Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: អគ្គិជ្ជាលា

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. អគ្គិ ( ន.នាមសព្ទ ) [អ័ក-គិ]
    (អគ្និ) ភ្លើង (ខ្មែរ​ប្រើ​ក្លាយ​ជា អគ្គី) ។
    - អគ្គិ​កីឡា ឬ - អគ្គិក្កីឡា, អគ្និក្រីឌា ល្បែង​ភ្លើង, ល្បែង​ភ្ញី​ភ្លើង (មាន​កាំជ្រួច, កាំជ្រួច​រន្ទា, ភ្ញី​ទៀន​ជាដើម) ។
    - អគ្គិជ្ជាលា ឬ - អគ្និ​ជ្វាលា ពន្លឺ​ភ្លើង, អណ្ដាត​ភ្លើង ។
    - អគ្គិភ័យ ភ័យ​អំពី​ភ្លើង​ដែល​ឆេះ​ផ្ទះ​ជាដើម ។
    - អគ្គិសនី (--សៈនី) ឬ - អគ្យសនី (អ័ក-គ្យៈសៈនី; បា. សំ., បា. អគ្គិ “ភ្លើង” + អសិនិ “រន្ទះ” > អគ្យសនិ ឬ អគ្គិសនី “ភ្លើង​រន្ទះ; ភ្លើង​មេឃ”) ភ្លើង​អេឡិកទ្រិក (ពាក្យ​សន្មត​ប្រើ​តាម​សម័យ​និយម) ។
    - អគ្គិសន្តាប កម្ដៅ​ភ្លើង, កម្សួល​ភ្លើង ។
    - អគ្គិ​សិខា អណ្ដាត​ភ្លើង; គោម, ចង្កៀង ។ល។ (មើល​ក្នុង​ពាក្យ អគ្និ ផង) ។
  2. អគ្និ ( ន.នាមសព្ទ ) [អ័ក-គ្និ]
    (អគ្គិ) ភ្លើង (ប្រើ​ក្លាយ​ជា អគ្នី ក៏​មាន) ។
    - អគ្និ​ក្រីឌា ដូច​គ្នា​នឹង អគ្គិ​កីឡា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ក្នុង​ពាក្យ អគ្គិ) ។
    - អគ្និ​ជ្វាលា ដូច​គ្នា​នឹង អគ្គិជ្ជាលា (ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) នេះ​ក្នុង​ពាក្យ អគ្គិ) ។
    - អគ្និ​ទិស (សំ. --ទិឝ) ទិស​នៃ​អគ្និ​ទេព (ទិស​អាគ្នេយ៍) ។
    - អគ្និ​ទេព ទេវតា​ឈ្មោះ​អគ្និ (តាម​លទ្ធិ​ព្រាហ្មណ៍) ។
    - អគ្និ​ប្រស្រ្ត (--ប្រ័ស) ថ្ម​ដែក​ភ្លើង ។
    - អគ្និ​មណី (--មៈនី; សំ. --មណិ) កែវ​កើត​ពន្លឺ​ភ្លើង; កែវ​មណី​ជោតិ​រស (សន្មត​ប្រើ​តាម​សម័យ​និយម, ហៅ​កែវ​អំពូល​អគ្គិសនី​ឬ​កែវ​ឆ្លុះ (ពិល) ថា អគ្និ​មណី ឬ អគ្គិ​មណី ក៏​គួរ) ។
    - អគ្និ​វាណ កូន​សរ​ដែល​ក្ដៅ ឬ ភ្លឺ​ព្រោង​ដូច​ជា​ភ្លើង; គ្រាប់​កាំភ្លើង​ដែល​បែក​ផ្ទុះ​ចេញ​ជា​ភ្លើង (ហៅ​គ្រាប់​ផ្ទុះ ឬ គ្រាប់​បែក​ក្នុង​សម័យ​បច្ចុប្បន្ន​ថា អគ្និ​វាណ ក៏​គួរ) ។
    - អគ្និ​សិខា (សំ. --ឝខ, ឝិខា) ដូច​គ្នា​នឹង អគ្គិ​សិខា (មើល​ក្នុង​ពាក្យ អគ្គិ) ។
    - អគ្និ​ហោត្រ ការ​សាច​ទឹក​ដោះ​ថ្លា​បូជា​ភ្លើង; វត្ថុ​ដ៏​ឧត្ដម​សម្រាប់​បូជា​ភ្លើង (តាម​លទ្ធិ​ព្រាហ្មណ៍) ។ល។
Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. អគ្គិជ្ជាលា [ʔakkiʔ -----]
    firelight, flame
  2. អគ្និជ្វាលា [ʔakniʔ cvielie]
    See:អគ្គិជ្ជាលា


Prohok Solutions @2017 : Learn Khmer | Khmer Calendar