbaal]
intergovernmental
-
អន្តររេខា
[ʔɑntaʔraʔ~ʔɑndɑɑ reekʰaa]
space between two lines, interlinear space
-
អន្តរវត្ថុ
[ʔɑntaʔraʔ~ʔɑndɑɑ voattʰoʔ]
content(s); enclosure
-
អន្តរវាសក
kind of skirt-like garment (of Buddhist monks)
-
អន្តរសម័យ
[ʔɑntaʔraʔ~ʔɑndɑɑ saʔmay]
See:អន្តរកាល -
អន្តរហេតុ
[ʔɑntaʔraʔ~ʔɑndɑɑ haet]
See:អន្តរការណ៍ -
អន្តរកប្ប
[ʔɑntaʔraʔ~ʔɑndɑɑ kap]
interval (of time); one of the 64 subdivisions of a great cycle; also used in the curse អាអន្តរកប្ប ! where it is similar in meaning to អន្តរធាន
-
អន្តរការណ៍
[ʔɑntaʔraʔ~ʔɑndɑɑ kaa]
obstacle; inconvenience