Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ហិនហោច

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ដំបូល ( ន.នាមសព្ទ )
    ប៉ែក​របាំង​ខាង​លើ​សម្រាប់​ការពារ​ទឹក​ភ្លៀង, កម្ដៅ​ថ្ងៃ​ជាដើម : ដំបូល​ផ្ទះ, ដំបូល​ទូក ។ អស់​ដំបូល ឬ អស់​ដំបូល​ផ្ទះ, គុ. (ព. ប្រ.) ដែល​លិច​លង់​ហិនហោច​វិនាស​អស់​ទ្រព្យ​ធន អស់​ផ្ទះ​លំនៅ ដោយ​បណ្ដាល​អំពី​ហេតុ​ណា​មួយ ។
  2. ទុព្វិជ្ជា ( ន.នាមសព្ទ ) [ទុប-ពិច-ជា ]
    (ទុ “អាក្រក់” + វិជ្ជា “ចំណេះ”, វ > ព តម្រួត​ជា ព្វ > ទុព្វិជ្ជា; ទុស៑, ស៑ > រេផៈ ( ៌ ) + វិទ្យា > ទុរ្វិទ្យា) វិជ្ជា​អាក្រក់ គឺ​វិជ្ជា​ដែល​ញ៉ាំង​អ្នក​ចេះ​ឲ្យ​ហិនហោច, ឲ្យ​វិនាស ទាំង​ឲ្យ​មាន​វិប្បដិស្សារៈ​នឹក​តូច​ចិត្ត​ស្ដាយ​ក្រោយ​ផង​ទៀត, ជា​វិជ្ជា​រាប់​បញ្ចូល​ក្នុង​អកុសល​កម្ម ពុំ​គួរ​មនុស្ស​ត្រូវ​ការ​រៀន​ឡើយ (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ធ្មប់​អាប​និង​ស្នេហ៍ ទាំង​នេះ​សុទ្ធ​តែ ជា​ទុព្វិជ្ជា កូន​ចៅ​កុំ​រៀន របៀន​ពាលា អ្នក​រៀន​តែង​ជា មនុស្ស​នឹក​ស្ដាយ​ក្រោយ ។ ព. ផ្ទ. សុវិជ្ជា, សុវិទ្យា ។
  3. បរាភព ( ន.នាមសព្ទ ) [ប៉ៈរ៉ាភប់]
    (បរាភវ) សេចក្ដី​វិនាស, សេចក្ដី​ហិនហោច : នរណា​លេង​ស្រី, នរណា​លេង​ស្រា, នរណា​លេង​ល្បែង​ស៊ី​សង (ជា​អំពើ​ពាលា) ទ្រព្យ​ធន​នានា ដែល​ខ្លួន​រក​បាន​ហើយ​ក៏​ទុក​ដាក់​ពុំ​គង់ នរជន​នោះ​តែងតែ​លិច​លង់​ក្នុង​សេចក្ដី​វិនាស​អន្តរាយ (គួរ​ឲ្យ​នឹក​ស្ដាយ​ពន់ពេក), អំពើ​ទាំង​នោះ​ឈ្មោះ​ថា​ជា ប្រធាន ឬ​ជា​ប្រមុខ​នៃ​បរាភព (ព្រះ​បរមោវាទ​នៃ​ព្រះ​សម្ពុទ្ធ​មាន​ក្នុង​គាថា​បរាភវ​សូត្រ) ។
  4. ប្ដី ( ន.នាមសព្ទ ) [ជើង ដ ]
    (បតិ “ម្ចាស់; ប្រុស​ជា​ម្ចាស់​ផ្ទះ គឺ​បុរស​ជា​គូ​គ្នា​នឹង​ស្រ្តី​ជា​ភរិយា”) ប្រុស​ជា​គូ​គ្នា​នឹង​ស្រី​ជា​ប្រពន្ធ : មាន​ប្ដី​ប្រពន្ធ គឺ​ស្រី​មាន​ប្រុស​ជា​ប្ដី ប្រុស​មាន​ស្រី​ជា​ប្រពន្ធ​ជា​គូ​គ្រង​ហើយ ។
    - ប្ដី​សី ក្លាយ​មក​ពី​ពាក្យ​ថា ប្ដី​ស្រី ឬ ប្ដី​សិរី គឺ​ប្ដី​ស្រី​សួស្ដី​ឬ​ប្ដី​របស់​ស្រី (?) : នាង​ទូច​កូន​មីង​វា​មាន​ប្ដី​សី​ហើយ​ឬ​នៅ ? (ព. សា.) ។ យើង​នឹក​ស្ដាយ​ដោយ​យល់​ថា​ពុំ​គួរ​ខាន ក៏​បាន​ស្រង់​យក​ពាក្យ​ជា​ព្រះ​រាជ​និពន្ធ​នៃ ព្រះ​បាទ​សម្ដេច​ព្រះ​ហរិរក្ស​រាមា ឥស្សរាធិបតី ព្រះ​បរម​កោដ្ឋ (ព្រះ​អង្គ​ដួង) ដែល​ទ្រង់​និពន្ធ​ចប់​ស្រេច​នៅ​ថ្ងៃ​សៅរ៍ ៨​រោច ខែ​មាឃ ឆ្នាំ​រកា នព្វស័ក ព.ស ២៣៨០ កាល​ព្រះ​អង្គ​មាន​ព្រះ​ជន្ម​គម្រប់ ៤១ វស្សា, យើង​ស្រង់​ព្រះ​រាជ​និពន្ធ​នោះ​យក​មក​ទុក​ជា​ព្រះ​កេរ្តិ៍​ក្នុង​វចនានុក្រម​ខ្មែរ​នេះ ចំពោះ​តែ​ត្រង់​ពាក្យ​ថ្លែង​អំពី​គតិ ៥​យ៉ាង ដែល​បុរស​ជា​ប្ដី​ត្រូវ​ប្រតិបត្តិ​ចំពោះ​ស្ត្រី​ជា​ប្រពន្ធ​ប៉ុណ្ណោះ, មិន​មាន​សេចក្ដី​វែង​ណាស់​ណា​ទេ, ដូច​ត​ទៅ​នេះ​គឺ កតមេហិ បញ្ចគតី-   ហិ សាមិកា ភរិយាស-   ង្គហាធម្មា ប្រែ​តាម​អត្ថា-   ធិប្បាយ​បាលី ។ ថា​ប្រុស​ឯណា នឹង​មាន​ភរិយា លោក​ឲ្យ​ចេះ​ក្ដី ទាំង​ប្រាំ​ចំពោះ សង្គ្រោះ​ចិត្ត​ស្រី ប្រពន្ធ​ប្រក្រតី ដូច​ធម៌​សម្ដែង ។ បើ​ប្ដី​ឯណា ពុំ​កាន់​កិរិយា ទាំង​ប្រាំ​នេះ​ឯង ហៅ​ប្ដី​ទុជ៌ន ជួលន់​ក្រៃលែង ចេះ​តែ​កំហែង ចិត្ត​ប្រពន្ធ​ពិត ។ បើ​ប្ដី​កាន់​ច្បាប់ ទាំង​ប្រាំ​នេះ​ខ្ជាប់ ហៅ​ប្ដី​សុចរិត បម្រុង​ភរិយា ដោយ​នា​ក្រម​ក្រឹត្យ​ ប្រសើរ​ពេក​ពិត ឥត​អ្វី​ផ្ទឹម​ឡើយ ។ អស់​ប្រុស​ទាំងឡាយ ចូរ​ចាំ​អធិប្បាយ ច្បាប់​នេះ​ជា​ត្រើយ ទុក​គ្រប់​ប្រុស​ប្រាណ កុំ​មាន​កន្ដើយ មាន​ប្រពន្ធ​ហើយ ជា​សុខ​សម្រាន្ត ។ មួយ​គឺ​ហៅ​ប្ដី ឲ្យ​ប្រើ​សំដី នឹង​ប្រពន្ធ​មាន ពាក្យ​ទន់​ពីរោះ ស្មើ​ស្មោះ​ដោយ​ក្សាន្ត សរសើរ​រាប់អាន តាម​សព្ទ​វាចា ។ មួយ​គឺ​ប្រពន្ធ ខុស​ឆ្គង​ស្រាល​ធ្ងន់ កុំ​ជេរ​ផ្ដាសា ទាត់​ធាក់​ដៀល​ដំ ដូច​ខ្ញុំ​អាត្មា កុំ​ស្ដី​ដើម​ថា ឲ្យ​ឮ​សាយ​ស័ព្ទ ។ មួយ​គឺ​បាន​ធន ប្រគល់​ប្រពន្ធ ទុក​ដាក់​រណ្ដាប់ ទាំង​គ្រឿង​អាហារ ជា​ការ​ស្រី​ផ្គាប់ រៀប​ចំ​សម្រាប់ ថែទាំ​រក្សា ។ មួយ​គឺ​កុំ​ផ្ចង់ កុំ​ខំ​តែ​ប- ង្កើត​កូន​ហើយ​ថា ប្រពន្ធ​សុខ​ចិត្ត ឲ្យ​គិត​ប្រាថ្នា រួស​រក​ទ្រព្យា សម្រាប់​ឲ្យ​ផង ។ មួយ​គឺ​ឲ្យ​ចាប់​ ស្រឡាញ់​ឲ្យ​ខ្ជាប់ កុំ​ជិនណាយ​ហោង បើ​មាន​ប្រពន្ធ-   ទៀត​កុំ​ប៉ុនប៉ង ស្រឡាញ់​ស្នេហ៍ស្នង ឲ្យ​ស្មើ​មុខ​ឡើយ ។ សម្ដែង​សេចក្ដី គ្រប់​ប្រាំ​វិថី ចែង​ចប់​ស្រេច​ហើយ ឲ្យ​អស់​ប្រុស​ផង ចាំ​ចង​ជា​ត្រើយ ផ្ចង់​កុំ​កន្តើយ ចោល​ច្បាប់​បុរាណ ។ បើ​ប្រុស​ឯណា ពុំ​ផ្ចង់​ចិន្តា ដូច​ធម៌​ទូន្មាន នៅ​នឹង​ភរិយា គ្មាន​ជា​សុខ​សាន្ត ហិនហោច​ធន​ធាន ទាស់ទែង​លែង​គ្នា ។ ឯ​វិស័យ​ចិត្ត អស់​ស្រី​ផង​ពិត មាន​ប្ដី​ប្រាថ្នា អំពើ​ទាំង​ប្រាំ នេះ​ចាំ​ចិន្តា គ្រប់​ចិត្ត​ភរិយា នៅ​នា​លោកិយ ។ បើ​ខ្វះ​អំពើ-   ណា​មួយ​ហើយ​តើ ប្រពន្ធ​ថា​ប្ដី ចិត្ត​ពុំ​ត្រូវ​ត្រង់ ពុំ​គង់​មេត្រី តូច​ចិត្ត​ស្វាមី អាក់​អន់​ពុំ​ស្មោះ លោក​ឲ្យ​ប្រុស​ផង គន់​គិត​ស្ងួន​គ្រង ផ្ចង់​ចិត្ត​សង្គ្រោះ-   ប្រពន្ធ​ឲ្យ​ពិត ដោយ​ក្រឹត្យ​ប្រាំ​នោះ ប្រពន្ធ​ក៏​ស្មោះ-   ចិត្ត​ចូល​មូល​ឯង ។ កុំ​គិត​តែ​យក-   ប្រពន្ធ​បាន​មក គ្រាន់​ឱប​ប្រលែង បង្កើត​តែ​កូន សោះសូន្យ​ធនធេង លោក​ឲ្យ​គិត​ក្រែង ដំណៀល​និន្ទា ។ ធម្មតា​ជា​ប្ដី បាន​ទ្រព្យ​ធន​អ្វី ឬ​យស​សក្ដា តែង​នៅ​សុខ​សឹង-   ទីពឹង​ផង​គ្នា ព្រោះ​ដ្បិត​ភរិយា កាន់​ក្ដី​សុចរិត ។ អំពើ​ច្នេះ​ហោង ឲ្យ​អស់​ប្រុស​ផង ចង​ចាំ​ក្នុង​ចិត្ត តាម​ធម៌​ទូន្មាន គ្រប់​ប្រាណ​ប្រុស​ពិត ទុក​ជា​ក្រម​ក្រិត្យ ច្បាប់​ច្បាស់​ត​ទៅ ។ អង្គ​អញ​រចនា សេចក្ដី​កាព្យា តាម​ច្បាប់​ទុក​នៅ ក្នុង​ព្រះ​បាលី សេចក្ដី​ជ្រាលជ្រៅ ពុំ​ហ៊ាន​សៅដៅ លើក​លែង​ងាយ​ដាយ ។ ឧស្សាហ៍​ខំ​ប្រុង ប្រែ​រក​រើស​ក្នុង គម្ពីរ​និកាយ អដ្ឋកថា ដីកា​បរិយាយ និបាត​ទាំងឡាយ មក​ផ្សំ​ស្រដី ។ ជា​ច្បាប់​ទុក​ត ដំណឹង​តំណ ដំណើរ​ស្ត្រី ឲ្យ​ជាក់​ប្រាកដ ដោយ​បទ​បាលី គ្រាន់​អស់​ប្រុស​ស្រី រើស​រៀន​រក​ផ្លូវ ។ ច្បាប់​នេះ​ប្រសើរ ដំណឹង​ដំណើរ ទំនង​នេះ​កូវ ជា​ច្បាប់​ប្រាកដ ដោយ​បទ​ត្រឹម​ត្រូវ គួរ​យើង​ឥឡូវ ប្រតិបត្តិ​រក្សា ។ គួរ​រៀន​ឲ្យ​ស្ទាត់ ឲ្យ​ចាំ​រត់​មាត់​ ដាក់​ក្នុង​ចិន្តា គ្រាន់​នឹង​ប្រិតប្រៀន បង្រៀន​អាត្មា តាម​ដោយ​គាថា នេះ​ឯង​ត​ទៅ ។ ចែង​ចប់​អភិប្រាយ ដោយ​អត្ថ​បរិយាយ សូរេច​ថ្ងៃ​សៅរ៍ ប្រាំ​បី​រោច​ឯ នា​ខែ​មាឃ​នៅ ឆ្នាំ​រកា​ត្រូវ នព្វស័ក​ស្រេច​ហោង ។៚ (បើ​ពេញ​ចិត្ត គួរ​ទន្ទេញ​ឲ្យ​ចាំ​មាត់) ម. ព.មើលពាក្យ ( ចូរមើលពាក្យ . . . ) ប្រពន្ធ ទៀត​ផង) ។
  5. ប្រទេច ( កិ.កិរិយាសព្ទ )
    ជេរ​ដោយ​ពាក្យ​បូរបាច់​ឲ្យ​គេ​វិនាស​អន្តរាយ​ហិនហោច ។ ប្រទេច​ផ្ដាសា ប្រទេច​ដាក់​បណ្ដាសា​ឲ្យ​គេ​វិនាស​ហិនហោច ។
  6. ពន្លិច ( កិ.កិរិយាសព្ទ )
    ធ្វើ​ឲ្យ​លិច, ជ្រមុជ​ឲ្យ​លិច​ចុះ​ទៅ​ក្នុង​ទឹក : ពន្លិច​ទឹក ។ ព. ប្រ. ធ្វើ​ឲ្យ​ហិនហោច, ឲ្យ​វិនាស ដូច​គេ​ពន្លិច​អ្វី​ៗ​ទៅ​ក្នុង​ទឹក ។
    - ពន្លិច​ពន្លង់ បង្ហិន​បំផ្លាញ​ឲ្យ​វិនាស​ដូច​គេ​ពន្លិច​ពន្លង់​ក្នុង​ទឹក ។
  7. ព្យសៈ ( កិ.កិរិយាសព្ទ ) [ព្យៈសៈ]
    វិនាស, ហិនហោច, ខូច, បាត់បង់
  8. ស្នេហ៍ហៃ ( កិ.កិរិយាសព្ទ, ន.នាមសព្ទ ) [ស្នែ--]
    (ពាក្យ​ប្រៀប​សាមញ្ញ) ស្នេហា​ស៊ប់​ងងុល​ងប់​ហួស​ហេតុ​ថែម​ទាំង​ហែហៃ​ដោយ​ម៉ឺងម៉ាត់​ប្រុង​ប្រយ័ត្ន​ជានិច្ច​មិន​ឲ្យ​គូ​ស្នេហា​ងាក​ចិត្ត​ពី​ខ្លួន​ផង​ទៀត : ព្រោះ​តែ​ស្នេហ៍​ហៃ​ហ្នឹង​ហើយ​តើ បាន​ជា​ហិនហោច​ខ្លោច​ចង្រុះ​អស់​ទ្រព្យ​ធន​គ្មាន​សល់ ។ (ពាក្យ​កាព្យ​សាមញ្ញ) : ស្នេហា​ស្នេហ៍​ហៃ ជា​តួ​ចង្រៃ បំផ្លាញ​ទ្រព្យា ងប់​ចិត្ត​ជោក​ជាក់ ធ្លាក់​ការ​សិក្សា នាំ​ឲ្យ​អាត្មា ខូច​កេរ្តិ៍​ខូច​ឈ្មោះ ។
  9. ស្រិម ( កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    (ស្រិម្ភ “បៀតបៀន; ពិឃាត; បំបាត់​បង់, ធ្វើ​ឲ្យ​វិនាស, ឲ្យ​លិច​លង់”) ដែល​លិច​បន្តិច​ម្ដង​ៗ​សន្លឹម : លិច​ស្រិម ។ ព. ប្រ. ដែល​ចេះ​តែ​ខាត​បង់​ហិនហោច​ទ្រព្យ​សម្បត្តិ​ឥត​មាន​សេចក្ដី​ចម្រើន ឬ​ដែល​ចេះ​តែ​ដុនដាប​ពៀប​ចុះ​ឥត​ស្រាកស្រាន្ត ។
  10. អភិជ្ឈា ( ន.នាមសព្ទ ) [អៈភិច-ឈា]
    (អភិធ្យា) គំនិត​សម្លឹង​រំពៃ​រក​ទំនង​ឲ្យ​បាន​ទ្រព្យ​អ្នក​ដទៃ​មក​ជា​របស់​ខ្លួន; ការ​ចង់​បាន​ហួស​ហេតុ​ហួស​ទំនង; តណ្ហា; អភិលាស : អភិជ្ឈា​ជា​ទុច្ចរិត​មួយ​ខាង​ផ្លូវ​ចិត្ត រាប់​ចូល​ជា​មនោ​ទុច្ចរិត មួយ​ក្នុង​មនោ​ទុច្ចរិត ៣ យ៉ាង ។
    - អភិជ្ឈាភិភូត (បា. < អភិជ្ឈា + អភិ-ភូត “គ្រប​សង្កត់”) ដែល​ត្រូវ​អភិជ្ឈា​គ្រប​សង្កត់​ឬ​ជិះ​ជាន់​ស៊ប់ (ឥត្ថី. អភិជ្ឈាភិភូតា) ។ ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ ថា : រី​ជន​ចិត្ត​ស្លូត អភិជ្ឈាភិភូត បែរ​ជា​កាច​ល្មោភ ឥត​អៀន​ឥត​ខ្មាស ព្រោះ​តែ​ក្តី​លោភ នាំ​ឲ្យ​ក្រសោប ប្រយោជន៍​ផ្ទាល់​ខ្លួន ។ ទោះ​គេ​ហិនហោច ឈឺ​ចិត្ត​ផ្សា​ខ្លោច ក៏​ដោយ​ឥត​ស្ងួន កៀរ​យក​ប្រយោជន៍ ឲ្យ​តែ​បាន​ខ្លួន កាច​ល្មោភ​ផ្ទួន​ៗ ឥត​ក្តី​អៀន​ខ្មាស ។

Next >>

Headley's Khmer-English Dictionary Full Text Search
    No matching entries found!
Headley's Khmer-English Dictionary Subentry Full Text Search
  1. ហិនហៃ [hǝn hay]
    See:ហិនហោច
  2. ហិនហោច [hǝn haoc]
    to be devastated, destroyed, ruined, in ruins, crushed to bits; to destroy completely; to be vile, mean, base


Prohok Solutions @2017 : Learn Khmer | Khmer Calendar