Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្ទាវ

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. គោព្រៃ ( ន.នាមសព្ទ )
    គោ​ដែល​មាន​ពូជ​កើត​ក្នុង​ព្រៃ រស់​នៅ​ក្នុង​ព្រៃ (មាន​តែ​ក្នុង​ខែត្រ​កំពង់ធំ), ជា​គោ​មាន​មាឌ​ធំ​ៗ, ស្នែង​មាន​រំពត់​រមួល, សម្បុរ​ខ្លួន​ខ្មៅ​រលើប, មាន​ពពាល​ស​ត្រង់​ក​ជើង​ទាំង ៤ (ហៅ​ថា
    - ចាំង​ជើង) --ក្នុង​សម័យ​បុរាណ​ព្រេងនាយ, គេ​ទាក់​យក​កូន​ឈ្មោល​ស្ទាវ​ៗ​មក​ផ្សាំង លុះ​វា​ធំ​ឡើង គេ​ទុក​វា​ជា
    - បា​ក្រោល, កូន​កាត់​ពី​បា​នោះ បើ​ឈ្មោល​មាន​មាឌ​ធំ​ៗ ស្រដៀង​នឹង​បា​វា មាន​រំពត់​ស្នែង​ដូច​បា​វា​ដែរ, គេ​ហៅ​ថា
    - គោ​ខ្មែរ , កូន​គោ​ខ្មែរ​នេះ គេ​ហៅ
    - គោ​ល្បាយ, លុះ​ត​ពូជ​រៀង​ចុះ​មក​គេ​ក៏​នៅ​តែ​ហៅ​គោ​ទាំង​នោះ​ថា​ គោ​ខ្មែរ​ៗ ជាប់​រហូត​មក, គោ​ពូជ​ផ្សេង​អំពី​ពូជ​គោ​ខ្មែរ​នោះ ដោយ​ហេតុ​គេ​នាំ​យក​ពី​ប្រទេស​សៀម​មក, ហៅ​ថា
    - គោ​សៀម, ប៉ុន្ដែ​ក្នុង​សម័យ​បច្ចុប្បន្ន​នេះ ឈ្មោះ​ទាំង​នោះ​ក៏​រលុប​បាត់​អស់​ទៅ​ហើយ នៅ​មាន​តែ​ពាក្យ​ថា គោ​ៗ ប៉ុណ្ណោះ​ឯង ។ បា​គោ​ព្រៃ​នោះ​បើ​វា​រោទ៍​រំពង ដែល​ហៅ​ថា
    - សូរ​មួយ​យោ​បំ​គោ​ឧសភ ឮ​ទៅ​ដល់​ទី​ណា មេ​គោ​ទាំងឡាយ​ក្នុង​ទី​នោះ លុះ​សម្រាល​កូន​មក​ កូន​នោះ​ក៏​កាត់​បាន​មក​បា​ឧសភ​នោះ​ដែរ ។ ក្នុង​រជ្ជកាល​ព្រេង​នាយ ត្រូវ ឧកញ៉ា​ពហុលទេព (ចៅហ្វាយ​ត្រួតត្រា​ខាង​គោ) ហូត​យក​គោ​កូន​កាត់ ក្នុង​មួយ​ក្រោល ត្រូវ​ហូត​យក​មួយ​មក​បញ្ចូល​ជា គោ​ព្រះ​រាជ​ទ្រព្យ ហៅ​ថា
    - ហូត​ភ្នែក​បា ម្ចាស់​ក្រោល​ត្រូវ​តែ​យល់​ព្រម​ឲ្យ​ដក​ហូត ព្រោះ​ជា​ការ​ចាំបាច់​តាម​មាត្រា​ច្បាប់ ក្រម​ពហុល​ទេព...។
  2. គោព្រោះ ( ន.នាមសព្ទ )
    គោ​ស្ទាវ : ឲ្យ​គោ​ព្រោះ​មួយ​រយ, ឲ្យ​គោ​ឆ្មាត់​មួយ​រយ ... (ម. ទាន​កណ្ឌ និង កណ្ឌ​មហា​រាជបព្វៈ) ។
  3. ព្រោះ ( គុ.គុនសព្ទ )
    ស្ទាវ :
    - គោ​ព្រោះ គឺ​គោ​ស្ទាវ ។
  4. ស្ទាវ ( គុ.គុនសព្ទ )
    ជំទង់ (ចំពោះ​តែ​សត្វ​តិរច្ឆាន​ឈ្មោល​ពួក​ខ្លះ) : គោ​ស្ទាវ, មាន់​ស្ទាវ ។
Headley's Khmer-English Dictionary Full Text Search
  1. ស្ទាវ ( adj ) [stiev]   - detail »
    to be just reaching sexual maturity (esp. of young male animals such as bulls and roosters)
Headley's Khmer-English Dictionary Subentry Full Text Search
  1. ក្របីស្ទាវ [krɑbəy stiev]
    See:ក្របីចំទើរ
  2. ពួកស្ទាវ [puək stiev]
    pejorative term for arrogant teenage boys


Prohok Solutions @2017 : Learn Khmer | Khmer Calendar