Khmer Dictionary
Khmer-English-Khmer Dictionaries
  • Topics (list)
  • Domnung Portal - ដំណឹង​ថ្មីៗ
  • Dictionaries
  • Help / Contact Us
| ក | ខ | គ | ឃ | ង | ច | ឆ | ជ | ឈ | ញ | ដ | ឋ | ឌ | ឍ | ណ | ត | ថ | ទ | ធ | ន | ប | ផ | ព | ភ | ម | យ | រ | ល | វ | ស | ហ | ឡ | អ |
| ឥ | ឦ | ឧ | ឩ | ឪ | ឫ | ឬ | ឭ | ឮ | ឯ | ឰ | ឱ | ឳ |
| a | b | c | d | e | f | g | h | i | j | k | l | m | n | o | p | q | r | s | t | u | v | w | x | y | z |

Khmer Dictionary: ស្កាត់

Chuon Nath's Khmer-Khmer Dictionary Full Text Search
  1. ក្លាត់ ( កិ.កិរិយាសព្ទ )
    ស្ទាក់, ស្កាត់​ដណ្ដើម​របស់​ដែល​ចោរ​លួច មក​វិញ ឬ ស្ទាក់, ស្កាត់​រក​គោ​ក្របី : ក្លាត់​ចោរ ជាដើម ។
  2. កាត់ ( កិ.កិរិយាសព្ទ )
    (ព.ប្រ.) ដើរ​តម្រង់; សំដៅ​ឆ្ពោះ (ហាក់​ដូច​គេ​កាត់​ផ្តាច់​ចំ​កណ្ដាល​អ្វី​ៗ) : កាត់​ភូមិ​កាត់​ស្រុក, កាត់​ភក់​កាត់​ជ្រាំ, កាត់​ពី​នាយ​ធ្លាក់​អាយ ។ ឆ្លើយ​កាត់ ឆ្លើយ​ស្កាត់​ពាក្យ​សម្ដី​ដែល​គេ​សួរ ឬ គេ​និយាយ​មិន​ទាន់​ចប់ ។ និយាយ​កាត់​គេ និយាយ​ស្ទាក់​ពាក្យ​គេ, និយាយ​ស្កាត់ សម្ដី​របស់​គេ​ក្នុង​ពេល​ដែល​គេ​កំពុង​និយាយ ។ និយាយ​កាត់​ៗ និយាយ​សង្ខេប​ទ្រួស​ៗ ដោយ​លើក​ឡាត់​ចោល​ខ្លះ ។ ផ្លូវ​កាត់ ផ្លូវ​មិន​វាង, ផ្លូវ​ខ្លី​ដើរ​ឆាប់​ដល់ ។ល។
  3. បណ្ដាក់ ( កិ.កិរិយាសព្ទ )
    ទិញ​ឬ​ដូរ​ដោយ​ដាក់​ដើម​ទុន​មុន គឺ​ដាក់​ប្រាក់​ឬ​ទំនិញ​អ្វី​មួយ​ជឿ​ឲ្យ​ទៅ​អ្នក​ដែល​ទ័ល​ក្រ​ត្រូវ​ការ​យក​ថ្លៃ​មុន​ហើយ​នឹង​យក​របស់​ដែល​ត្រូវ​ទិញ​ដូរ​នោះ​ជា​ខាង​ក្រោយ ក្នុង​កំណត់​រដូវ​របរ មាន​ស្រូវ​និង​គ្រាប់​ពោត​ជាដើម ដើម្បី​ឲ្យ​មាន​ចំណេញ​ជាង​ទិញ​ដូរ​ដល់​ដៃ : បណ្ដាក់​ស្រូវ, បណ្ដាក់​គ្រាប់​ពោត, បណ្ដាក់​ស្ករ។ ដាក់​រាយ​គ្នា​ឲ្យ​នៅ​បន្ត​ហែ​ៗ​បណ្ដោយ​តាម​ដង​ផ្លូវ​ឬ​ទី​ផ្សេង​ៗ : កង​ទ័ព​បណ្ដាក់​គ្នា​តាម​ដង​ព្រៃ ដើម្បី​ចាំ​ស្កាត់​ប្រយុទ្ធ​នឹង​ពួក​ខ្មាំង; តាម​រឿង​ព្រេង​ខ្មែរ​ថា ទន្សាយ​ចាញ់​ប្រាជ្ញា​ខ្យង ក្នុង​រឿង​ភ្នាល់​រត់​ប្រណាំង​គ្នា ព្រោះ​ខ្យង​បណ្ដាក់​គ្នា​ហែ​តាម​មាត់​បឹង ឲ្យ​ឆ្លើយ​កូ៎ក​ៗ នៅ​ខាង​មុខ​ជា​ដរាប​គ្រប់​តែ​ខណៈ​ដែល​ទម្សាយ​ស្រែក​ហៅ ។ ពាក្យ​ដែល​គេ​តែង​និយាយ​ថា :
    - បណ្ដាក់​គ្នា​រដឹក​ដូច​ខ្យង គឺ​ជាប់​ទាក់ទង​មក​ពី​រឿង​នោះ​ឯង ។ កិ. វិ. ដែល​សន្មត​កំណត់​ផ្លាស់​ប្ដូរ​វេន​គ្នា គឺ​ម្នាក់​ចេញ​ទៅ​ម្នាក់​ចូល​មក​ដល់, ម្នាក់​ចុះ​ទៅ​ម្នាក់​ឡើង​មក​ដល់, ម្នាក់​ដេក​ម្នាក់​ភ្ញាក់​ឡើង, ម្នាក់​ទៅ ម្នាក់​នៅ​ចាំ ជា​បន្ត​បន្ទាប់​គ្នា​យ៉ាង​នេះ​ជាដើម ក៏​ហៅ​ថា បណ្ដាក់ ដែរ : ដេក​បណ្ដាក់​គ្នា, រត់​បណ្ដាក់​គ្នា, ថ្ងៃ​នេះ ផ្ទះ​ខ្ញុំ​មាន​ភ្ញៀវ​ច្រើន ម្នាក់​ចេញ​ម្នាក់​ចូល​ដូច​គេ​បណ្ដាក់​គ្នា ។
  4. ផ្ចុច ( កិ.កិរិយាសព្ទ, កិ. វិ.កិរិយាវិសេសនៈ ឬ កិរិយាវិសេសន៏ )
    សូរ​ដូច​គេ​ចាប់​ច្បុច, ចុច​សួរ​ស្កាត់​មិន​ឲ្យ​​គេចកែ​រួច : ផ្ចុច​សួរ; សួរ​ផ្ចុច ។
  5. ពាន ( កិ.កិរិយាសព្ទ )
    ពារ​លើ, ឡើង​ពារ​លើ, ឡើង​ពារ​រំលង​លើ : ពាន​របង, ពាន​វាំង ។ ឡើង​ពាក់​ទ្រាប​ពី​លើ : គោ​ពាន​គ្នា (ព. ព.)។
    - ព្រាន​ត្រោក​ពាន​ត្រាំង ឬ - ពាន​ត្រោក​ព្រាន​ព្រៃ (ព. ប្រ.) បំពាក់​បំពាន​ទាំងស្រុង​ទាំង​កំរោល​ឥត​គិត​ពី​ខុស​ពី​ត្រូវ (ហាក់​ដូច​ជា​ដើរ​ពាន​លើ​ត្រោក​ឬ​ព្រៃ) ។
    - ពាន​លើ​គ្រោះ​កាច ប្រទះ​លើ​គ្រោះ​កាច ។
    - ពាន​ស្កុន ពាន​លើ​ដំណើរ​ស្កុន​ការ; មាន​ពាក្យ​កាព្យ​បុរាណ្យ​ថា : កុំ​នៅ​ញ៉ាំង​ឈ្លោះ កុំ​ស្ដាប់​អសុរោះ កុំ​ស្ដាប់​អាស្រូវ កុំ​ដើរ​ពាន​ស្កុន កុំ​ស្កាត់​ច្រក​ផ្លូវ កុំ​ធ្វើ​ស្រែ​ស្រូវ នៅ​ផ្លូវ​ដំរី ។ (សាស្រ្តា​ច្បាប់ រាជ​នេតិ ជា​ព្រះ​និពន្ធ​នៃ​ព្រះ​រាជ​សម្ភារ) ។
  6. ព្រហាវន ( ន.នាមសព្ទ ) [ព្រៈហាវាន់ ]
    (ព្រហា “ធំ, ស្ដុក, ចម្រើន, មាំមួន...” + វន “ព្រៃ” > ព្រហា​វន; វ្ឫហត៑ + វន > វ្ឫហទ្វន) ព្រៃ​ធំ, ព្រៃ​ស្ដុក, ដង​ព្រៃ​ធំ, (ព. កា.ពាក្យកាព្យ គឺពាក្យសម្រាប់ប្រើក្នុងកាព្យ) : ប្រើ​សមាស​បោល​ចូល​ព្រហាវ័ន បាំង​ខ្លួន​បំភាន់​ព្រះ​នេត្រ​ក្សត្រ ចួន​កាល​ឲ្យ​ឃើញ​ចួន​កាល​បាត់ ពួក​ពល​ប្រឹង ស្កាត់​រក​ប្រសាច ។ ហៅ​ថា ព្រហា​រញ្ញ ឬ ព្រហា​រណ្យ ក៏​បាន ។
  7. ស្កាត់ ( កិ.កិរិយាសព្ទ )
    ស្ទាក់​ផ្លូវ, ស្ទាក់​ដំណើរ : ស្កាត់​ផ្លូវ, ស្កាត់​ច្រក ។
    - ស្កាត់​ពាក្យ ឬ - ស្កាត់​សម្ដី ស្ទាក់​ពាក្យ, ស្ទាក់​សម្ដី ។
    - និយាយ​ស្កាត់ និយាយ​ស្ទាក់​ផ្តាច់​តំណ​សម្ដី​មិន​ឲ្យ​មាន​ត​ទៅ​ទៀត ។ល។
  8. ស្កុន ( កិ.កិរិយាសព្ទ )
    ទើស​ទាក់, ទាស់​ការ, ទាស់​ដំណើរ, នាំ​ឲ្យ​រអាក់​រអួល​ឬ​ឲ្យ​អាក់​ខាន, ឲ្យ​ខក​ខាន, ឲ្យ​ថ្លោះ​ការ, ឲ្យ​ខូច​ការ : ស្កុន​ការ, ស្កុន​គំនិត, ស្កុន​ដំណើរ ។ ន. ការ​ទើស​ទាក់, ឧបសគ្គ : ប្រទះ​លើ​ស្កុន ។ កុំ​ដើរ​ពាន​ស្កុន កុំ​ស្កាត់​ច្រក​ផ្លូវ កុំ​ធ្វើ​ស្រែ​ស្រូវ នៅ​ផ្លូវ​ដំរី (សាស្រ្តា​ច្បាប់​រាជ​នេតិ) ។
  9. ស្ទាក់ ( កិ.កិរិយាសព្ទ )
    ស្កាត់​ពី​មុខ, ស្កាត់​រាំង​ឬ​ខាំង​ពី​មុខ : ស្ទាក់​គោ, ស្ទាក់​ផ្លូវ, ស្ទាក់​ដំណើរ ។
    - ស្ទាក់​សម្ដី ស្កាត់​សម្ដី ។
  10. ស្លាបកែវ ( ន.នាមសព្ទ )
    ស្លាប​ធំ​ជាង​ស្លាប​ឯ​ទៀត ដុះ​នៅ​ខាង​ចុង​ចំអេង​ស្លាប​បក្សី ជា​កម្លាំង​ឲ្យ​ហើរ​បាន : ដក​ស្លាប​កែវ មិន​ឲ្យ​ហើរ​រួច ។
    - កាត់​ស្លាប​កែវ (ព. ប្រ.) និយាយ​ស្កាត់​ពាក្យ ស្កាត់​ដំណើរ​គេ ។

Next >>

Headley's Khmer-English Dictionary Full Text Search
  1. ស្កាត់ ( v ) [skat]   - detail »
    to intercept, head off, cut off; to waylay; to interrupt, intervene; to block, stop, bar; to suppress, discontinue
  2. ស្កាត់ ( v ) [skat]   - detail »
    to set an appointment
  3. ស្កាត់ ( v ) [skat]   - detail »
    to change the subject, stray off the beaten track
Headley's Khmer-English Dictionary Subentry Full Text Search
  1. និយាយស្កាត់ [niʔyiey skat]
    to interrupt
  2. ស្កាត់ដំណើរ [skat dɑmnaə]
    to interrupt a trip, block an action
  3. ស្កាត់ផ្លូវ [skat pləv]
    to ambush, lie in wait for
  4. ស្កាត់ផ្លូវ [skat pləv]
    to intercept (someone on his / her way), bar the way
  5. ស្កាត់ពាក្យ [skat piek]
    to add parenthetical information (esp. in writing)
  6. ស្កាត់មុខ [skat muk]
    to intercept, cut off, cut across in front of; across the path of


Prohok Solutions @2017 : Learn Khmer | Khmer Calendar